Part 30 :ចុះបេីយេីងសម្លាប់គូរស្នែហ៍ឯងវិញ..!

236 16 0
                                    

ក្រោយស្ងាត់បន្តិចថេហេីបមាត់និយាយមុន

«សិស្សច្បងមិនសួរខ្ញុំថាហេតុអីបានចូលប្រកួតទេឬ....»ថេងេីបមុខសម្លឹងទៅជុងហ្គុក រាងក្រាស់យកដៃទាញចង្ការថេទ្បេីងរួចនិយាយ

« អត់ទេ.» ជុង ហ្គុកហេីបមាត់និយាយតែ2ម៉ាត់

«aww ហេតុអី»ថេលេីកចញ្ចេីមទ្បេីង រាល់ដងសួរគេមិនអោយបាត់មួយម៉ាត់ លូវមានសំណួរធំប៉ុន្នឹងហេីយនៅមិនសួរទៀត

«បងដឹងថាឯងប្រកដជាមានហេតុផល » រាងក្រាស់ប្រាប់ការពិត គេមិនបង្ខំសួរចង់ដឹងទេ គេរងចាំអោយរាងតូចប្រាប់វាខ្លួនឯង

« ជុង...បងល្អណាស់ដឹងទេ...» ថេលេីកដៃអង្អែលថ្ពាល់រាងក្រាស់និយាយសម្លេងស្រាល គេមានហេតុផលច្រេីនណាស់ដែរលាក់មិនអោយរាងក្រាស់ដឹង គេមិនប្រាប់តែគេនឹងបង្ហាញវាពេលឆាប់ៗនេះ

«អឹមមមមម» រាងតូចងេីបទៅថេីបមាត់ជុង ហ្គុក ហេីបមាត់ផ្តោះផ្តងក្រលាស់អណ្តាតទៅវិញទៅមកឮពេញដំណាក់ ថេងេីបគេងពីលេីជុង ហ្គុកយកភួយគ្របកាយអាក្រាតទាំង2ត្រឹមស្មា មាត់ថេីបមិនលែង ជុងហ្គុក យកដៃដាក់លេីត្រគាករាងតូច បន្ទាប់មក..........។(សម្រាកខ្លះ ខែបុណ្យខែទាន កុំយកបាបតាមខ្លួន)

skip

«ប្រាប់គេទៅ..ថាយេីងបញ្ជាអោយចាត់ការ ក្នុងយប់នេះ...»លោកលីនិយាយប្រាប់កូនចៅរបស់គេម្នាក់អោយទៅប្រាប់នរណាមិនដឹង បុរសនោះងក់ក្បាលបេីកទ្វាចេញទៅក្រោមការសម្លឹងរបស់អ៊ូ ស៊ាន គេពួននៅម្ខាង មុននេះគេមករកលោកលី បម្រុងបេីកទ្វាចូលចៃដន្យស្តាប់ឮរឿងម្យាងដែលធ្វេីអោយគេមានសញ្ញាសួរពេញខួរក្បាលព្រោះតែមិនយល់ ..
ក្រោយមេីលហេីយគេក៏សម្រេចចិត្តដេីរត្រទ្បប់ទៅវិញតែមិនមែនទៅដំណាក់ខ្លួនទេ គេទៅដំណាក់របស់ជីមីន ពេលនេះមានតែមិត្តគេប៉ុណ្ណោះដែលតែងនៅក្បែរគេ

ក្រាកកក

អ៊ូស៊ាន បេីកចូលមកឃេីញ ជុងស៊ូនៅទីនេះដូចគ្នា

« ឯងមកល្អ ហេីយអង្គុយទៅ...» ជុង ស៊ូកំពុងរកគេផងស្រាប់លេចមកតែម្តង

« ពួកឯងកេីតអី...ហីអាមីន កេីតស្អីបានធ្វេីមុខដូចម៉ែអោយយកប្រពន្ធចឹង» អ៊ូ ស៊ានលេីកសំណួរទ្បេីង ពេលឃេីញមិត្តគេម្នាក់ៗមានទុកដូចគេដែរ

ព្យុះស្នែហ៍ ព្យុះពិភពគុណ Where stories live. Discover now