ភាគទី48:ធ្វើមិចទើបជុងជឿថាថេយ៍និយាយការពិិត?🔥

2.5K 134 6
                                    


ថេហ្យុងបានចេញពីពេទ្យហើយព្រឹកនេះដោយមាន
ជីននិងណាមជូនមកទទួលជូនទៅផ្ទះដោយផ្ទាល់ អាចថាលើលោកនេះប្រហែលមានតែណាមជូនតែម្នាក់ទេដឹង?ដែលស្រលាញ់ប្អូនខ្លាំងថ្នាក់និង នាយផ្ដែផ្ដាំគ្រប់សព្វមិនដឹងស្អីខ្លះទេ ទោះត្រូវគ្នាជាមួយនិង
ជុងហ្គុកតែគេគម្រាងប្អូនថ្លៃពួកម៉ាក់ដដែលធ្វើចរឹកមិនស្រួលយកប្អូនទៅផ្ទះវិញបាត់ឥឡូវហើយ តែកុំមើល
មុខជុងហ្គុកចាញ់ព្រៀបបងថ្លៃមុខអោយដូចកញ្ចប់ប្រហុកតែមិនមាត់មិនដឹងធ្វើមិចចេះតែទ្រាំៗទៅយើងស្រលាញ់ប្អូនគេ

"យើងទៅហើយ ឯងមើលប្អូនយើងអោយស្រួលបួល"ណាមជូនផ្ដាំលើកទី1000ហើយថ្នាក់ជីនហួសចិត្តនិងលោកប្ដីខ្លួនខ្លាំងណាស់ផ្ដាំៗមិនព្រមទៅវិញ

"ឆឺស....ដឹងហើយ...បងថ្លៃខ្ញុំថ្នមប្រពន្ធខ្ញុំខ្លាំងណាស់ គិតតែបងថ្លៃឯងទៅប្រពន្ធធ្វើមុខក្រញ៉ូវបែបនេះ
*ប្រយ័តន្ធគេផ្ដាច់របបណា*"ជុងហ្គុកអោនទៅខ្សិបនៅចុងប្រយោគ

"ហិហិ.ជីន..បងភ្លេចថាអូនប្រាប់ថាឃ្លាន"ណាមជូនបែមើលភរិយាឃើញថាធ្វើមុខក្រញ៉ូវមែន

"មែនហើយ"ជីនសម្លក់ណាមជូនថ្លែរផ្តាំចង់មួយម៉ោងឃ្លានសឹងដាច់ពោះស្លាប់

"ហិៗ..តោះ.បងទៅហើយណាថេយ៍ សឺត...."
ណាមជូនកាន់ដៃជីននិងដើរទៅថើបថេហ្យុងមួយខ្សឺត បញ្ឆេះជុងហ្គុក

"យ៉ា!!! មិចក៏ថើបប្រពន្ធយើង"បានផលមែនជុងហ្គុកចាប់ផ្ដើមស្លោន់ស្លោ

"យ៉ាងមិចប្អូនយើងថើបមិនបាន?"ណាមជូនបែរទៅញ៉ាក់ចិញ្ចើមត្រឺតៗ

"អញ្ចឹងហ្ហេ? តែឯងលើកថេយ៍អោយយើងហើយចឹងហាមប៉ះពាល"ជុងហ្គុកវិញក៏មិនចាញ់ដែរ

"លើកអោយហើយយកទៅផ្ទះវិញក៏បាន"គម្រាមទៀតហើយជុងហ្គុកវិញឮហើយខាំធ្មេញគ្រឺតៗ

"នៅទៀតៗ មកនេះលោកប្ដី"ជីនប្រញាប់ចូលទៅមូលសាច់ពោះណាមជូននិងបណ្ដើរនាយចេញមកមិនអញ្ចឹងអាងខ្លួនបងថ្លៃនៅគម្រាមគេលុះក្ស័យ

"អួយ...ប្រពន្ធបងឈឺ"ណាមជូនឯនេះវិញរមូលដូចអង្ទង់អាំង

"ចូលទៅតិចត្រូវថែម"ជីនញិញធ្មេញដាក់កំពូលស្វាមីដេញអោយនាយចូលឡាន
ណាមជូនចូលក្នុងឡានទាំងមុខក្រញ៉ូវមិនភ្លេចបែរមកមើលជុងហ្គុកនៅឈរមាត់ទ្វាអោបចង្កេះថេហ្យុងនៅថើបខ្សឺតៗបឺតជញ្ជក់មាត់រាងតីចនៅញញឹមបញ្ឈឺ
ណាមជូនទៀតផង មកគម្រាមទៀតមកបើខ្លាំង មនុស្សណាមជូននេះណាខ្លាំងបានគ្រប់រឿងលើកលែងតែរឿងប្រពន្ធមួយគឺខ្លាចតែម្ដង

Losing smile(: (បាត់បង់ស្នាមញញឹម)(Ss1)[Complete✅ ]Where stories live. Discover now