ភាគ:20 « បុត្រតូចរបស់បិតា »

3K 343 19
                                    

« ផ្ទំជាមួយអូន អូនចង់អោបបង »ថេយ៉ុង និយាយរួចជុងហ្គុកក៏ញញឹមឡើងទើបចូលទៅទាញគេឲគេងកើយលើដៃទ្រង់ឯដៃទំនេរក៏យកមកអង្អែលខ្នងគេតិចៗ ខណៈឯក្នុងចិត្តកំពិងតែព្រួយបារម្ភនិងអាការ:ស្លេកស្លាំងរបស់គេជាខ្លាំង។

ក្រោយពីសង្ងំផ្ទំបានមួយស្របក់ក្រោយមកថេយ៉ុងក៏ត្រូវជុងហ្គុកបីយកទៅលុបលាងមុខចេញដើម្បីឲគេឡើងមកសោយក្រយាដែលភីលៀងរៀបចំនៅលើតុ។

« អូនកើតអីហេស៎ថេយ៍ ឆាប់សោយទៅថេយ៍សុទ្ធតែរបស់អូនចូលចិត្តទាំងអស់ឃើញទេ »ជុងហ្គុក ដែលអង្គុយមើលគេជាយូរក៏ដាច់ចិត្តនិយាយឲគេញាុំអាហារដែលនៅចំពោះមុខព្រោះឃើញថាទឹកមុខដូចជាមិនស្រួលសោះ។

« នេះបងបញ្ចុកម្ចាស់ប្រុសណា »ជុងហ្គុក ទ្រង់ងើបខ្លួនបន្តិចទើបដូសមុខម្ហូបដែលថេយ៉ុងចូលចិត្តបំផុតមកបញ្ចុកគេ។

« ហឹុម... »ដោយមិនអាចប្រកែកបានថេយ៉ុងក៏ព្រមហារមាត់ឲទ្រង់បញ្ចុកតែនៅពេលអាហារមិនទាន់និងចូលមាត់ស្រួលបួលផង ក្លិនរបស់វាក៏ជ្រាតចូលទៅក្នុងច្រមុះគេធ្វើឲគេរមួលពោះចង់ក្អួតភ្លាមៗ។

« អឹប!!..អួក..អួក!!! »ថេយ៉ុង គ្រាន់តែដាក់អាហារចូលក្នុងមាត់ភ្លាមគេក៏ប្រញាប់យកដៃមកខ្ទប់មាត់មុននិងក្រោករត់ចេញពីភ្លៅអ្នកអង្គម្ចាស់ទៅក្អួតនៅខាងក្រៅដោយមានជុងហ្គុករត់តាមទៅជួយរឺតខ្នងឲទាំងព្រួយបារម្ភលើសដើម។

« អួកៗ..ហឹុម!!! »ក្រោយពីក្អួតចប់ថេយ៉ុងក៏ដាក់ខ្លួនអង្គុយចុះទាំងគ្មានកម្លាំងកំហែងផ្អាកនិងដើមទ្រូងអ្នកអង្គម្ចាស់របស់គេ។

« ថេថេ..អូនយ៉ាងមិចហើយ? ទៅរួចទេ!!ចាំបងឲម៉ូរាទៅតាមរាជពេទ្យឲអូនណា »ជុងហ្គុក ទ្រង់សួរទាំងក្ដីបារម្ភនៅពេលដែលឃើញអាការ:របស់គេធ្លាក់ក្នុងសភាពដូចជាអ្នកជំងឺឈឺរាប់ឆ្នាំបែបនេះ។

« សឺត...អូនមានអីឯណាលោកប្ដី...»ថេយ៉ុង បែរមកក្រោយថើបលើបបូរមាត់ទ្រង់មួយខ្សឺតបញ្ជាក់ថាខ្លួនមិនបានកើតអី តែសុខៗគេក៏ស្រាប់តែមានអារម្មណ៍ថាងងឹតមុខជាខ្លាំងមុននិងត្រូវបិទភ្នែកសន្លប់បាត់មាត់ឈឹងទើបធ្វើឲអ្នកអង្គម្ចាស់រឹតតែស្លន់ស្លោរលើសដើម។

« អំណាចស្នេហ៍🔥»Where stories live. Discover now