Ep4: ខ្ញុំសុំទោស ជុងហ្គុក

Start from the beginning
                                        

           «ឆ្វោក»

       " អាយយយយយ! ទេ.. ហ្ហឹកហ្ហឺរ.. " អាវល្អស្អាត ត្រូវគេចាប់ហែកដាច់រយីរយៀក បង្ហាញ់សាច់ដើមទ្រូងសរខ្ចីបន្តិច ដុងហូ សើចដូចមនុស្សវិកល ចរិតមុននិងអោនទៅញីញួកត្រង់ចន្លោះក៏ រាងតូច ខ្លាំងៗ ថេយ៉ុងរើតែកម្រាំងគេខ្សោយខ្លាំងពេក បានត្រឹមតែសម្រក់ទឹកភ្នែករួចក៏ខាំអណ្ដាតខ្លួនឯងខ្លាំងៗដើម្បីសម្លាប់ខ្លួន។
  « សុំទោស ខ្ញុំសុំទោស ជុងហ្គុក » ថេយ៉ុងពោលពាក្យសុំទោសនៅក្នុងចិត្តភ្នែករបស់គេចាប់ផ្តើមបើកលែងចង់រួចហើយនូវពេលនេះ។
" អាចង្រៃ ឯង! ដឹប " ជុងហ្គុកមកចាប់ទាញដុងហូដែលកំពុងបំពានថេយ៉ុងនោះ រួចនាយក៏ដាល់គេមួយដៃពេញកម្លាំង ធ្វើឲ្យដុងហូផ្ញារទៅក្រោយ ប៉ុណ្ណឹងមិនសមចិត្តនោះទេ នាយចាប់ទាញគេឡើងដាល់យកៗ បែកឈាមរហាមពេញមុខ រហូតដល់ដុងហូ អស់ជំហ៊ូរ ដួលផ្កាប់មុខនិងដីតែម្តង។ បន្ទាប់ពីវាយដុងហូ រួច ជុងហ្គុកក៏បង្វែរចំណាប់អារម្មណ៍ទៅមើលថេយ៉ុងវិញម្តង។
" ថេយ៉ុង! " ជុងហ្គុក
" ជុង....! " ហៅឈ្មោះនាយជាគូរដណ្ដឹងបានប៉ុណ្ណឹងក៏សន្លប់បាត់ ជុងហ្គុកលើកដៃជូតទឹកភ្នែកដែលនៅជាប់លើផ្ទៃមុខរាងតូចថ្នមៗ ឃើញសភាព រាងតូចបែបនេះគេកាន់តែស្លុតចិត្ត នេះបើគេមកជួយមិនទាន់ តើថេយ៉ុងនិងទៅជាយ៉ាងណា? នាយដោះអាវដែលពាក់ជាប់ខ្លួន គ្រប់លើខ្លួនប្រាណ ថេយ៉ុង រួចក៏លើកបីកាយតូច របស់គូរដណ្ដឹងឡើង ដើម្បីទៅត្រឡប់ទៅផ្ទះវិញ។
" បើបងមកជួយឯង មិនទាន់ទេ តើឯងទៅជាយ៉ាងណា បងមិនបណ្ដោយឲ្យរឿងទាំងនេះកើតឡើងលើឯងម្តងទៀតនោះទេ " ជុងហ្គុកពោលឡើងតិចៗ នឹកឃើញចង់តែទៅសម្លាប់អាម្នាក់នោះចោលទេ។

ត្រឡប់ទៅមុននេះបន្តិច ជុងហ្គុកនិងលោកស្រីចន បានត្រឡប់មកប៊ូសានវិញ នៅតាមផ្លូវក៏ឃើញកន្តក់និងផ្លែទំពាំងបាយជូរ រប៉ាត់រប៉ាយពេលផ្លូវ យល់ថាមានរឿងមិនល្អ កើតឡើងលើ នរណាម្នាក់គេក៏ចុះមកជួយ ស្រាប់តែលឺសម្លេងជីមីន ទើបគេប្រញាប់ទៅរត់មកតាមសម្លេង។

" លែងយើង លែង! " ជីមីនស្រែកព្រមទាំងរើបម្រាស់ ទោះជាត្រូវគេវាយ បែកមុខបែកមាត់ ទ្រុតទ្រោមយ៉ាងណា ក៏ខំព្រឹងត្រដរ ក្នុងចិត្តពិតជាបារម្មណ៍ពីថេយ៉ុងជាខ្លាំង ហេតុអ្វីស្រាប់តែបាត់សម្លេង តើមានរឿងអ្វីកើតឡើងជំពោះគេ។
" ពួកឯង ធ្វើស្អី " ជុងហ្គុកស្រែកទៅកាន់កូនចៅរបស់ដុងហូ។
" កុំមកចេះដឹងរឿងយើង បើមិនចង់ឈឺខ្លួន ឆាប់ចេញទៅ "
       " ចុះបើយើងចង់ចេះដឹង? " ជុងហ្គុកលើកចិញ្ចើម សួរឌឺ។
       " យើស! ពួកឯងចាត់ការវាទៅ " ម្នាក់ក្នុងចំណោមពីរ អ្នកដែលចាប់ជីមីនជាប់នោះស្រែកប្រាប់ទៅកាន់ គ្នាវាពីរ អ្នកទៀតឲ្យចូលទៅចាត់ការជុងហ្គុក។
       " បើខ្លាំងណាស់ ហក់មក ពួកអាកូនឆ្កែ " មាយញញឹមផ្អែម បែបឌឺដង បកដៃហៅពួកវាដូច ហៅសត្វ បញ្ចេញតែប៉ុន្មានក្បាច់ ពួកអាស្រមោចទាំងពីក្បាលក៏សន្លប់ទៅលើដីអស់ នៅសល់តែពីរ អ្នកចុងក្រោយ។ ពួកគេរុញជីមីនទៅម្ខាង ហើយក៏ទាញកាំបិតមក ពីចង្គេះម្នាក់មួយ រត់សម្ដៅទៅរកជុងហ្គុក បំណង់គឺចង់ចាក់សម្លាប់ ប៉ុន្តែក៏មិនខុសពី អាប៉ុន្មានក្បាលមុននេះដែរ ចូលមលមានតែម្យាង គែត្រូវជុងហ្គុកវាយរហូតដល់ផ្កាប់មុខនៅនិងដី ត្រឹមស្រមោច4ក្បាល ប្រើតែជើងជាន់ក៏ងាប់ដែរ គ្មានគីឡូទេវើយ។
       " ឯងមិនអីទេឬ? " ជុងហ្គុកមកជួយលើកជីមីនដែលនៅលើដី មើលចុះត្រូវគេវាយឡើងទ្រោម បើកភ្នែកសឹងតែមិនរួចទៅហើយ។
       " ជួយ! ជួយមិត្តខ្ញុំផង ហ្ហឹក ថេយ៉ុង មិត្តខ្ញុំ ត្រូវគេចាប់យកទៅរំលោភ " ជីមីន និយាយមិនចង់លឺ ប្រាប់ទៅកាន់នាយ។
       " ថាម៉េច??? ថេយ៍!! " មិនចាំយូរ នាយក៏ប្រញាប់រត់ទៅរក ទោះមិនដឹងថាជាថេយ៉ុងគូរដណ្ដឹងរបស់នាយ មែនឬអត់ ក៏ដោយ ក្នុងចិត្តនាយមិនស្រួល តាំងពីនៅតាមផ្លូវត្រឡប់មកម្លេះ។

          ត្រឡប់មកវិញ..

         ជុងហ្គុកបី ថេយ៉ុងចេញមក ស្រប់ពេលដែលលោកស្រីចន គ្រាជីមីនមករកឡានដូចគ្នា មុននេះគាត់ចេញមកតាមជុងហ្គុក ព្រោះខ្លាចមានរឿងមិនល្អកើតឡើយលើកូនប្រុស តែក៏បានឃើញជីមីនដែលត្រូវរបួសយ៉ាងដំណំ កូនគេកូនយើង ឃើញមិងភ្នែកហើយ មិនជួយមិនបានទេ។

       " ជុងហ្គុក! អេរ៎! កូនថេយ៍កើតអី? " លោកស្រីចន ពិតជាភ្ញាក់ផ្អើលពេលឃើញ សភាព របស់អនាគត់កូនប្រសារ ហេតុអ្វីទៅជាបែបនេះ។
       " ចាំដល់ផ្ទះ ចាំកូនប្រាប់ ពេលនេះអ្នកម៉ាក់ គ្រាគេចូលក្នុងឡានសិនទៅ " ជុងហ្គុក ( សំដៅលើជីមីន ដែលលោកស្រី គ្រាមក )
       " ល្អ! " គាត់គ្រាជីមីនដែលបាក់កមកលាំង ដាក់ហើយគេងនៅរបាំងខាងក្រោយ ហើយគាត់អង្គុយនៅបាំងខាងមុខ ជាមួយកូនប្រុស ចំណែកឯជុងហ្គុកដាក់ឲ្យថេយ៉ុងអង្គុយច្រក់គៀវនៅលើភ្លៅ ព្រោះនាយត្រូវបើកឡាន។

          មកដល់ផ្ទះត្រកូលគីម ដែលធំមិនចាញភូមិគ្រឹះ នាយក៏បីថេយ៉ុងចុះ ស្រប់ពេលដែល លោកគីមនិងភតិយា ចេញមកទទួលល្មម តែបែរជាធ្វើឲ្យពួកគាត់តក់ស្លុតជាខ្លាំង ពេលឃើញថេយ៉ុង កូនប្រុសតែមួយរបស់គាត់។

       " កូនថេយ៍! នេះមានរឿងអីទៅ " លោកស្រីគីមពោលសួរទាំងទឹកភ្នែក តើនរណាធ្វើបាបកូនគាត់?
       " ប៉ាថា កូនយកថេយ៍ ទៅបន្ទប់សិនល្អជាង " លោកគីម
       " បាទ! លោកពូ " ថាហើយនាយក៏បីថេយ៉ុងទៅដាក់ក្នុងបន្ទប់។
       " ស៊ុនអេ មកជួយគ្រា ក្មេងម្នាក់នេះចូលទៅក្នុង " លោកស្រីចន។ នៅពេលដែលគាត់បានឃើញសភាព របស់ ជីមីន គាត់កាន់តែស្លុតចិត្ត។

សូមរង់ចាំភាគបន្ត🫶

#KWANG LINNIE🫶

ថ្នមបេះដូងបង Where stories live. Discover now