ភាគទី១

284 25 4
                                        

<កុំរត់ យើងប្រាប់ថាកុំរត់>ក្រុមក្មេងជើងកាងមួយហ្វូងមានដំបងក្នុងដៃកាន់ជាប់យ៉ាងណែនរត់យ៉ាងលឿនចង្អុលដេញក្មេងប្រុសម្នាក់

<ឈប់មានតែភ្លើរសុទ្ធ>និស្សិតដែលរត់ញាប់ជើងសឹងដូចកីឡារត់ម៉ារ៉ាតុងនាយងាកក្រោយសម្លឹងទៅកាន់ពួកគេហើយក៏ស្រែកដាក់អ្នកទាំងនោះ
   ព្រះអាទិត្យចាប់ផ្តើមអស្តង្គតផ្ទៃមេឃក៏ចាប់ផ្តើមងងឹតមើលទៅក្មេងប្រុសម្នាក់នេះបែបរត់គេចពីពួកគេបានទេ បើពួកគេមានគ្នាច្រើនរត់ដេញនាយមកដល់មន្ទីរពេទ្យដែលទុកចោលរាប់ឆ្នាំមើលទៅទ្រុតទ្រោមស្ងាត់ជ្រងំ ហើយក៏គ្មាននរណាធ្វើជាជំនួយបានឡើយ ចប់ហើយពេលនេះនាយរត់មកដល់ជញ្ចាំងពាំងផ្លូវធំមួយវាគ្មានច្រកចេញទៅកន្លែងផ្សេងទៀតទេក្រៅពីបកក្រោយ ។ បុរសមាឌតូចតែរាងខ្ពស់ស្លៀកពាក់ជានិស្សិតមានកាតាបស្បែករលោងពណ៌ខ្មៅឈរបែរខ្នងដាក់ជនពាលទាំងនោះដែលកំពុងលើកដំបងចង្អុលទៅកាន់នាយថែមទាំងសើចដូចគ្នាមនុស្សរោគចិត្ត

<ហាស..ហាស..ហា យើងប្រាប់ឯងហើយមែនទេអាចង្រៃថាកុំអោយរត់នាំតែអោយហត់ ពួកឯងចូលទៅចាប់វា>បងធំក្នុងចំណោមក្មេងពាលដែលជានិស្សិតដូចនិងក្មេងប្រុសម្នាក់នោះបានបញ្ជាអោយកូនចៅខ្លួនពីរនាក់ចូលទៅចាប់កម្លោះនោះជាប់ទាំងសងខាងហើយក៏ធាក់ជើងនាយអោយទម្លាក់ជង្គង់នៅនិងមុខបងធំពួកគេ

<អាចង្រៃមុខស្លូតៗដូចឯងនេះសោះចេះដឹងរឿងយើងច្រើនសម្បើមម្ល៉េះ?>នាមជាបងធំបានបន្ទន់ជង្គង់មកនិយាយជាមួយគេអោយឃើញមុខច្បាស់មួយទល់និងមួយ មិនត្រឹមតែប៉ិននឹងនោះទេនូវមានលូកដៃទៅច្របាច់មាត់នាយខ្លាំងៗទៀតផង

<មកពីឯកថោកទាបដោយខ្លួនឯងអាងគ្នាច្រើនតែធ្វើបាបមនុស្សស្រីម្នាក់ពួកឯងមានចិត្តជាមនុស្សទេអាសត្វតិរច្ឆាន>ផាច់...ក្រោយនាយត្រូវគេចាប់ដៃព័ទ្ធទៅក្រោយប្រឹងស្រែកនិយាយតវ៉ាក៏ទទួលបានមួយកំភ្លៀងយ៉ាងចាស់ដៃពីបងធំជនពាលធ្វើអោយបែកមាត់ចេញឈាមតាមគែមមាត់

<រឿងយើងនរណាអោយឯងលូកដៃ ឯងគិតថាខ្លួនឯងជាទេវតាឬ? ជុកៗៗៗបើចិត្តបរិសុទ្ធយ៉ាងនេះបញ្ចូនឯងទៅឋានសួគ៌យ៉ាងម៉េចដែរ?>នាយងើបឈរពេញកម្ពស់លូកដៃចូលហោប៉ៅហើយក៏ធាក់ពោះក្មេងប្រុសនោះមួយទំហឹងដាច់ផ្ងារទៅក្រោយ

Power OF LoveHistorias para obsesionarse. Descúbrelo ahora