ភាគបញ្ចប់✨

Start from the beginning
                                        

«យើងមានរឿងត្រូវនិយាយជាមួយគ្នា នាងត្រូវតែនិយាយគ្នាជាមួយខ្ញុំអោយដឹងរឿង» អ្នកគ្រប់គ្នាសុទ្ធតែមានចម្ងល់ចំពោះរឿងនេះ រឿងការពិតយ៉ាងណាគឺមានតែជីមីននិងលោកស្រីលីតែប៉ុណ្ណោះដែរបានដឹងរឿងក្រៅពីនេះគ្មានអ្នកណាដឹងនោះទេ

និយាយរួចហើយ លោកស្រីក៏អូសដៃស្វាមីអោយចូលក្នុងផ្ទះវិញជាមួយ ចំណែកលោកស្រីចននិងជុងហ្គុកក៏តាមទៅពីក្រោយ លើកនេះប្រាកដជាមានរឿងធំមិនខានទេ

«ជារឿងស្អីអោយប្រាកដ?រឿងដែរអូននិយាយប្រាប់បងកាលពីម្សិលមិញថាបានជួបកូននឹងឬ?» មកដល់ក្នុងផ្ទះលោកផាកនៅមិនសុខ ព្រោះមិនយល់សាច់រឿង ក្រោយពេលបានស្តាប់អ្វីដែរលោកស្រីលីបានបកស្រាយហើយនោះ

«មែនហើយ លោកបងចិត្តត្រជាក់សិនទៅ អូននិយាយជាមួយស្រីម្នាក់នេះអោយដឹងរឿងសិន ហេតុអីកុហកខ្ញុំ?ថាមិនមានកូនប្រសារ?នេះជារឿងអ្នកផ្សេងខ្ញុំមិនថាទេ តែនេះជាកូនប្រុសរបស់ខ្ញុំទាំងមូល នាងធ្វើចំពោះគេបែបនឹងបានយ៉ាងមិច?» លោកស្រីលីស្រែកគំហកសួរទៅកាន់លោកស្រីចន គាត់ដឹងរឿងនេះហើយ គាត់ក្តៅចិត្តតាំងពីម្សិលមិញ ព្រោះតែគេប្រើកូនរបស់គាត់ដូចជាឆ្កែ អោយធ្វើនេះធ្វើនោះតាមម្ចាស់របស់វាហើយក៏ដោះដៃចោល អ្វីដែរសំខាន់ ចាស់ចំណាស់នេះទៅហើយ នៅប្រកាន់រឿងវណ្ណៈ ពណ៌សម្បុរស្អីនឹងទៀត

«ខ្ញុំ....» ក្រោយពេលឮសំណួរបែបនេះហើយ គាត់ក៏ឆ្លើយសំណួរនេះលែងចេញបន្ត ព្រោះតែមិនដឹង ត្រឹមគិតថាជីមីននេះជាកូនរបស់កសិករធម្មតា មិនដឹងឯណាថាជីមីនជាកូនរបស់លោកផាកជាប្រធានាធិបតីនោះ

«នាងថោកទាបណាស់ នាងថោកលើសពីអ្វីដែរខ្ញុំគិត ចាប់ពីពេលនេះទៅ ខ្ញុំមិនអោយកូនរបស់ខ្ញុំពាក់ព័ន្ធជាមួយគ្រួសារនាងទៀតទេ..» លោកស្រីលី អាកាត់រឿងនេះតែម្នាក់ឯង តែម្តងព្រោះទ្រាំលែងបានហើយ វាដល់កំពូលពេកហើយ ហេតុអីធ្វើបាបកូនរបស់គាត់យ៉ាងនេះ

«អ៊ុំស្រី~~» រាងក្រាស់បង្ហើរសម្លឹង ងើបមុខរបស់ខ្លួនឡើងសម្លឹងមើលទៅកាន់លោកស្រីលីក្រោយពេលដែរបានឮគាត់និយាយបែបនេះ រឿងរវាងពួកគេទាំងពីរនឹងបញ្ចប់ដោយសារតែរឿងនេះឬ?

សម្អប់ស្នេហ៍ ក្បែរបេះដូងシ︎ ✔Where stories live. Discover now