ភាគទី ៥៨ : ពេលវេលាល្អគឺពេលមានអូន

Start from the beginning
                                    

"បងនិយាយអីចឹងនោះ! បើបងជាមនុស្សរោគចិត្តមែននោះអូនច្បាស់ជារត់ចោលបងហើយមិននៅជាមួយមនុស្សប្រុសរោគចិត្តទេ! អ្នកណាគេយកប្ដីជាមនុស្សរោគចិត្តនោះ!"។ នាងក្រមុំក៏រុញគេហើយ ជុងហ្គុក ក៏របូតនាងចេញពីរង្វង់ដៃគេហើយនាងក៏រត់ទៅទើបនាយកំលោះសើចហើយក្រោកដេញតាមនាងនៅលើវាលខ្សាច់នេះតែម្ដងធ្វើឲ្យសកម្មភាពផ្អែមល្ហែមរបស់គូស្នេហ៍មួយគូនេះសាយភាយនាំឲ្យកូនចៅជុំវិញនេះនាំគ្នាសម្លឹងមើលជាពិសេស ហ្វេម ដែលកំពុងអង្គុយបញ្ចុកអាហារឲ្យ លីលី នោះក៏លួចសើចមុននឹងសម្លឹងមើលមុខ លីលី ហើយនាងក្រមុំក៏ចងចិញ្ចើម។

"អូនមើលៗ លីលី ថាចៅហ្វាយនិងអ្នកនាងគាត់ផ្អែមល្ហែមបែបណា!"។ ហ្វេម ក៏ធ្វើការនិយាយច្បាស់ៗមួយៗធ្វើមុខច្រណែនគូស្នេហ៍គេខាងនោះហើយក៏ផ្អៀងមុខមកកើយលើស្មាននាងទើប លីលី ចងចិញ្ចើមហើយរុញគេចេញ។

"បងកុំគិតថាចង់ឱ្យអូនធ្វើអញ្ចឹងដែរណា? នេះនិយាយគ្នាឲ្យហើយថាប្រុសចាស់ស្រលាញ់ស្រីក្មេងគឺត្រូវយកចិត្តស្រីក្មេងមិនមែនឲ្យស្រីក្មេងទៅយកចិត្តមនុស្សប្រុសចាស់ទេ!"។ លីលី ក៏ធ្វើការតបវិញហលយ ហ្វេម ធ្វើមុខដូចជាហួសចិត្តនឹងនាងព្រោះពិតមែនដែលគេត្រូវតាមយកចិត្តនាងគ្រប់ជំហានមិនថាជួយអាំងសាច់និងបញ្ចុកសាច់ឲ្យនាងថែមទាំងជួយម៉ាស្សាខ្លួនឲ្យនាងទាំងខ្លួនគេជាមនុស្សនៅមានរបួសនោះឡើយហេតុតែគេចង់ថ្នាក់ថ្នមនិងយកចិត្តគេហើយនាយក៏ជាមនុស្សដែលតែងតែប្រើសំដីផ្អែមល្ហែមនិងឪបក្រសោបនាងមុនផងដែរតែទោះយ៉ាងណាគេក៏មានអារម្មណ៍អន់ចិត្តតិចតួចដែលមិនដែលធ្លាប់តបស្នងមកគេមុនសោះទើបនាយកម្លោះធ្វើមុខស្រពោន។

" លីលី ស្រឡាញ់បងអត់? ឆ្ងល់ខ្លួនឯងរាល់ថ្ងៃថាតើមកពីបងបង្ខំអូនឬមកពីអូនអាណិតបងទៅ? អូននិយាយជាមួយបងត្រង់ៗមកណា? បើសិនជាបងបង្ខំអូនហើយអូនគិតថាមកពីបងជួយអូនទើបអូននឹកគុណបង! គឺបងមិនចង់ឱ្យអូនគិតបែបនេះទេព្រោះវាដូចជាការចងឲ្យអូននៅជាមួយបងទាំងក្នុងចិត្តមិនស្រលាញ់អញ្ចឹង! បងមិនចង់ឃើញមនុស្សស្រីដែលបងស្រឡាញ់មានអារម្មណ៍ថាដូចជាបង្ខំខ្លួនឯងពេលដែលនៅក្បែរបងទេណា! អូននិយាយប្រាប់បងត្រង់ៗក៏បាន! បងធ្វើចិត្តបានហើយ លីលី !"។ ហ្វេម តបទៅមុខស្រពោនហើយដូចជាពិតប្រាកដធ្វើឲ្យ លីលី នាងត្រូវងាកមុខហើយសម្លឹងមុខគេដោយភ្នែកស្លឺមុននឹងនាងក៏ហេងហាងហើយខណៈពេលនោះដែលនាងស្រូបខ្យលើបន្តិចហើយនាងក៏បិទភ្នែក។

អង្រួនបេះដូងអូន ( Shaking your stone heart ) រដូវកាលទី ៦ ( Season 6) Completed ✅Where stories live. Discover now