ភាគទី39: ធ្វើជាលោកប៉ាម្នាក់ទៀតរបស់ អ៊ែល ណា?

Start from the beginning
                                    

ឡានមកទទួល ថេហ្យុង លោកគីម ជាប៉ាមិនហ៊ាន បណ្តោយដែរទើបជូនទៅដល់កន្លែង អោយគេឡើង ឧទ្ធម្ភាគចក្រហើយសិនទើបគាត់ត្រលប់មកវិញ ។
ជុងហ្គុក អោយគេតែងខ្លួនអោយ អ៊ែលលិ រួចជា ស្រេចរង់ចាំតែ ថេហ្យុង មកតែប៉ុណ្ណោះ ជាកម្មវិធីខួប កំណើតកូនស្រីអ្នកធំៗដែលនាយស្គាល់ ដូច្នេះនាយ ចង់នាំគ្រួសារនាយទៅជាមួយ ។
"អូនមកដល់មុខផ្ទះហើយ"
"បងនិងចេញទៅ អូនចាំក្នុងឡាននិងហើយ" ជុងហ្គុក ដាក់ទូរសព្ទចុះនាំ អ៊ែលលិ ដើរចេញមកឈរ មុខផ្ទះរង់ចាំឡាន ថេហ្យុង មកដល់ជូនជាជួបនិងឡានរបស់ យ៉ុងស៊ូ បើករកចូលទៅក្នុងតែឃើញនាយទើបចុះមករាក់ទាក់ជាមុន ។
"សួស្តី លោកចន"
"បាទ សួស្តី លោកគីម យ៉ុងស៊ូ"
"សួស្តី លោកពូ"
"បាទ...នាងតូច! នេះនាំគ្នាទៅណា?" យ៉ុងស៊ូ អង្គុយចុះនិយាយជាមួយ អ៊ែលលិ ។
"ពួកយើងទៅកម្មវិធីជាមួយគ្នា" ជុងហ្គុក
"តែពីរនាក់ទេ? ចុះ..."
"លោកប៉ា នោះឡានមកហើយ" អ៊ែលលិ ប្រាប់ទៅ ជុងហ្គុក ដែលឡាន ថេហ្យុង កំពុងតែមកដល់ ។ ឡានឈប់ភ្លាម ថេហ្យុង ចុះមកភ្លែតដែរ ដំបូងគិតថាចាំនៅក្នុងឡានទេ តែកាលបើឃើញសត្រូវបេះដូងនៅបែបនេះគេឯណាទ្រាំបាន?
"លោកចន!"
"អូ៎...ថេហ៍! អូនចុះមកធ្វើអី? បងគិតថានិងទៅហើយ"
"សួស្តី គីម ថេហ្យុង"
"សួស្តី គីម យ៉ុងស៊ូ ខ្ញុំគឺ ចន ថេហ្យុង ទេ"
"មែនហើយ ខ្ញុំច្រឡំស្មានថា..." យ៉ុងស៊ូ
"បងថាពួកយើងឆាប់ទៅល្អជាង" ជុងហ្គុក
"តោះ បងសម្លាញ់...អ៊ែលលិ កូន..." ថេហ្យុង លូកមកកាន់ដៃនាងតូចទៅជាមួយគ្នា ជុងហ្គុក គ្រាន់តែងាកមកលា យ៉ុងស៊ូ បន្តិចជាការគួរសមមុននិងឡើងឡានទៅជាមួយគ្នា ។
ទៅដល់កន្លែងកម្មវិធីមិនបានមួយម៉ោងផង ថេហ្យុង រអ៊ូថាហត់គេដូចជារំខានដោយសម្លេងភ្លេងខ្លាំងៗពេកបានជាពួកគេនាំគ្នាមកវិញរាងលឿនដែរ ។

ត្រលប់មកពីដើរលេងក្រៅប្រទេសវិញពេលនេះ អ៊ែលលិ ត្រូវចូលរៀនវិញហើយ គេចាប់ផ្តើមថ្នាក់ទី3 របស់គេនៅសាលាធម្មតាដូចក្មេងដ៏ទៃ គេរៀនសាលាថ្ងៃដូច្នេះហើយគេក៏មានឯកសណ្ឋានស្រស់ ស្អាតដែរ ។
ថ្ងៃនេះមានទាំង ថេហ្យុង និង ជុងហ្គុក បានជូនគេ មកសាលាជាមួយគ្នា ។
"សាលានេះល្អណាស់ វានៅជិតផ្ទះ អ៊ែលលិ ក៏អាចដើរទៅផ្ទះបានប្រសិនបើគេចង់"
"បងមិនអោយគេដើរតែឯងទេ"
"ទៅមុខកូនធំ លោកចង់ត្រូវបណ្តោយគេខ្លះអត់ មានតាមគ្រប់ជំហ៊ានទេ ក្មេងនិងមានសម្ពាធ"
"ប៉ុន្តែបងខ្លាចគ្រោះថ្នាក់"
"ពេលគេអាយុ 10ឆ្នាំគេនិងរឹងមាំស្គាល់ផ្លូវអាចមក ផ្ទះខ្លួនឯងហើយ ជឿអូន អូនចង់អោយគេពូកែគ្រប់ យ៉ាងរឹងមាំ មិនចេះខ្លាចគេឯង"
"តែបងនៅតែបារម្ភ"
"វានិងបង្ហាញតាមដំណើរ លោកចន កុំបារម្ភ ត្រូវជឿអូន"
"បងនិងសាកមើល តែយ៉ាងណាកូនត្រូវនៅក្រោមខ្សែរភ្នែកបងដដែល"
"បែបនោះក៏បាន តាមតែលោកចន ធ្វើហើយសប្បាយចិត្ត"
    "បងដឹងថាអូនមិនចូលចិត្តប្រកែកបងទេ"
    "នោះប្រាកដហើយ អូនគិតថាឈ្នះក៏មិនបានអ្វី ដដែល ចាញ់ក៏លោកចន នៅតែអោយលុយអូនចាយដដែលមិនអញ្ចឹង?"
    "អញ្ចឹងអូនគិតថារឿងឈ្នះចាញ់គឺលុយមែនទេ?"
    "ចុះគេលេងល្បែងឈ្នះបានលុយនោះអី"
    "បានៗ បងយល់ហើយ" ជុងហ្គុក អស់សំណើច ពេលនិយាយជាមួយ ថេហ្យុង ម្តងៗប្លែកៗយ៉ាងម៉េច មិនដឹងទេ ។
    "អូននិងមកទទួលគេទៅទៅផ្ទះ ល្ងាចនេះពួកយើង គួរទៅណាទេ?"
    "អូនចង់ទៅណា?"
    "មិនដឹងដែរ ល្ងាចចាំគិតទៀត"
    "បងជូនអូនទៅក្រុមហ៊ុន"
    "ទៅផ្ទះទៅ អូនទៅក្រុមហ៊ុនខ្លួនឯង"
    "ច្បាស់?"
    "ហេតុអី? អូនមិនមែនកូនក្មេងទេ"
    "តែអូនជាប្រពន្ធបង"
    "ដឹងហើយ មិនបាច់រំលឹកទេ"
    "ស្មានថាភ្លេចហើយតើ? ពេលព្រឹកមិនឃើញអូន ថើបប្តីសោះអញ្ចឹង?"
    "មិនលឺប្តីប្រាប់ថាអោយត្រូវតែថើបរាល់ព្រឹកផង?"
    "ថើបប្តីសោះចាំប្រាប់ដែរ?"
    "ត្រូវតែប្រាប់ ប្រសិនបើអូនថើបបងរាល់ព្រឹកដោយចិត្តឯងច្បាស់ជាមើលទៅងប់ងល់និងប្តីពេក"
    "ងប់ងល់និងប្តីពេក មិនល្អទេឬ?"
    "មិនល្អទេ ត្រូវអោយប្តីងប់ងល់និងប្រពន្ធជាង"
    "បងងប់ងល់និងអូនហើយ អញ្ចឹងបងអាចថើបអូន បានគ្រប់ពេលវេលា គ្រប់ទីកន្លែង"
    "ឡប់សតិ"
    "ហេតុអីជេ? បងនិយាយអីខុស?"
    "មិនខុសទេ តែដូចឆ្គួត"
    "ហុឺ..." ជុងហ្គុក អស់និយាយជាមួយគេដូចជាកូន ក្មេងគួរអោយចង់ចាប់ក្រញិច ។

    ថេហ្យុង បានទៅទទួល អ៊ែលលិ ចេញពីសាលា រៀននៅពេលរសៀល ជួនជាក្មេងៗនៅរង់ចាំប៉ាម៉ាក់ ពួកគេនៅខាងមុខនេះស្រាប់ ថេហ្យុង អ៊ែបឡាន ឆ្ងាយដែរមុននិងចុះចូលទៅរក ។
    "អ៊ែលលិ..."
    "អូ៎...អ៊ែលលិ នេះគឺលោកប៉ាឯងមែនទេ? គាត់ សង្ហារណាស់" មិត្តថ្មីរបស់ អ៊ែលលិ លាន់មាត់ឡើង គ្រាន់តែឃើញ ថេហ្យុង មកដល់ ។
    "មែនហើយ នេះគឺលោកប៉ារបស់ អ៊ែល លោកប៉ា នេះគឺមិត្តរួមតុរបស់ អ៊ែល" អ៊ែលលិ ណែនាំ ថេហ្យុង ទៅកាន់មិត្តរបស់នាង ។
    "អូ៎...សួស្តី...កូនស្រីឈ្មោះអ្វីដែរ?"
    "សួស្តីលោកពូ ខ្ញុំឈ្មោះ សូយ៉ុន ចាស៎"
    "គួរអោយស្រលាញ់ណាស់"
    "តោះយើងទៅ លោកប៉ា" អ៊ែលលិ កាន់ដៃ ថេហ្យុង គេលាក្មេងៗដែលជាមិត្តរបស់ អ៊ែលលិ មុន និងដើរបណ្តើរគ្នាទៅឡានជាមួយគ្នា ។ គេដាក់អោយ អ៊ែលលិ អង្គុយបាំងខាងមុខជាមួយហើយ កាតាបគឺនៅខាងក្រោយ ។
    "ហេតុអី កុហកមិត្តថាខ្ញុំជាប៉ា?" ថេហ្យុង សួរនាំ នាងតូចឡានមិនទាន់បើកចេញនៅឡើយ ។
    "លោកប៉ា...មិនចង់ធ្វើជាប៉ារបស់ អ៊ែល ទេមែនទេ?"
    "បានន័យថាម៉េច?"
    "អ៊ែល ចូលចិត្ត...លោកប៉ា...ការមើលថែ គឺដូចជាលោកប៉ារបស់ អ៊ែល លោកប៉ា ថេហ្យុង ធ្វើជាប៉ាម្នាក់ទៀតរបស់ អ៊ែល បានទេ? ប៉ាដែលស្រលាញ់កូនដូចប៉ាគេផ្សេង"
    "និយាយពិតមែនទេ? អនុញាតិអោយខ្ញុំក្លាយជាប៉ារបស់ឯង ពិតប្រាកដទេ? និយាយឥឡូវនេះ"
    "គួរអោយស្អប់ណាស់ អ៊ែល បានបញ្ជាក់ហើយណាមុននេះ"
    "អា៎...ប៉ា...មែនហើយប៉ាដឹងហើយ" ថេហ្យុង ញញឹមស្ញេញអស់ពីចិត្ត ដៃគេលូកទៅញីក្បាលរបស់ នាងតូចតិចៗ ពេល ជុងហ្គុក ដឹងនាយច្បាស់ជាសប្បាយចិត្តជាមិនខានទេ ។
 
    មួយរយៈក្រោយនេះ ថេហ្យុង តែងតែទៅណាមក ណាតែឯងៗ គេក៏បានបញ្ជាក់ប្រាប់ ជុងហ្កុក ពីទីតាំង ដូចគ្នា ថ្ងៃនេះដែលគេមានណាត់ជាមួយមិត្តកាលនៅ រៀនដូច្នេះគេសុំមិនអោយមានកូនចៅឯណាទៅជាមួយ ជុងហ្គុក ក៏យល់ព្រម ។
    កំពុងទៅទទួល អ៊ែលលិ ជុងហ្គុក ទទួលបានការ ហោចូលពីប្រពន្ធរបស់នាយ ។
    "ហាឡូ ថេហ៍?"
    "ហុឹកៗ លោកចន ជួយអូនផង"
    "ថេហ៍...អូនមានរឿងអី?"
    "ជួយអូនផង អូនខ្លាចណាស់"
    "ប្រាប់មកអូននៅឯណា បងនិងប្រញាប់ទៅ" ជុងហ្គុក ត្រូវបត់ឡានទៅវិញដើម្បីទៅរក ថេហ្យុង ឥឡូវនេះ ។

To be continue...

តាមស្នេហ៍ ថែបេះដូង (completed)Where stories live. Discover now