EP5:តួនាទី​ភរិយា​ចំពោះ​ស្វាមី​

Start from the beginning
                                    

     «សុំទោស​អ្នក​ប្រុស​តូច​ សុំទោស​ៗ​ៗ​»ដាក​ហ៍​ ឱន​ក្បាល​ស្ទេីរ​តែ​ដល់ដី​ ពោលពាក្យ​សុំទោស​ទៅកាន់​ ថេយ៉ុង​ ឡេីង​ញាប់​មាត់​ ទោះមិន​ប្រាប់​ក៏ដឹងថា​ភ័យ​ខ្លាំង​កម្រិត​
ណាដែរ។

     «ប្ដី​កំពុង​តែស្អប់ផង​ សម្រស់​ក៏មក​ធ្លាក់​ចុះដោយ​សារ​កម្ទេច​បារី​ទៀត​ ដឹងតែមក​វិញ​ ប្ដីលែងមេីល​មុខ​ហ្មង​ ហុឹម​!»កំលោះ​តូច​ មិនបាន​តបជាមួយ​នឹង​កូនចៅ​ បែរជាដេីរ​ទៅ​ឈ្លោះ​មេីល​មុខនៅ​ក្នុង​កញ្ចក់ឡា​ន



​ ហើយ​ដង្ហើម​ធំ​ សញ្ជឹង​គិត​ពី​រឿង​ដែលបានកេីតឡេីង​កន្លង​។ គ្រាមុន​ ខ្លួន​ស្អាត​គ្មាន​កន្លែង​ទាស់​ផង​ ជុងហ្គុក​
នៅតែហា​ឡេីង​ស្អប់កប់ៗមាត់​ ចុះ​ទម្រាំ​ថ្ពាល់​មាន​ស្នាម​
ទៀត​  មកវិញ​បបួល​លែងលះ​ផងក៏មិនដឹង​ តែថា...

     «ហើយ​ខ្ញុំ​ចាំបាច់​ពិបាក​ចិត្ត​ធ្វើ​អី?​ បេី​ខ្ញុំ​មិនបាន​ស្រឡាញ់​គេផង​ គេស្អប់ខ្ញុំ​ ខ្ញុំ​ស្អប់​គេ​ រួចគ្នា»និយាយ​តែ
ឯង​ ងក់​ក្បាល​អឺអើ​តែឯង​ ធ្វើ​ឲ្យ​ ដាកហ៍​ កាន់​តែ​បារម្ភ​
ខ្លាច​ថា​ចៅហ្វាយ​តូច​ ខូចចិត្ត​រឿង​សម្រស់​រហូត​ដល់
វង្វេងវង្វាន់​ស្មារតី​។

     «អ្នក​ប្រុស​តូច​ ត្រូវ​ការទៅ​មន្ទីរពេទ្យ​ទេ?​ ឫ​ក៏​ត្រូវ​ការ
អ្វី​ផ្សេង​បាទ​ ប្រាប់​ខ្ញុំ​មក​ ខ្ញុំ​នឹងទៅរកមក​ឲ្យ​ភ្លាម​!»
     «មិនបាច់​!ឲ្យ​សោឡានមក!»



     «អ្នក​ប្រុស​តូច​ ចង់​ទៅ​ទីណា​ កន្លែង​ណា​ អាចប្រាប់
ខ្ញុំ​បាន២៤ម៉ោង​ ខ្ញុំ​បាទ​ដាកហ៍​ សូម​ធានា​សុវត្ថិភាព​អ្នក​ប្រុស​
តូច​ ជា​ចម្បង​ បេីកឡាន​មិន​ឲ្យ​រលាក់​ មិន​ឲ្យ​អ្នក​ប្រុស​តូច​
ឈឺគូទ​ មិន-»មិនទាន់​រៀបរាប់​ចប់​ស្រេចបាច់​អស់​សេចក្ដី​
ផង​ ថេយ៉ុង​ ក៏​ស្រែក​ឃាត់​ ព្រោះ​កំពុង​តែមាន​អារម្មណ៍​ថា
ជ្រេញ​អង្គរក្ស​រូប​សង្ហា​ម្នាក់​នេះ​ពេញ​ទំហឹង​ហើយ​។

     «ឲ្យ​សោឡាន​មក​ ខ្ញុំ​មាន​ត្រូវ​ចេញក្រៅ​»ដាកហ៍​ ក៏
ហុចសោ​ឡាន​ឲ្យ​ ថេយ៉ុង​ ទាំង​ចិត្ត​រារែក​ ចង់​ឲ្យ​បន្តិច​ មិន
ចង់​ឲ្យ​បន្តិច​។ ខ្លាច​ថា​ឲ្យ​ទៅ​ បេី​ចៅហ្វាយ​តូច​ បេីកឡាន
ទៅណាមាន​គ្រោះថ្នាក់​ ចៅហ្វាយ​ធំ​ នឹង​ដាក់​ទោស​ខ្លួន​
មិនខាន​ តែបេីមិន​ឲ្យ​ ​ខ្លាចថា​ ថេយ៉ុង​ ខឹង​ទៅផ្ដឹង​ ជុងហ្គុក​
គេកាន់តែយ៉ាប់​ជាងមុនទៀត​ ហើយ​នៅ​ទីបំផុត​គេក៏សម្រេចចិត្ត​ឲ្យ​។

តួនាទី​ និង​ ស្នេហា​Where stories live. Discover now