ភាគទី០១ : ថ្ងៃនេះ! កាលពីប្រាំឆ្នាំមុន!

123 14 0
                                        

រឿងថ្មី ជួយ Vote ជួយ Comment  ម្នាក់ពីរបីផង😭✨

~~~

នរណានិយាយថាបែកគ្នាហើយ អាចត្រឡប់មកជានាគ្នាវិញបាន???

ឆាប់មកជួបខ្ញុំ ហើយបកស្រាយនិងលើកឧទាហរណ៍បញ្ជាក់ឲ្យបានច្បាស់លាស់ភ្លាម!! ហា៎ហា ឃ្លាប្រយោគហ្នឹងចាស់គំរិលហើយ គួរតែដូរចេញខ្លះ!!

~~~~~

" Xiao Zhan!! អេ៎ ចាំផង!!! "

" Chenxu?? " កំឡោះតូចរូបស្រស់ក្នុងឈុតខោក្រណាត់រលុងនិងអាវយឺតពណ៌សជាមួយអាវធំពណ៌កាហ្វេពីក្រៅ បែរក្រោយសំឡឹងទៅមិត្តសម្លាញ់ដែលរត់ត្រហេបត្រហបចេញមករកខ្លួន។

" ទៅមើលកុនទេ? យើងប៉ាវ ម្យ៉ាងថ្ងៃនេះចេញពីធ្វើការមុនម៉ោងផង Ok ណា៎? " Chenxu ស្រដីបបួលទាំងញ៉ាក់ភ្នែកទ្រឺតៗ លើកសំបុត្រកុនពីរសន្លឹកចេញមក នៅមានធ្វើដៃជាសញ្ញា ok សួរបញ្ជាក់ទៀតផង។

Zhan និង Chenxu ក្លាយជាមិត្តភក្តិនឹងគ្នាបន្ទាប់ពីចូលធ្វើការជាមួយគ្នា គិតទៅជិតពីរឆ្នាំហើយ តែមិត្តភាពពួកគេទាំងពីរស្និតស្នាលគ្នាណាស់ ដោយសារចរិករបស់ពួកគេងាយចុះសម្រុងនឹងគ្នា។

" តែយើងរ- "

" ហាមបដិសេធ! ឯងឃើញសំបុត្រទេ?? យើងទិញរួចហើយ មិនចង់ខាតលុយទេ ទៅកំដរយើងភ្លាម!! " Chenxu ស្រដីកាត់គេភ្លាមៗមុននឹងរត់ទៅកញ្ឆក់ឱបដើមដៃរបស់គេហើយអូសសំដៅទៅរកតាក់ស៉ី។

" យ៉ាក!! ឯងមកបបួលយើង ឬមកបង្ខំយើងឲ្យប្រាកដ? " នាយតូចស្រែកឡើងចាចប្រឹងដើរតាមកំពូលមិត្តដែលអូសដៃឲ្យដើរតាមសឹងមិនទាន់ សំណាងហើយដែលមិនដួលផ្កាប់មុខទាំងពីរនាក់នោះ។

....

" ស្អីគេ? ស្នេហ៍គ្រាដំបូង?? រឿងស្អីរបស់ឯងហ្នឹង? មកមើលរឿងស្នេហាហើយមកហៅយើងបែបនេះ ឯងលួចស្រឡាញ់យើងទេដឹង? " ពេលមកដល់រោងកុន Zhan បើកភ្នែកធំៗសំឡឹងមើលទៅចំណងជើងរឿងដែលត្រូវចូលមើល មុននឹងងាកក្រសែភ្នែកនោះបែរមកមើល Chenxu ។

ផូស៎

" យើងសុខចិត្តយក Lee Minho Oppa ធ្វើសង្សារ ក៏ប្រសើរជាងយកឯងធ្វើសង្សារដែរ!! ស្រមើស្រមៃទាំងថ្ងៃ ដែលបបួលមកព្រោះយើងលឺថាសាច់រឿងវាល្អមើល សំខាន់ទិញសំបុត្រពីរគេបញ្ចុះតម្លៃ ហើយបាន Pop corn free ទៀត!! " Chenxu លើកដៃទះ Zhan ឡើងចំកណ្ដាលថ្ងាស ទុកជាការហាត់ប្រាណ។

You've reached the end of published parts.

⏰ Last updated: Sep 08, 2022 ⏰

Add this story to your Library to get notified about new parts!

ស្នេហ៍គ្រាដំបូង / First LoveWhere stories live. Discover now