ភាគ:20 « បុត្រតូចរបស់បិតា »

Start from the beginning
                                    

« ម៉ូរា!!ទាហ៊ាន!!!!!ពួកឯងងាប់អស់ហើយឬយ៉ាងមិច!!!!! »ជុងហ្គុក ទ្រង់ស្រែកឡើងដោយក្ដីខឹងក្រោធនៅពេលដែលព្យាយាមហៅនរណាហើយក៏មិនឃើញស្រមោលពួកគេសូម្បីតែបន្តិច។

« ភីលៀង!!!ទាហ៊ាន!!!មិនឮយើងហៅទេហេស៎!!!!!»

« ព្រះ..ព្រះពរអ្នកអង្គម្ចាស់ »ភីលៀង2នាក់រត់មកទាំងត្រហេបត្រហបអោនគោរពអ្នកអង្គម្ចាស់ទាំងភ័យញ័រខ្លួនខណ:ឯអ្នកដ៏ទៃទៀតក៏រត់មកពីក្រោយ។

« ឆាប់ទៅតាមរាជពេទ្យមកទីនេះ!!ឥឡូវនេះ!!!!! »ជុងហ្គុក ថាចប់ក៏ប្រញាប់បីកាយសន្លប់ស្ដូកស្ដឹងរបស់ម្ចាស់ប្រុសចូលទៅក្នុងដំណាកវិញ ឯពួកភីលៀងនិងទាហ៊ានក៏គ្នារត់ខ្វែងដៃខ្វែងជើងគ្នា អ្នកខ្លះក៏រត់ទៅតាមរាជពេទ្យខ្លះទៀតក៏រត់ទៅផ្ទះបាយដើម្បីរំងាស់ស៊ុបយិនសិនឲម្ចាស់បនរុសរបស់ពួកគេ។

« សឺតៗ..កុំកើតអីណាម្ចាស់ប្រុសរបស់បង »ជុងហ្គុក មកដល់ដំណាក់ទ្រង់ក៏ដាក់ឲគេគេងនៅលើគ្រែឲបានស្រួលបួលមុននិងលើកប្រអប់ដៃគេមកថើបខ្សឺតៗទាំងក្នុងចិត្តកំពុងតែបារម្ភពីគេស្ទើស្លាប់ទៅហើយ។

« អ្នកអង្គម្ចាស់រាជពេទ្យមកដល់ហើយក្រាបទូល »ម៉ូរា ដើរចូលមកជាមួយនិងរាជពេទ្យទាំងត្រហបខ្យល់មើលក៏ដឹងថានាំគ្នារត់មក។

« សូម...សូមថ្វាយបង្គំអ្នកអង្គម្ចាស »រាជពេទ្យ ប្រឹងនិយាយទាំងដង្ហក់ក៏ព្រោះតែមុននេះម៉ូរានិងពួកទាហ៊ាននាំគ្នាទៅអូសគាត់ត្រណាត់ត្រណែងចាប់នេះខុសចាប់នោះខុសបិះទាំងមិនបានយកថ្នាំនិងថងសម្រាប់ឧបករណ៍របស់គាត់ផង។

« ហឹុម...ដង្ហើមឲស្រួលសិនទៅចាំទៅពិនិត្យទ្រង់ »ជុងហ្គុក ក្រហឹមដើម.កបន្តិចចិត្តក៏ចង់សើចតែក៏មិនអាចសើចចេញបានក៏ព្រោះតែអារម្មណ៍កំពុងតែផ្ដោតទៅលើអ្នកដែលកំពុងតែគេងសន្លប់នោះ។

« ក្រាបទូល »ទទួលបានការអនុញ្ញាតបែបនេះរាជពេទ្យ ម៉ូរារួចទាំងពួកទាហ៊ាន2 3នាក់ទៀតក៏ប្រឹងដកដង្ហើមមួយៗដើម្បីសម្រួលខ្យល់ដង្ហើមសិនមុននិងនាំគ្នាចេញទៅក្រៅក៏ព្រោះតែមិនមែនជាមានតួនាទីរបស់ពួកគេដែលត្រូវពិនិត្យមើលម្ចាស់ប្រុសនោះទេ។

« អំណាចស្នេហ៍🔥»Where stories live. Discover now