EP18:សក់វែង​ស័ក្ដិសម​ជាមួយ​នឹង​សាក់របស់បងណាស់

Start from the beginning
                                    

     «ឃេីញ​ទេ?បងប្រាប់មិន​ចេះ​ជឿសោះ!»មាត់​ស្ដី​ឲ្យ​
ប្រពន្ធ​ខ្លាំង​ៗ​ ប៉ុន្តែ​ដៃមាំ​បែរជា​ក្រសោប​កាយតូច​ យកចូល
ទៅ​ក្នុង​បន្ទប់​ទឹក​ទៅវិញ​ ហើយ​ក៏​ចាប់​ងូតទឹក​ ស្លៀកពាក់
លាបឡេ​ បាញ់​ទឹកអប់​​ឲ្យ​មួយ​កំផ្លេ​។

     «ឥឡូវ​...ហ្វេលឡិច​ គេ​យ៉ាង​ម៉េច​ទៅ​ហើយ​?»
សំណួរ​ខ្លីៗ​ បង្ហាញ​ពី​ការ​ព្រួយបារម្ភ​អតីត​សង្សារ​ចាស់​ ធ្វើ​ឲ្យ​អ្នក​ដែល​ស្ដាប់​ឮ​ហើយ​ ទម្លាក់​ដៃដែល​កំពុង​តែសិតសក់ចេញពី​សក់​ក្បាល​ទាំង​ញ័រ​ទទ្រើក​។

      ថេយ៉ុង​ ដឹងថា​ខ្លួន​សួរនាំ​ពី​ ហ្វេលឡិច​ ធ្វើ​ឲ្យ​ប៉ះ​ពាល់​
អារម្មណ៍​គេ​ ទេីប​ទាញ​ក្រាស​សិតសក់ចេញ​ពីដៃ​ស្វាមី​ យកមកសិតឲ្យគេ​ថ្នមៗ​។



«កន្ទុយ​សក់​របស់​បង​វែង​ស្ទេីរ​តែ​ហួស​ស្មា​ទៅ​ហេីយ​ បងមិនដែល​កាត់​វាចេញ​ទេ​ហ្ហេស​?​អូនចាំ​ថា​ មុនអូនទៅ
សហរដ្ឋអាមេរិក​ សក់បង​ដូចជានៅ​ខ្លីទេ​ ប៉ុន្តែ​អូនគិតថា
បែបនេះក៏​សង្ហា​ណា​ ស័ក្ដិសម​ជាមួយ​នឹង​សាក់​របស់​បង
ទៀត»កំលោះតូច​​ ព្យាយាម​និយាយ​នេះ​ និយាយ​នោះ​ ដេីម្បី​បន្លប់​អារម្មណ៍​ខឹង​ក្រោធ​ដែលគេ​កំពុង​តែមាន​ តែ
ហាក់មិនបានផលសោះ​ គេ​នៅតែ​ធ្វើ​មុខ​ងាប់​ដាក់​កញ្ចក់​ដដែល​ ធ្វើ​ឲ្យ​ ថេយ៉ុង​ ឃើញ​ហើយ​មាន​អារម្មណ៍​ខ្លាច​រអា​។
កាលពី​ជាង៤ឆ្នាំ​មុន​ មុនពេល​ ថេយ៉ុង​ ទៅ​សហរដ្ឋអា
មេរិក​ នៅលេី​ខ្លួន​ ជុងហ្គុក​ គ្មាន​សាក់នោះទេ​ សក់ក៏នៅ
ខ្លី​ធម្មតា​ ប៉ុន្តែ​ពេល​ត្រឡប់​មកវិញ​ អ្វីៗក៏​ផ្លាស់ប្ដូរ​សឹងតែ​៣៩០ដឺក្រេ​ មានតែ​របស់​ម៉្យាង​ដែល​មិន​ប្ដូរផ្លាស់​ នោះគឺក្ដី
ស្អប់​ដែលគេមាន​ចំពោះ​ខ្លួន​គឺនៅដដែល​ ហាសហា​ មិន
មែនដដែលទេ​ គឺ​ខឹងស្អប់​លេីស​កាលពីមុនទៅទៀត។



«សឺត»ឃេីញ​ថា​គេនៅតែ​ស្ងាត់​ មិនមាត់​ក​ កំលោះតូច​
ក៏លោទៅ​ថេីប​សសៃ​សក់​ទន់​រលេីប​រលោង​របស់​ស្វាមី​
ស្រាលៗ​មួយ​ខ្សឺត​ ​ដូចជា​កំពុង​តែ​បន្ទន់​ចិត្ត​របស់​គេឲ្យ​ស្ងប់​។

តួនាទី​ និង​ ស្នេហា​Where stories live. Discover now