Part 29 : បាក់តុ

Börja om från början
                                    

«ខ្ញុំដឹងហេីយ...»ថេលេបទឹកមាត់សម្លឹងមេីលមេឃ គេដឹងថាវាយ៉ាងម៉េចគ្រាន់តែថ្ងៃមិញវាចាំបាច់ទេីបគេប្រេី

«ហុឹម..គេកំពុងរកឯងហេីយ..»យ៉ុន ហ្គីដកដង្ហេីមបន្តិចទេីបនិយាយ ពេលក្រទ្បេកភ្នែកឃេីញ ជុងហ្គុក សម្លឹងមកពីចម្ងាយ មិនបាច់ឆ្ងល់ថាយ៉ាងម៉េចយ៉ុន ហ្គីនិយាយចឹងទេ ព្រោះនៅថ្ងៃថេសន្លប់ គេឃេីញជុង ហ្គុកបារម្មណ៍ពីថេខ្លាំង លេីសពីបងប្រុសទេីបគេដឹងថា 2នាក់នេះជាអ្វីនិងគ្នា ។

ថេឮយ៉ុន ហ្គីនិយាយ ទេីបងាកទៅមេីល ហេីយឃេីញជុង ហ្គុកពិតមែន

«បងទៅហេីយ ...»យ៉ុន ហ្គីលេីកដៃអង្អែលក្បាលថេរួចដេីរចេញទៅ តែគេក្រលៀសភ្នែកឃេីញមានអ្នកលឹបលក្បែរ ជញ្ជាំងដំណាក់ ទេីបកេីតចិត្តសង្ស័យដេីរតម្រង់ទៅកន្លែងនោះ ពេលគេដេីរមកដល់ គ្មានឃេីញអ្នកណាទាល់តែសោះ ដោយមិនចង់គិតច្រេីនគេក៏ដេីរទៅដំណាក់វិញ

ងាកមកខាងនេះវិញ

ជុង ហ្គុកដេីរមកឈរលេីស្ពានទល់មុខរាងតូច ថេសម្លឹងទៅគេយកដៃអេះកញ្ចឹងកតិចៗ គេខានជួបរាងក្រាស់យូរហេីយ ទោះថ្ងៃមិញឃេីញហេីយតែពេលមកជួបផ្ទាល់បែបនេះក៏រាងភ័យបន្តិចបន្តួចដែរ

«អឺ...សិស្សច្បង...»ថេហេីបមាត់ហៅឈ្មោះជុង ហ្គុកមិនចង់ឮ ព្រោះអៀនលាយភ័យ

« ...បងនឹកឯង...» ជុងហ្គុកនិយាយពាក្យមួយឃ្លាទៅកាន់ថេ រាងតូចឮហេីយបេះដូងលោតញាប់ធ្វេដង ទោះធ្លាប់ឮក៏នៅតែអៀនដែរ

«........»ថេសម្លឹងមុខរាងក្រាស់តែមិនបាននិយាយ

« បងនឹកឯង..ឮទេថាបងនឹកឯង....»រាងក្រាសសសៀរចូលទៅកាន់តែគៀក ដៃទាំង2លេីកចាប់មុខរាងតូចសងខាងអោយមកសម្លឹងចំកែវភ្នែកខ្លួន ថេឃេីញហេីយងក់ក្បាលតិចៗប្រាប់ថាគេយល់អាម្មណ៍រាងក្រាស់ហេីយ ទាំងនឹក ទាំងប្រច័ណ្ទ ទាំងស្រលាញ់ ខ្លាចបាត់បង់

«.....ខ្ញុំនឹកបងដូចគ្នា....»ថេយកដៃអង្អែលលេីដៃរាងក្រាស់វិញថ្នមៗទេីបញញឹមទ្បេីង

«.........»រាងក្រាស់ឃេីញហេីយទាញគេយកមកអោបទោះដឹងថាជាទីកន្លែងក៏ដោយ ពេលនេះគេនឹកគេចង់អោបគេមិនខ្វល់ទេ ឯថេលេីកដៃអោបវិញ បិទភ្នែកទទួលយកភាពកក់ក្តៅពីរាងក្រាស់។

ព្យុះស្នែហ៍ ព្យុះពិភពគុណ Där berättelser lever. Upptäck nu