រឿង : ឯកា
បន្ទាប់ពីរដូវក្តៅ និងរដូវផ្ការីកមកក៏ចូលមកដល់រដូវ សឹ្លកឈើជ្រុះ។
ក្មេងស្រីម្នាក់ត្រូវរស់នៅឆ្ងាយពីប៉ាម៉ាក់នាងតាំងពីអាយុ
10 ឆ្នាំ! ឆ្នាំនេះជាឆ្នាំដែលនាងតូចត្រូវប្រលង! នាងមិនសូវបានទាក់ទងទៅម៉ាក់ប៉ានាងនោះទេ!
ព្រោះតែនាងខ្លាចរំខានគាត់! ថ្ងៃប្រលងបញ្ចប់ការសិក្សនាងក៏ជិតមកដល់ នាងតែងរំពឹងថា នាងនិងបានស្ដាប់ពាក្យជួបពរនាងថាប្រឡងឲជាប់អីដូចកូនគេដែលតែ... បានត្រឹមតែគិត! តែបើគាត់មិនទូរស៍ព្ទមករកនាងទេនាងនិងទូរស៍ព្ទរកគាត់វិញ ទើបនាងដាច់ចិត្ត
ចុចទូរស៍ព្ទខលទៅម៉ាក់ដើម្បីឲ្យគាត់ដឹងថាស្អែកនាងប្រឡងហើយមានពាក្យអីជួបពរនាងឬអត់? ដើម្បីឲ្យនាងមានទឹកចិត្តនិងកម្លាំងចិត្តខ្លះ!...។
In phone 📲
ស្រីនី ( អាឡូម៉ាក់ !!! កូនមា..) រៀបនិងនិយាយតែត្រូវម៉ាក់នាងនិយាយកាត់...។
ម៉ាក់ ( ម៉ាក់គ្មានពេលនិយាយទេបានហើយម៉ាក់រវល់ )
ថាចប់ម៉ាក់នាងក៏ដាក់ចុះ...។
ស្រីនី « ប្រហែលជាគាត់រវល់មែនហើយចាំខលទៅប៉ាវិញ! » ស្រដីចប់នាងក៏លើទូរស៍ព្ទចុចទៅប៉ានាង!...។
In phone 📲
ស្រីនី ( អាឡូប៉ា!!! កូនចង់ប្រាប់ប៉ារឿងមួយ! )
ប៉ា ( កូនខលទៅនិយាយជាមួយម៉ាក់កូនទៅ!!! ប៉ានៅក្រៅរវល់ទទួលភ្ញៀរអត់មានពេលស្ដាប់កូននិយាយទេ! )
ស្រីនី ( អូ៎! ចាស៎ប៉ា! ) ថាចប់នាងតូចក៏ដាក់ចុះ ទាំងទឹកមុខសោកសៅ...។
ប៉ា « ឲ្យខ្ញុំសុំទោសផងលោកមិញនេះកូនស្រីខ្ញុំនាងខលមក! »
« លោកនិយាយជាមួយនាងហើយមែនទេ? » អ្នកជាភ្ញៀរសួរ!...។
ប៉ា « បាទ៎នៅទេ! »
« ហេតុមិននិយាយជាមួយនាងសិនទៅ! នាងអាចនិងមានរឿងសំខាន់ណាមួយក៏ថាបាន! »
ប៉ា « បាទ៎មិនអីទេ! ខ្ញុំឲ្យនាងខលទៅនិយាយជាមួយម៉ាក់នាងហើយ! » ថាចប់ក៏បន្តការងារគាត់ទៀត...។
យប់ក៏ដូចជាយប់រាល់ដង នាងបើកចម្រៀងស្ដាប់បិទភ្នែកសំងំគេង! ទឹកភ្នែកក៏ស្រក់ចុះតាមកន្ទយភ្នែក ពិភពលោកស្រស់ស្អាតសម្រាប់មនុស្សគ្រប់គ្នា តែវាពិតជាសោកសៅសម្រាប់នាង នាងពិតជាមិនចង់បានជីរិតដែលឯកាមួយនេះ នាងចង់ទទួលភាពកក់ក្តៅ បារម្ភ ខ្វាយខ្វល់ ពីរប៉ាម៉ាក់នាង តែពួកគាត់បែរជា យកការងារសំខាន់គ្មានពេលឲ្យនាង សូម្បីតែពេលស្ដាប់នាងនិយាយបន្តិចក៏គ្មាន! នាងដឹងថាពួកគាត់មានភារកិច្ទធ្វើការដើម្បីរកលុយឲ្យនាង ទៅរៀន និងផ្គត់ផ្គង់គ្រួសារ ទើបនាងមិនចង់រំខាន់គាត់រហូតធ្វើមិនបានទាក់ទងទៅគាត់រាប់ខែ រាប់ឆ្នាំ ឬនាងហួសហេតុពេក?
YOU ARE READING
ឯកា
Short Storyក្មេងស្រីម្នាក់ដែលមិនស្គាល់អ្វីដែលហៅថាភាពកក់ក្តៅពីគ្រួសារ រស់នៅអោបជាប់និងភាពស្អប់ខ្ពើម...
