ភាគទី11: មិចនិងអាចជាជុងទៅ

Start from the beginning
                                    

"ហួយ..ចៅហ្វាយខ្ញុំឯណាហ៊ាននោះ ហើយទោះចៅហ្វាយកច្រវាក់មកចងខ្ញុំទៀតក៏មិនទៅស៊េអូលវិញដែរព្រោះខ្ញុំចង់នៅធ្វើការនិងចៅហ្វាយសង្ហារ"តុងទិនខំប្រឹងនិយាយយកចិត្តនាយ បើរាងក្រាសបញ្ជូនទៅស៊េអូលមែនគេនិងឃ្លាតពីអូនលេខាមិនខាន

"ហឹស..ហើយស្អីនិង"ជុងហ្គុក

"អរគឺជាអាហារពេលព្រឹកដែលអ្នកប្រុសថេយ៍ផ្ញើរមកអោយចៅហ្វាយ"តុងទិន

"ទុកត្រង់និងហើយ នេះឯងសារឯងយកហើយចេញទៅ"ជុងហ្គុក

"បាទ ចៅហ្វាយ"តុងទិន

"សឺត...ក្មេងឆ្កួតមនុស្សអីគ្មានចិត្តចេះខឹងឬអន់ចិត្តអីសោះចឹង"ជុងហ្គុកសង្រ្គឺតជើងធ្មេញខឹងនិងថេហ្យុងនាយចង់ធ្វើបាបគេតែបែរមកអង្គុយខឹងអង្គុយគេតែឯងវិញចំជាម៉ូម៉ាវមែន

រយៈពេល1សប្ដាហ៍ហើយដែលខ្លួនខំតាំងចិត្តថាធ្វើបាបថេហ្យុងតែគេតែងតែចាញ់នៅទឹកមុខសុភាពរាបសាឬក៏ពាក្យសម្ដីទន់ភ្លន់របស់គេចង់គំហកក៏ហាមាត់មិនរួច ចង់ធ្វើបាបក៏ធ្វើមិនកើត បានត្រឹមតែសោះកក្រោះហើយគេក៏មិនសួរនាំដេញដោលនាយនៅតែបារម្មណ៍និងផ្អែមល្ហែមរហូតជាហេតុនាំអោយរាងក្រាសឃ្នើសចិត្តនិងគេហើយតែងតែមកអង្គុយកើតទុក្ខមិនសុខចិត្តតែឯង រហូត

# ព្រលានយន្តហោះ Inchoen


នៅព្រលានយន្តហោះដែលមនុស្សច្រើនចេញចូលក្នុងនោះក៏មានមនុស្សស្រីម្នាក់ស្លៀកខោខៅប៊យជាមួយនិងអាវខ្លីស្ដើងដៃ1ជាមួយនិងវែនតាខ្មៅកំពុងកាន់វ៉ាលីដើរចេញមកខាងក្រៅដើម្បីចាំអ្នកមកទួលភ្លាមនោះនាងបានយកទូរស័ព្ទសេរីទំនើបរបស់នាងមកដើម្បីcallទៅsuprise អ្នកនៅកូរ៉េ

"ហាឡូ ជុងហ្គុក បងទំនេរទេមកទទួលអូននៅព្រលានយន្តបន្តិច"សម្លេងដែលចេញមកពីបបូរមាត់ក្រហមឆេះរបស់នាងបានបន្លឺឡើង

"{ហេម៉ា អូនមកដល់ពីពេលណា}"ជុងហ្គុក

"ហ្ហិហ្ហិ suprise ទេមកទួលអូនសិនមកនឹកបងណាស់" ហេម៉ា

"{បងសុំទោសបងមិនបាននៅស៊េអូលទេបងនៅប៊ូសានអញ្ចេះចុះបងអោយកូនចៅបងទៅទទួលអូន}"ជុងហ្គុក

Losing smile(: (បាត់បង់ស្នាមញញឹម)(Ss1)[Complete✅ ]Where stories live. Discover now