ភាគទី7 : ឆាប់ជាណាសំណព្វចិត្តរបស់ពូ

Start from the beginning
                                    

«ហ៊ើយ~~~គ្រូពេទ្យនិយាយថាមិនដឹងពីមូលហេតុដែលគេក្លាយជាបែបនេះទេត្រូវហើយពេលគេនៅជាមួយឯងតើឯងមានឲ្យអីឲ្យគេផឹកទេ??គ្រូពេទ្យនិយាយថាគេខ្សោយបែបនេះដូចត្រូវថ្នាំពុលប៉ុន្តែគាត់មិនដឹងថាថ្នាំពុលនោះឈ្មោះអ្វីចាប់តាំងពីគេចេញពីដំណាក់ឯងមកគេក៏ធ្លាក់ខ្លួនក្លាយជាបែបនេះ»អ្...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

«ហ៊ើយ~~~គ្រូពេទ្យនិយាយថាមិនដឹងពីមូលហេតុដែលគេក្លាយជាបែបនេះទេត្រូវហើយពេលគេនៅជាមួយឯងតើឯងមានឲ្យអីឲ្យគេផឹកទេ??គ្រូពេទ្យនិយាយថាគេខ្សោយបែបនេះដូចត្រូវថ្នាំពុលប៉ុន្តែគាត់មិនដឹងថាថ្នាំពុលនោះឈ្មោះអ្វីចាប់តាំងពីគេចេញពីដំណាក់ឯងមកគេក៏ធ្លាក់ខ្លួនក្លាយជាបែបនេះ»អ្នកជាបងប្រុសនិយាយ

«ត្រូវថ្នាំពុល!!»ប៉ៃលីលាន់មាត់ នេះក្មួយសំណព្វរបស់គេត្រូវថ្នាំពុលចឹងឬ?!!អ្នកណាជាក៏ថ្លើមធំម្ល៉េះហ៊ានបំពុលក្មួយរបស់គេ

«បើបងប្រុសថាគេក្លាយជាបែបនេះបន្ទាប់ពីចាកចេញពីដំណាក់របស់ខ្ញុំទៅហើយចឹងខ្ញុំនឹងយកគេទៅព្យាបាលនៅឯនគររបស់ពួកយើងវិញព្រោះគ្រូពេទ្យនៅទីនោះប្រហែលអាចពិនិត្យដឹងថាថ្នាំពុលនោះឈ្មោះអី»

«ហឹម. . .ក៏ល្អដែរឯងត្រូវមើលថែគេឲ្យបានល្អណាបើសិនជាគេក្លាយជាបែបនេះម្ដងទៀតយើងមិនលើកលែងឲ្យឯងនោះទេ»អ្នកជាបងនិយាយឡើងគម្រាមប្អូនព្រោះគាត់ដឹងពីទំនាក់ទំនងប្អូនគាត់នឹងកូនប្រុសរបស់គាត់

«ក្រាបទូល ម្ចាស់បង»រាងមាំនឹងរួចក៏លើកបីកាយតូចចេញទៅ

«អេ!!នេះឯងប្រុងយកគេទៅវិញឥលូវនេះឬ??»អ្នកជាបងស្រែកសួរប្អូន

«ខ្ញុំមកនេះគឺមកយកក្មួយរបស់ខ្ញុំទេលាហើយបងប្រុសរាជកិច្ចនៅនគរច្រើនណាស់អាជូធ្វើម្នាក់ឯងមិនកើតទេ»ថាហើយនាយក៏បីកាយតូចដល់រទេះសេះរួចក៏ធ្វើដំណើរទៅនគរខ្លួនវិញ

#រាជដំណាក់ប៉ៃលី

«សូមថ្វាយបង្គុំព្រះអង្គ»អ្នកបម្រើភាលាងជាច្រើនបានចេញមកគោរពរាងមាំពេលដែលឃើញនាយត្រលប់មកវិញជាមួយនឹងកាយតូចដែលដេកលង់លក់លើទ្រូងរបស់នាយ

MAKE YOU LOVE ME👉💝Where stories live. Discover now