ភាគ១ផ្ដើមរឿង

Start from the beginning
                                        

បច្ចុប្បន្ន
ងុឺត~~~
        សម្លេងជាន់ហ្វ្រាំងឡានម៉ាកសេរីទំនើបដែរឈប់ចតនៅមុខវិមាន បង្ហាញឲឃើញបុរសខ្ពស់ស្រឡះ មុខ
មាត់សង្ហាប្រៀបដូចទេវបុត្រដែរចុះមកចាប់ជាតិនៅឋាន កណ្ដាលអញ្ចឹង អមជាមួយនិងភាពលូយឆាយ ដើរចូលទៅក្នុងវិមានដែរមានអ្នកបម្រើជាច្រើននាក់អោនគំនាប ប៉ុន្ដែគេមិនយកភ្នែកមើលនោះទេ។            នាយដើរចូលក្នុង
វិមានដោយភាពមានអំណាច ម្នាក់នោះគឺ ចន ជុងគុក អាយុ25ឆ្នាំ ជាកូនរបស់លោកចន ដែរបានត្រូវគេបាញ់សម្លាប់កាលពី15ឆ្នាំមុន ឥឡូវនេះគេពេញកំលោះស្ដូកទៅហើយ ។
«ចៅហ្វាយ~~»
សម្លេងស្រែកជំទាលពីចម្ងាយ រត់ទៅទទួលចៅ
ហ្វាយក្មេងរបស់ខ្លួន ដែរជាកូនចៅរបស់ជុងគុក នាយហ្វី គឺជាកូនចៅជំនិតរបស់ជុងគុកម្នាក់គត់ ។
ជុងគុកមិនមាត់ក៏ដើរទៅអង្គុយនៅសាឡុង គងទាក់ខ្លា យ៉ាងសង្ហា ទើបនាយហ្វីដើរតាមពីក្រោយ។
«យ៉ាងម៉េច! រឿងដែរយើងឲឯងទៅសឺបបានតម្រុយខ្លះឬអត់?»ជុងគុកងាកសួរជំនិតរបស់ខ្លួនដោយទឹកមុខរាប
ស្មើរ។
«គឺខ្ញុំរកផ្ទះលោកគីមឃើញហើយចៅហ្វាយ»
        នាយហ្វីគ្រាន់តែឮជុងគុកសួរភ្លាមក៏អោនគំនាបបន្តិចរួចនិយាយ ធ្វើឲជុងគុកញញឹមចុងមាត់ ក្នុងចិត្តមិនដឹងកំពុងតែគិតអីនោះទេ បន្ទាប់មកក៏បញ្ជា:
«ល្អ ឆាប់ទៅចាប់ខ្លួនវាមកឲយើងឥឡូវនេះ»
ជុងគុកនិយាយស្របទឹកមុខញញឹមលាក់គំនួច ចំណែកឯដៃក៏ក្ដាប់ សឹងបាក់ម្រាម ។
«បាទ ចៅហ្វាយ»នាយហ្វី អោនគំនាបបន្តិចរួចដើរចេញទៅផុត ចំណែកជុងគុកដែលអង្គុយញញឹមត្រេកអរពេលដឹងថាសត្រូវរបស់ខ្លួនជិតមកដល់ ថ្ងៃដែលគេរងចាំអស់រយ:ពេល15ឆ្នាំបានមកដល់ហើយ។
«យើងនិងឲឯងលត់ជង្គង់ក្រាបសំពះបាតជើង
របស់យើងអង្វរ.កសុំក្ដីមេត្តាទុកជីវិតរស់ពីយើង» ជុងគុកនិយាយម្នាក់ឯងស្របភ្នែកឡើងប្រហមដូចឈាម ញញឹមយ៉ាងកំណាច រូបភាពដែរត្រូវគេបាញ់ប៉ារបស់ខ្លួនគឺនៅជាប់ក្នុងខួរក្បាលរបស់គេមិនរលត់។
......

តុក តុក!!!!!
        «ប៉ាមកវិញហើយមែនទេ?»ថេយ៉ុងក្មេងប្រុសវ័យ23ឆ្នាំដែលត្រូវជាកូនរបស់លោកគីម មានរូបសម្រស់ស្រស់ស្អាតលើសអស់ស្រីៗ ដៃជើងស្រលូនស្រឡៅ ស្អាតហួស អ្នកណាៗក៏ចង់បាននាយតូចមកធ្វើជារបស់
ខ្លួននោះដែរ ។
ថេយ៉ុងឮសំឡេងគោះទ្វាក៏គិតស្មានថាជាប៉ារបស់
ខ្លួនប៉ុន្តែពេលបើកទ្វាមកស្រាប់តែ...
«អាយ~~ លែងយើង..»បុរសបិតមុខពីនាក់ស្ទុះមកចាប់ថេយ៉ុងរួចយកដៃខ្ទប់មាត់ដើម្បីកុំឲសម្លេងឮដល់ខាងក្រៅ អាចនិងមានបញ្ហា
«អ៊ឹម~~~»
        ថេយ៉ុងទធាក់ជើង ស្រែកក្នុងបំពង់ក ព្រោះត្រូវគេខ្ទប់មាត់ជាប់ បានត្រឹមតែរោលកញ្ច្រោងប៉ុន្តែមិនអាចឈ្នះនិងមនុស្សមាឌធំពីរនាក់នោះបានទេ។
         វុឹង វុឹង~~~~
«អាឡូចៅហ្វាយ មិនឃើញលោកគីមទេ ខ្ញុំឃើញតែក្មេងប្រុសម្នាក់ ប្រហែលជាកូនរបស់លោកគីមក៏មិនដឹង»
នាយហ្វីនិយាយប្រាប់ជុងគុកមុននិងងាកទៅមើលថេយ៉ុងដែររើកញ្ច្រោលមិនឈប់នោះ។
«ចាប់វាមក»
ជុងគុកថាហើយក៏ចុចបិតភ្លាម ហើយក៏ដើរទៅអង្គុយនៅលើសាឡុងដោយលើកដៃមកអង្អែលចង្កាព្រមទាំងញញឹមយ៉ាងកំណាច។
«បាទ អាវ!! បិតបាត់»នាយហ្វីលាន់មាត់បន្តិចរួចក៏ដើរទៅរើសដំបងតូចមួយនៅជិតនោះយកមកវាយ
កញ្ចឹក ក ថេយ៉ុងឲសន្លប់ ទើបបញ្ជាឲពួកគេទាំងពីរលីថេយ៉ុងចូលទៅក្នុងឡានបើកចេញពីទីនេះបាត់ទៅ ព្រោះខ្លាចគេមកទាន់។
......

ងុឺតតតតត៎!!!!!!
      សម្លេងជាន់ហ្រ្វាំងឡានពណ៌ខ្មៅមួយដែរចតនៅ
មុខវិមាន អាហ្វេឡា នាំរាងកាយស្រលូនស្រឡៅចូលទៅក្នុងវិមាន ដោយនាយហ្វី ស្រែកហៅចៅហ្វាយនាយរបស់ខ្លួន។
«ចៅហ្វាយ ចៅហ្វាយ~~»
ជុងគុកដែរកំពុងអង្គុយគងទាក់ខ្លា កាន់ពែងកាហ្វេផឹកនោះ ក៏ងាកទៅមើលតាមសម្លេងរួចក៏ក្រោកដើរទៅមើល។
«យកវាទៅដាក់ក្នុងបន្ទប់របស់យើង តែហាមដាក់លើគ្រែយើងឲសោះព្រោះយើងមិនចង់ជាប់ក្លិនសន្ដានថោករបស់សត្រូវនោះទេ ហើយកុំភ្លេចដាក់ច្រវាក់ ក វាផង»សម្ដី ម៉ាត់ៗរបស់ជុងគុក ហាក់ដូចមនុស្សគ្មានចិត្តទាល់តែសោះនេះមនុស្សណា? មិនមែនសត្វទេ ។
«បាទចៅហ្វាយ»នាយហ្វីឮភ្លាមក៏ងាកទៅប្រាប់ឲពួកគេលីថេយ៉ុងឡើងទៅលើបន្ទប់ជុងគុកដោយគេជាអ្នកនាំ
មុខព្រោះពួកគេមិនដែលបានឡើងមកខាងលើ នេះជាលើក
ទីមួយហើយ ទើបមិនស្គាល់។
មកដល់ក្នុងបន្ទប់ភ្លាមគេក៏ទម្លាក់ថេយ៉ុងដាក់ឲគេងលើកាឥដ្ឋការ៉ូ រួចក៏យកច្រវាក់មកពាក់ ក ថេយ៉ុង គិបសោរជាប់និងជើងគ្រែរួចរាល់ទើបនាំគ្នាចេញពីបន្ទប់ជុងគុកបាត់
ទៅ។
To be continued...🤍🤍
Ÿa Ÿa

🔥គុំនំស្នេហ៍សាតាន🔥Where stories live. Discover now