ភាគទី30:ខ្ញុំមិនដឹងខ្ញុំអាចនៅក្បែរលោកបានយូរប៉ុណ្ណា

Начните с самого начала
                                        

  +Night

  យប់ជ្រៅគួរសមណាស់ដែរទៅហើយ នៅតែមិនទាន់ឃើញហុីសឺុងត្រឡប់មកបន្ទប់គេងទៀត ថ្ងៃនេះគេមានការងារច្រើនណាស់ឬ?  ជុងវ៉ុនងាកប្រែខ្លួនមកម្ខាងទៀត ទើបនាយចាប់ផ្ដើមបើកភ្នែកតិចៗ ហើយសម្លឹងមិនឃើញហុីសឺុងនៅលើគ្រែជាមួយគេនោះទេ ក៏បានន័យថានាយមិនទាន់ឈប់ធ្វើការរបស់គេទើបមិនឃើញ។

« នេះម៉ោងប៉ុន្មានហើយ មេចក៏មិនទាន់ឃើញមកគេងទៀត»ជុងវ៉ុនរអ៊ូង៉ូវតែឯងតិចៗមុននឹងក្រោកឡើងចេញពីគ្រែហើយទៅយកទូរស័ព្ទនៅលើតុដើម្បីមើលម៉ោង

« ម៉ោងជិត1មួយហើយ ! មិនទាន់ហើយការងារទៀតហ្អេស? »ដោយឃើញថាម៉ោងក៏យប់ជ្រៅណាស់ដែរហើយនោះនាយក៏សម្រេចថាទៅរកហុីសឺុងនៅបន្ទប់ធ្វើការ~~ ជុងវ៉ុនចេញពីបន្ទប់ហើយដើរហួសប្រហែល10ជំហាននៃជំហានជើងខ្លីៗរបស់គេក៏ដល់បន្ទប់ធ្វើការរបស់ហុីសឺុង

       តុក~តុក~

« លោកហ្អា~ លោក...ខ្ញុំចូលទៅបានទេ? »នាយគោះទ្វារហើយស្រែកសួរល្មមអោយតែអ្នកខាងក្នុងបានឮ.......ជុងវ៉ុនរងចាំសម្លេងឆ្លើយតបមកវិញ តែមិនឮអ្នកខាងក្នុងឆ្លើយមកសោះ

« លោក~ លោកហ្អា...អ៎ស!!!! »ជុងវ៉ុនហៅហុីសឺុងម្ដងទៀតហើយដៃនាយក៏កាច់សោរទ្វារឃើញថាទ្វាររបើក~~~

« គេមិនបានចាក់សោរទេ...»ដោយដឹងថាទ្វារមិនបានចាក់សោរហើយនោះ នាយតូចក៏រុញទ្វារចូលទៅយឺតៗ~~~~
  មកដល់ខាងក្នុងស្រាប់តែតែឃើញហុីសឺុងគេងលង់លក់នៅតុធ្វើការ ទើបនាយបកខ្លួនចេញមកក្រៅវិញដើម្បីទៅយកភួយមកដណ្ដប់អោយនាយ បើដាស់គេអោយភ្ញាក់ដើម្បីអោយគេទៅគេងនៅបន្ទប់ហាក់កំពុងរំខានដំណេករបស់ស្វាមី~
  បានបន្តិចជុងវ៉ុនក៏ត្រឡប់មកវិញដោយមានភួយនៅក្នុងដៃ នាយបើកទ្វារយឺតៗហើយបិទវិញយ៉ាងថ្នមសំឡេងបំផុតខ្លាចរំខានដល់អ្នកដែលកំពុងគេង ~ ជុងវ៉ុនដណ្ដប់ភួយអោយនាយត្រឹមកញ្ចឹងក

« លោកប្រហែលជាហត់ណាស់ហើយ ទើបគេងលង់លក់យ៉ាងនេះ »ជុងវ៉ុននិយាយតិចៗហើយញញឹម ពេលគេគេងលក់ក៏មើលទៅគួរអោយស្រលាញ់ដែរណាម៉ាល្មមធ្លាក់ក្នុងអន្ទាក់ដែរ~

« ខ្ញុំមិនដឹង ខ្ញុំអាចនៅក្បែរលោកបានយូរប៉ុណ្ណាទេ ប៉ុន្តែខ្ញុំសន្យានឹងមើលថែលោក »ស្របនឹងខ្សែភ្នែកទាំងគូរកំពុងសម្លឹងមើលមុខរាងក្រាសគេក៏ស្រាប់តែនិយាយពាក្យទាំងនោះចេញមកដោយភ្លេចខ្លួន

 ភរិយាបំណុលSs1(ស៊េរីបំណុលជីវិត Completed✓)Место, где живут истории. Откройте их для себя