"គេមកទេ?" ស៊ុនជីសង្ឃឹមថាបានជួបឆាយយាន គេមិនបោះបង់នាងចោល

"គេមិននិយាយអីទេ!" ពេទ្យប្រាប់។ តារាល្បី មិនគួរធ្លាក់ខ្លួនដល់ដំណាក់កាលនេះសោះ

"អ្នកនាងចង់ប្តឹងទេ រឿងក្តីអំពើហិង្សាបែបនេះ អ្នកនាងអាចឱ្យខាងនោះជាប់គុកមួយជីវិតបាន"

"កុំអី...!" ស៊ុនជីខ្លាចរូបភាពនាងត្រូវយកទៅបង្ហាញ ព្រោះនាងត្រូវថ្នាំមើលទៅមិនដូចជាការចាប់បង្ខំ

"តើខ្ញុំដូចដើមវិញទេ?" ស៊ុនជីបារម្ភពីមុខមាត់

"ខ្ញុំមិនធានាដែរ រឿងនេះត្រូវនិយាយជាមួយផ្នែកខាងរក្សាស្បែក តែដំបូងអ្នកនាងត្រូវព្យាបាលរបួសឱ្យជាសិន។ ស្បូនអ្នកនាងមានបញ្ហា ត្រូវកាត់ចេញ...." ពេទ្យនិយាយរៀបរាប់ តែស៊ុនជីមិនបានស្តាប់ ភ្នែកនាងឡើងស្លឺទៅលើ។

__________

ដំណឹងរៀបការរបស់ឆាយយាន និងម៉ុងលៀនត្រូវបានប្រកាស ល្បីមិនខុសពីរឿងអ្នកមានឥទ្ធិពល ព្រោះ...

១. ឆាយយានធ្លាប់ជាសង្សារស៊ុនជី សេពគប់ច្រើនឆ្នាំ សុខៗ មានរឿងជនទី៣ រួចបែកគ្នា មួយរយៈចុងក្រោយឃើញទៅណាមកណាជាមួយគ្នាវិញ គិតថាត្រូវគ្នាហើយតើ
២. មិនដែលមានអ្នកណាស្គាល់ហ្កាហ្សាឡើយ មិនដឹងថាកូនក្រមុំជាអ្នកណា
៣. រៀបការទាន់ហន់
៤. លេខាឈុន និងលោកចាងតក់ស្លុតខ្លាំងដែលលោកប្រធានរៀបការជាមួយស្រីដែលនៅពីក្រោយរឿងក្រុមហ៊ុនរលំ។ លោកចាងនៅគិតថាគាត់បានដេកជាមួយម៉ុងលៀន
៥. ឡាឡា...ស្រីដែលបានជួល ភ្ញាក់បំផុតដែលម៉ុងលៀនទៅរៀបការជាមួយឆាយយាន
៦. ការរៀបការនេះ ដឹងដល់ហ្សង់ និងលីលីដែរ
៧. ស៊ុនជីនៅមន្ទីរពេទ្យ ដែលកំពុងកើតជំងឺផ្លូវចិត្តដឹងរឿងនេះដូចគ្នា

+ខុនដូរហ្សង់

"ម៉ុងលៀនគិតធ្វើអីនៀក?" លីលីមិនយល់

"បងមិនដឹងទេ ហ្កាហ្សាប្រាប់ឱ្យយើងនៅស្ងៀម" ហ្សង់ឱបប្រពន្ធ

"តែនាងកំពុងលង់ខ្លួនជ្រៅ ប្រយ័ត្នដកមកវិញមិនបាន"

"អូនមិនបានឃើញសភាពលៀនណា បើអូនមានប្អូនស្រី អូនប្រហែលសងសឹកដូចគ្នា" សម្តីហ្សង់ធ្វើឱ្យលីលីបិទមាត់

ស្នេហាមួយនេះដើម្បីសងសឹក_វគ្គ៣ (ចប់)Where stories live. Discover now