ភាគទី6 : យើងដែលកុហកឯងម្ដងណាទេ??

Comenzar desde el principio
                                    

<<សៀនអឺ!!ប្រូង~~>>វ៉ាងជីបានលោតទៅជួយនាយតូចហើយវាកាន់តែធ្វើឲ្យមានមានច្រណែនលើសដើម

<<អា!!វួយអ៊ូសៀនឯងយ៉ាងម៉េចហើយសុំទោសណាដែលយើងមើលអ្នកបម្រើមិនបានល្អ>>ក្រោយពេលរាងក្រាស់ជួយរាងតូចរួចឡើងមកលើគោកមានមាននាងធ្វើជានិយាយស្ដីទន់ភ្លន់ដាក់រាងតូចហើយពេលរាងតូចហាស្ដីនិយាយនាងក៏ចាប់ដៃរាងតូចធ្វើដូចរាងតូចច្រាននាងអញ្ចឹង មានមាននាងក៏ធ្លាក់ចូលទឹកស្រះដើម្បីឲ្យរាងក្រាស់លោតទៅជួយដូចពេលនាយតូចធ្លាក់មុននេះ(sorryផងនាង កូនប្រុសពូជួយតែប៉ាពន្ធគេមួយទេ)

<<ហឹក. .ហឹក. .វួយអ៊ូសៀនហេតុអ្វីបានលោករុញយើងអញ្ចឹងលោកធ្វើនេះដូចកំពុងប្រមាថម្ចាស់ក្សត្រី>>មានមាននិយាយធ្វើជាតួកំសត់ ស្លូតត្រង់បរិសុទ្ធ😒

<<វួយអ៊ូសៀន ឯងដូចជាថ្លើមធំព្រហើនពេកហើយសេនាយកគេទៅវាយ100ដំបង>>ពេលលឺដូច្នេះម្ចាស់ក្សត្រីទ្រង់ក៏ក្រោធយ៉ាងខ្លាំង

<<. . .>>គ្មានអាមាត្រណាហ៊ានចូលទៅជិតរាងតូចនោះទេព្រោះមានក្រសែភ្នែកមួយគូកំពុងសម្លឹងមកប្រៀបដូចតោកំណាចចាំត្របាក់ពួកគេគ្រប់ពេល

<<ហឹក. . .ហឹក. . .ឡានចាន់. . .ពួកយើងត្រលប់ទៅវិញទៅ. . .ហឹក. . .ហឹក. . .ខ្ញុំអត់ចង់នៅទីនេះ. . . ហឹក. . .ហឹក. . .គ្រប់គ្នាធ្វើបាបខ្ញុំណាស់. . ហា. . គេបានយកខ្ញុំទៅច្រមុជក្នុង. . ទឹកហើយនៅច្រានខ្ញុំទម្លាក់ទឹកទៀត. . .ហឹក. . .ហឹក. . .>>នាយតូចយំរៀបរាប់ប្រាប់រាងក្រាស់ទាំងដែលការពិតពួកគេមិនទាន់បានធ្វើបាបនាយបានសូម្បីតែមួយសសៃរសក់ផង

#មុននេះបន្តិច

<<ព្រះនាង ក្មេងនោះបានចេញពីរាជបុត្រហើយព្រះមេ>>អ្នកបម្រើស្រីម្នាក់និយាយឡើង

<<ពួកឯងឆាប់ទៅធ្វើបាបវាទៅ>>មានមានបញ្ជាអ្នកបម្រើស្រីរបស់នាងឲ្យទៅធ្វើបាបរាងតូចដែលកំពុងដើរមើលផ្ការីកក្នុងបរិវេនសួនច្បារ

<<ព្រះមេ>>ភាលាងទាំងពីរបានដើរសំដៅទៅរករាងតូច្

<<អេ. .ឯងមើលនោះទៅក្រែងនោះជាក្មេងសម្រែៗចង់ធ្វើឃាតរាជបុត្រទី2មែនទេ>>ជីជូនិយាយឡើងរួចក៏ធ្វើជាដើរមើលផ្ការីកក្នុងសួនក្រោមពន្លឺចង្កៀងគោម

MAKE YOU LOVE ME👉💝Donde viven las historias. Descúbrelo ahora