ចំណុចផ្ដើម
<<ម៉ាក់ ក្រែងម៉ាក់ថាអោយ អាបី ទៅរៀនបន្ដមិនអញ្ចឹង>>
សម្លេងតូចច្រមិចបន្លឺឡើង ស្របពេលដែលចិញ្ចើមស្អាតដូចគេគូសក៎ជ្រួញចូលគ្នាដោយស្វ័យប្រវត្ដិ ដោយគ្រាន់តែឮម៉ាក់បដិសេដមិនអោយប្អូនស្រីទៅរៀនបន្ដនៅក្រៅប្រទេស។
(នាងជាស្រី ទៅនៅប្រទេសគេក្បាលមួយតែម្នាក់ឯងយ៉ាងមិចនិងបាន ម្យ៉ាងទៀតគ្រួសារយើងក៎គ្មានសម្ថភាពដល់ម្លឹងដែល បានត្រឹមវិទ្យាល័យក៎ល្អណាស់ទៅហើយ)
អ្នកស្រីនៅតែនិយាយប្រយោគដដែល ដោយសម្អាងថាអាបីជាមនុស្សស្រីខ្លួនតូចតែមួយ មិនអាចរស់នៅតែម្នាក់បាន ចំណែកបញ្ហាដែលធំជាងនោះគឺខ្វះខាត ទោះបីជីមីនប្រឹងរកលុយដល់ធ្លាក់អណ្ដាតដូចឆ្កែក៎រកមិនទាន់ដែល សង្ឃឹមទៅលើអាហារូបករណ៍ក៎មិនកើត ព្រោះមានមនុស្សរាប់ពាន់ក្នុងជម្រើសតែ5នាក់ ហើយក្នុងចំណោមប្រាំនាក់សុតសឹងតែជម្រើសលំដាប់ខ្ពស់ គំនិតមធ្យមត្រឹមអាបី គេជម្រើសតែម្ដងក៎ធ្លាក់ទៅហើយ។
<<ម៉ាក់គិតស្អីបែបនេះ អោយវារៀនទៅ ក្រែងទៅមុខបានការងារធ្វើ កុំអោយពិបាក>>
ជីមីនបើកឡានបណ្ដើរ តបត៎និងអ្នកម៉ាក់បណ្ដើរ កែវភ្នែកថ្លាយង់សម្លឹងមើលទៅកញ្ចក់ឡាន ហើយក៎បានតែជ្រួញចិញ្ចើម ងឿងឆ្ងល់ ពេលឃើញឡានបើករញ៉េរញ៉ៃគ្មានរបៀបរបបពេញតែទីនោះ។
<<កើតឆ្គួតស្អី>>
(ឯងថាអោយម៉ាក់មែនទេ នែ កូនចង្រៃយ៎ មកផ្ទះពេលណាត្រូវមិនខានទេ)
<<ខ្ញុំមិនបានថាម៉ាក់ទេ អីយ៉ាភ្លើងស្តុបតើ...>>
(ពេលណាបានមកដល់ផ្ទះ)
<<កំពុងជាប់ភ្លើងស្ដុបទៀតហើយម៉ាក់>>
ជីមីនតប ភ្នែកក៎រេទៅមើលសងខាង ហើយងាកទៅក្រោយដើម្បីមើលឡានរញ៉េរញ៉ៃអំមិញ ប៉ុន្តែវាបាត់អស់រលីង ទើបងាកមកវិញ ប៉ុន្តែក៎ភ្ញាក់ព្រឺត ពេលមានបុរសមាឌធំដូចយក្ស ឡើងមកអង្គុយក្បែរខ្លួន ក្នុងសភាពដូចកូនឆ្កែធ្លាក់ទឹក។
<<អុះ..>>
ជីមីនស្លុត បើកភ្នែកធំៗពុិនពងមាត់ រាងកាយទៅជារឹងកព្រឹស មុខឡើងស្លេក ទូរស័ព្ទធ្លាក់ពីលើដៃដោយស្វ័យប្រវត្តិ ភ័យឡើងញ័រខ្លួន ហើយដប់បិលភ័យលើសដើម ឃើញក្រលេកឃើញដៃគេមានកាំភ្លើងស្រោចដោយឈាមនៅក្នុងដៃផងដែល។
<<ឆាប់បើកទៅ បើកចេញទៅ>>
សម្លេងធំគ្រល័រគំហកដាក់ជីមីនខ្លាំងៗ មុខមាំគួរអោយខ្លាច កែវភ្នែកមុតស្រួចកំណាចដូចរាជសីហ៍ ដែលអាចលេបត្របាក់មនុស្សដើម្បីចម្អែតក្រពះ គ្រាន់តែឃើញហើយព្រឺសម្បុរ។
<<បើកឡានចេញទៅ>>
<<ប..បើក..បើកទៅណា ភ្លើងស្ដុបមិនទាន់លោត>>
ជីមីនឆ្លើយទាំងរដាប់រដិប នាំអោយគេមួម៉ៅ ខាំធ្មេញក្រតៗដាក់ បន្ទាប់មកក៎ងាកទៅខាងក្រោយ សម្លេងកាំភ្លើងលាន់រំពង បូកជាមួយនិងសម្លេងម៉ូតូធំត្រហឹង ទើបគេគ្មានពេលគិតច្រើនទៀត បើចាំអែអង់ច្បាស់ជាបានចូលប្រអប់ដោយស្នាដៃពួកវាមិនខាន។
<<ចេញមកខាងនេះ...អោយលឿន>>
សូហ្គាប្រាប់ដោយសម្លេងត្រជាក់ស្រេប ហើយនៅពេលជីមីនធ្វើមុខមិងមាំងមិនយល់សាច់ការ គេក៎ដោះខ្សែក្រវាត់ចេញអោយ រួចចាប់គ្រលាន់អោយទៅនៅបាំងខាងក្រោយ ទុកអោយគេជាអ្នកបើកជំនួសវិញ។
<<ក្រាបចុះបើមិនចង់ស្លាប់>>
<<តើមានរឿងស្អី...អាយ...>>
សំណួរមិនទាន់និងបានសួរចប់ផង ឡានក៎ដង្ហក់ទៅមុខមួយទំហឹង ទាំងដែលភ្លើងស្ដុបនៅមិនទាន់លោតភ្លើងខៀវនៅឡើងសោះ ហើយគ្រាន់តែឡានបើកចេញមិនដល់1នាទីផង គ្រាប់មិនដឹងមកពីណា មកប៉ះនិងកញ្ចក់ ធ្វើអោយប្រះស្រាំរកបែកភ្លាមៗ។
<<ក្រាបចុះ...ប្រយ័ត្នគ្រាប់បាញ់ទម្លុះក្បាលទៅ>>
ពេលសម្លេងគំហកជាលើកទីពីហើយ ជីមីនក៎រហ័សធ្វើតាមបញ្ជាភ្លាម ដោយការក្រាបចុះនៅក្រោមកៅអីឡាន លើកដៃខ្ទប់ត្រចៀក ខាំមាត់ទប់អារម្មណ៍ភ័យខ្លាច។
<<អាពួកលបខាំអើយ...>>
សូហ្គាសង្គៀតជើងធ្មេញដោយកាមួម៉ៅ ហើយជាន់ហ្គែរបន្ថែមល្បឿនមួយកប់ ដោយមានម៉ូតូធំជាមួយនិងឡានជាច្រើនគ្រឿង បើកតាមមិនឈប់ គ្រាប់កាំភ្លើងលាន់រំពង។
សូហ្គាក្រលេកទៅមើលទៅខាងក្រោយ រួចងាកមកមុខវិញ បន្ទាប់មកក៎ជាន់ហ្រាំងមួយទំហឹង ដៃរឹងមាំក៎កាច់ចង្អូតបត់ក្រោយ បណ្ដោយអោយជីមីនទប់ខ្លួនមិនជាប់ ផ្គាប់មុខនៅនិងក្រោមនោះ បន្ទាប់មកក៎លែងដឹងអ្វីជាអ្វីទៀត ខួក្បាលប្រែក្លាយជាងងឹតសសុង ខ្លួនប្រាណសន្លប់ទន់ល្អោក។
សូហ្គាទាញកាំភ្លើងមកក្រៅកញ្ចក់ បាញ់តបវាដោយដៃម្ខាង ចំណែកម្ខាងទៀតចប់ចង្អូតឡានណែនដៃ។
ផាំង!!ផាំង!!
មូត៉ូធំដែលគេចពីគ្រាប់កាំភ្លើងលឿនដូចព្យុះក៎ដួលព្រូស អូសជាងចម្ងាយពីម៉ែត្រ រីឯអ្នកផ្សេងតាមប្រញាប់មិនឈប់ និងទាន់តែឡានពណ៍ខ្មៅរាប់សិបគ្រឿងបើកចូលមករក ទើបពួកវាគ្នាគេចខ្លួន អ្នកខ្លះមិនរហ័សក៎ត្រូវដេកស្លាប់នៅនិងថ្លុកឈាម។
សូហ្គាដកដង្ហើមធូទ្រូង បើកឡានបន្ដទៅមុខបន្ដិច ដោយមានឡានខ្មៅសេរីទំនើបបើកតាមពីក្រោយតាម។ គេបើកទ្វារចុះចេញមកក្រៅ បុរសមាឌធំដូចយក្សក៎ដើរមករកភ្លាម និងអោនគោរពកៅសិបដឺក្រេ។
<<មានកើតអ្វីទេចៅហ្វាយ សុំទោសដែលពួកខ្ញុំមកយឺតពេល>>
<<គ្រាន់តែប៉ះពាបន្ដិចបន្ដួច ស៊ើបអោយដឹងផងថាពួកវាជាអ្នកណា ចាំចាប់ការសម្អាតតាមក្រោយ>>
<<បាទ>>
<<ចុះអ្នកផ្សេង>>
<<កំពុងមកតាមក្រោយ>>
<<ល្អណាស់ ត្រៀមជើងហោះហើរ បន្ដិចទៀតនេះយើងនិងទៅជប៉ុន>>
និយាយហើយ គេក៎ដោះអាវក្រៅចេញ បោះអោយកូនចៅ ប្រុងថាឡើងឡានមួយទៀតទៅហើយ ប៉ុន្តែក៎ឈប់ង៉ក់ ពេលនឹកឃើញដល់ម្ចាស់ឡានដែលគេទើបចុះ។
<<ស្ងាត់មាត់ឈឹង ស្លាប់បាត់ហើយទេ>>
សម្លេងគេរអ៑ូៗពរពេញដោយការមួម៉ៅ ដើរបកទៅក្រោយវិញ បើកទ្វាបាំងក្រោយ កែវភ្នែកមុតស្រួចក៎សម្លឹងមើលទៅរាងកាយតូចល្អិតមិនព្រិច មិនដល់1នាទីផង គេក៎បីជីមីនមកក្រៅ នាំទៅឡើងឡានជាមួយ ដោយមាន ស៑ុនវីន ជាអ្នកបើកឡើងអោយ។
<<ចៅហ្វាយចង់នាំគេទៅជាមួយមែនទេ>>
វីនសួរ មើលរូបភាពក្មេងមិនធ្លាប់ស្គាល់ជាមួយនិងចៅហ្វាយតាមរយះកញ្ចក់ ហើយខ្សែវភ្នែកដែលមិនធ្លាប់មានអ្នកណាមើលធ្លុះដល់អារម្មណ៍ ធ្វើអោយគេខ្វល់ខ្វាយ ថាចៅហ្វាយកំពុងគិតអ្វីលើក្មេងរូបស្រស់នេះ។
<<មែនហើយ ក៎ឃើញថាគេសន្លប់ យើងមិនអាចទុកគេចោលនោះទេ យ៉ាងហោចណាស់គេជាចំណែកមួយដែលបានជួយជីវីតយើង>>
<<ប៉ុន្តែបើយើងគ្រាន់តែទុកគេនៅកន្លែងហេតុ រឿងនិងចប់>>
<<រឿងនិងមិនចប់ងាយៗ បើទុកនៅកន្លែងនោះ គេនិងស្លាប់ អាពួកឈ្លើយវានិងមិនទុកអោយមានដង្ហើមទេ បើវាទោងហើយខាំមិនលែង ឯងក៎ដឹង>>
វីនឮហើយ បានត្រឹមតែដកដង្ហើមធំ យ៉ាងណាគេក៎មិនអាចបញ្ឃប់ចៅហ្វាយបានដែល ហើយម្យ៉ាងទៀត ការនិយាយរបស់ចៅហ្វាយក៎ត្រូវ គេជាចំណែកមួយក្នុងការជួយជីវីត បើសិនរួចពីការស្លាប់ហើយ ចង់ទុកអោយក្មេងតូចនោះស្លាប់វិញ តើមែនទេ?
