ភាគទី32:យើងជិះទូកតែមួយ

Начните с самого начала
                                        

« ហែងយូរមែសអានេះ»មកដល់ភ្លាមនាយរហ័សសួរប៊ីអូភ្លែត

« អឺ..ហែងគិតថារកបានក្នុង១នាទីមែន? បានអញនាំមកបានទុកថាសំណាងហើយ»

« អឺ...អឺ ដឹងហើយ ហើយឯណាមនុស្សដែលថាយកមកនោះហា៎?»

« គឺនេះនែ៎...តែនតែន »ប៊ីអូនិយាយហើយមនុស្សពីរនាក់ដែលដើរតួយាយនិងប្អូនរបស់គេមកដល់

« យ៉ាងម៉េចហា៎...សមអត់? »

« អឺ...អេមណាស់ប្រែន...ហែងពូកែម្ល៉េះសម្លាញ់ »ឃេនតូហក់ទៅថើបប៊ីអូមួយខ្សឺត

« បានហើយ នាំពួកគាត់ទៅខាងក្នុងទៅ អញបានពន្យល់ពួកគាត់តាមអ្វីដែលហែងប្រាប់រួចហើយ »

« អរគុណឯងច្រើនហើយសម្លាញ់»

« មិនអីទេ ប្រតិបត្តិការទៅ សំណាងល្អ »ទាំងពីរនាក់មិត្តភក្តិក៏ញាក់ចិញ្ចើមដាក់គ្នាហើយសាច់ការនៃរឿងក៏កើតឡើងយ៉ាងរលូនទៅតាមអ្វីដែលឃេនតូចង់បាន តែមិនមែនរលូនទាំងអស់ទេ ពេលខ្លះជីអាក៏ធ្វើមុខឡេឡឺពេលពួកគេនិយាយហាក់ចាក់ទិសខុសគ្នាម្ដងកាលដែរណា~រសៀលឃេនតូនាំម្ចាស់ស្រីត្រឡប់មកវិញ!!!!!

+ភូមិគ្រឹះក្វាង
ក្នុងភូមិគ្រឹះក្វាងហាក់ស្ងាត់ទាំងផ្ទះតូចនិងផ្ទះធំ ក៏ដូចដែលបានដឹងថាលោកក្វាងមានធុរៈ ទុកអោយកូនចៅទាំងដៃឆ្វេងនិងស្ដាំនៅមើលថែកូនស្រី ~វាជាឱកាសល្អសម្រាប់ជេយ៉ុនហើយក៏ជាឱកាសល្អសម្រាប់ឃេនតូផងដែរដើម្បីប្រមូលឯកសារខ្លះៗ តែក៏វាមិនមែនងាយស្រួលនោះទេទោះបីជាលោកក្វាងមិននៅក៏ដោយ~
  ឱកាសមកដល់ក្នុងដៃហើយជេយ៉ុនក៏មិនបណ្ដោយអោយរបូតនោះដែរ~ នាយដើបលបៗសំដៅមកផ្ទះធំ ងាកមុខក្រោយ ងាកឆ្វេងស្ដាំក៏ឃើញថាគ្មានមនុស្សទើបនាយញញឹមចុងមាត់ហើយក៏ដើរចូលទៅផ្ទះធំ~

  « ញាប់ដៃញាប់ជើងបន្តិចទៅពួកនាង លើកប្រយ័ត្នប្រយែងផង »មេដោះនិងអ្នកបម្រើស្រីពីរបីនាក់មករៀបចំបន្ទប់គេងរបស់លោកក្វាង បើទោះបីជាលោកមិននៅល៏បន្ទប់លោកត្រូវផ្លាស់ប្ដូរជូតសម្អាតដែរ

« អ្ហា៎...លើកចេញមក លើកមកអឺ...ឆាប់យកចេញទៅបោកសម្អាតចាំយើងទៅយកអាថ្មី »ប្រាប់រួចហើយពួកនាងក៏យករបស់ចាស់ចេញទៅហើយមេដោះក៏ចេញទៅយករបស់ថ្មីមកជំនួសវិញ~ ជេយ៉ុនដែលបានដើរកាត់ក៏លាក់ខ្លួននៅម្ខាងរងចាំគេទៅផុតអស់ទើបនាយលបលួចសំដៅទៅបន្ទប់ធ្វើការរបស់លោកក្វាង~
ជេយ៉ុនចាក់សោរចូលទៅបន្ទប់ធ្វើការរបស់លោកក្វាង កុំឆ្ងល់បានសោរមកពីណា មនុស្សដែលលោកស្និទ្ធជាមួយគឺមានកូនសោរទាំងអស់ ទាំងជេយ៉ុន ឃេនតូ មេដោះ និងជីអាកូនស្រីរបស់គាត់ សួរថាម៉េចក៏គាត់ធ្វើចឹង? អត់ខ្លាចគេមានបំណងអាក្រក់ទេអី? អត់ទេ គ្មានអ្វីត្រូវខ្លាច កន្លែងដែលគ្រោះថ្នាក់បំផុតជាកន្លែងសុវត្ថិភាពបំផុត ហើយលោកក្វាងក៏មិនមែនជាមនុស្សល្ងង់ដែរ គាត់ដឹងថាអ្វីត្រូវអោយដឹងអ្វីដែលមិនត្រូវអោយដឹង សូម្បីតែកាម៉េរាក្នុងបន្ទប់ធ្វើការក៏គាត់មិនដាក់ដែរព្រោះគាត់.......!!!!!!
  ជេយ៉ុនចូលមកខាងក្នុងចាប់ផ្ដើមរុករើរកអ្វីដែលគេចង់បាន ក្នុងថតតុទាំងប៉ុន្មានថតវាគ្មានរបស់ដែលជេយ៉ុនចង់បាននោះទេ វាមានតែក្រដាសស្អីមិនដឹងមើលមិនយល់ឥតប្រយោជន៍

 ភរិយាបំណុលSs1(ស៊េរីបំណុលជីវិត Completed✓)Место, где живут истории. Откройте их для себя