នៅសុខៗគេនឹកដល់ថេយ៉ុងណាម៉ានោះខ្លាំងម្ល៉េះតិចគេពិតជាស្រលាញ់គេពិតមែនទៅបើសិនជាបែបនេះតើធ្វើដូចម្តេចឪ្យគេបង្ហាញរូបកាយជាស្រី
បានទៅ ។
“ អេហើយលោកមើលស្អីរបស់លោកនឹងមានអ្វីមែនទេ ” ថេយ៉ុងណាម៉ាបានមកសួរនាយកំលោះដោយទឹកប្លែកៗ
ចរឹករបស់គេម្តងល្អម្តងអាក្រក់ ។
“ យើងមិនបានមើលឯងទេតែយើងមើលមុខឯងតើ ” ជុងគុកនិយាយដូចមានប្រសាសន៍ធ្វើឪ្យថេយ៉ុងគាំងរកអ្វីនិយាយមិនបាន ។
“ អរទៅចឹងទៅអញថាឆ្គួតៗមែន ” ថេយ៉ុងរកដើរទៅវិញតែជុងគុកចាប់ដៃរួចអូសទៅនិយាយកន្លែងស្ងាតៗតែពីរនាក់ ។
“ ថីលោកនឹងយកខ្ញុំទៅណា ” ថេយ៉ុង
របេះដៃចេញពីការអូសរបស់នាយកំលោះរូបសង្ហាម្នាក់នេះ ។
“ ដល់ហើយយើងមានរឿងមួយចង់សួរអាតូចឯងឲច្បាស់លាស់ ” ជុងគុកចង់ដឹងចង់ឮចេញពីមាត់របស់ថេយ៉ុងថាគេជាអ្នកណាឪ្យប្រាកដ ។
“ ចង់ដឹងរឿងអ្វីក៏ឆាប់និយាយមកខ្ញុំគ្មានពេលច្រើនទេ ” ថេយ៉ុងមើលទឹកមុខជុងគុកតើគេឆ្ងល់រឿងអ្វីខ្លួន ។
តែភ្លាមៗនោះក៏បានលិចចេញនារីម្នាក់ដែលលួចស្រលាញ់ជុងគុក។ នារីម្នាក់នោះហេគុកមករកជុងគុកដល់កន្លែងតែម្តង។ តើនាងជាអ្វីបានជាមករកនាយដល់សាលាបែបនេះទៅវិញ ?
“ ជុងគុកហាអូនជាគូរដណ្តឹងបងណា ” នាងជាគូរដណ្តឹងរបស់គេពិតមែនឬ?ឬនាងនិយាយលេងទេ ។
“ នាងឡប់ទេឬនាងជាអ្នកណាហេតុអីក៏មកនិយាយថាខ្ញុំជាគូរដណ្តឹងនាង? ” ជុងគុកបែកសឺព្រោះគេមិនដឹងសោះពីមុនមកថាគេមានគូរដណ្តឹង ។
“ កូនរីណា ” អ្នកស្រីនាយាកាគាត់បានចូលទៅអោបកាយរីណាព្រោះតែនាងបានភ្ជាប់ពាក្យតាំងតែពីតូចមកម្ល៉េះ ។
“ កូនជុងគុកនេះជាកូនរីណា.ណាកូនហើយប៉ាម៉ាក់បានភ្ជាប់ពាក្យកូនតាំងពីកូននៅតូចៗ ” អ្នកស្រីចនគាត់ប្រាប់ទៅជុងគុកឪ្យបានដឹងពីរីណាជាអ្វីខ្លួន ។
“ ម៉ាក់តែខ្ញុំមិនបានស្រលាញ់រីណាទេហើយខ្ញុំក៏មិនចង់ភ្ជាប់ពាក្យអ្វីដែលផ្តាច់ពាក្យត្រឹមនេះចុះខ្ញុំមិនត្រូវការទេ ” ជុងគុកមុខក្រញ៉ូវពេលបែបនេះនាយមិនបានស្រលាញ់រីណាម្តងណាឡើយ ។
YOU ARE READING
Default Title - Write Your Own កែវណាម៉ាសម័យថ្មី
Romanceជឿទេថាគេអាចមានខ្លួនជា2នៅខាងក្រៅជាប្រុសតែក្នុងតាមពិតគឺជាស្រីដែលស្អាតស្អាតរហូតគ្មានអ្វីទាស់។ បន្ទាប់មកគេក៏បានជួបនឹងប្រុសម្នាក់ហើយម្នាក់នោះគឺជាចនជុងហ្គុកនាយពេលជួបគេភ្លាមក៏ខ្ពើមបាត់ទៅ។ តើដល់ពេលណាទើបគេអាចប្រែខ្លួនទៅជាស្រីបាន? តើបើប្រែហើយជុងហ្គុកនឹងធ្វើមុ...
