Side story:06

Magsimula sa umpisa
                                    

"បងត្រូវតែរស់ណាlan....."សម្ដីដ៏ទន់ភ្លន់បូកឡំនឹងទឹកមុខដ៏ស្មោះត្រង់របស់ខ្លួនកំពុងបន្លឺខ្សឹបក្បែរស្លឹកត្រចៀករបស់tianfeiមុននឹងឈោងទៅថើបបបូរមាត់បញ្ចូនវត្ថុដ៏មានតម្លៃបំផុតនៅក្នុងរាងកាយរបស់ខ្លួនដើម្បីប្រោសជីវិតរបស់មនុស្សដែលខ្លួនស្រឡាញ់ខ្លាំងបំផុត

កន្លងផុតអស់រយៈពេល5ថ្ងៃគ្រប់យ៉ាងកំពុងតែបញ្ចប់ស្របពេលដែលនាយសង្ហារត្រូវចំណាយកម្លាំងមិនបានសម្រាកទាល់តែសោះពេលនេះកំពុងតែបានសម្រេចហើយ

រាងកាយប្រែមកជាសីតុណ្ហភាពធម្មតាវិញបូកឡំនឹងមានកន្ទុយកញ្ច្រោងរំលេចឡើងសារជាថ្មីបង្កើនសម្រស់តូចមួយនេះឲ្យកាន់តែផូរផង់ប្រៀបបានទៅនឹងទេវបុត្រឡើងវិញ

នាយសង្ហារក្រោយពីខ្លួនបានបំពេញតួនាទីរួចរាល់មកទន់ដៃទន់ជើងពិបាកក្នុងការកម្រើកឯកន្ទុយក៏ដុះមកបង្ហាញនូវរូបរាងផ្សេងទៀតដូចទៅនឹងបីសាចរបស់ខ្លួន

អ្វីគ្រប់យ៉ាងប្រែក្លាយជាងងឹតទាំងស្រង់ស្របពេលដែលរាងកាយដួលទៅលើដីអស់កម្លាំងនឹងទប់ទល់វាបន្តទៀត

3ថ្ងៃក្រោយមក*

ត្របកភ្នែកទាំងគូកំពុងតែចាប់បើកឡើងដោយរងនូវពន្លឺថ្ងៃហាក់រំខានដំណេករបស់អ្នកនៅលើគ្រែបណ្ដាលឲ្យនាយលែងបាននឹងគេងបន្តត្រូវងើបឡើងទទួលយកថ្ងៃថ្មី

ភ្លាមៗបែរជាភ្ញាក់ព្រើតនៅពេលដែលឃើញវត្តមានរបស់កាយតូចស្ដើងឈររៀបសម្លៀកបំពាក់ឲ្យនាយដែលបោកហាលរួចរាល់យកមកបត់រៀបចំដាក់ចូលក្នុងទូខោអាវ

"L....lan...." កាយមាំក្រាស់រហ័សហើបមាត់ស្រដីហៅឈ្មោះរបស់រាងតូចថ្នមៗមុននឹងរត់ចេញពីលើគ្រែសម្ដៅទៅកាន់កាយតូចឱបគេយ៉ាងណែនពោរពេញទៅដោយភាពត្រេកអររកថាអ្វីពុំត្រូវ

អ្នកនៅក្នុងរង្វង់ដៃរបស់នាយមិនបានសូម្បីតែលាដៃឱបតបតទៅកាន់នាយវិញផ្ទុយទៅវិញបែរជាបញ្ចេញនូវអាការៈគ្មានអារម្មណ៍អ្វីទាំងអស់

"សម្ដែងអស់ចិត្តនៅ?"

"បង....?"sasakiចាប់ផ្ដើមភាំងពេលដែលឮពាក្យទាំងនេះ

"លោកកុហកខ្ញុំគ្រប់យ៉ាងមែនទេ?បង្ហាញពីអ្វីដែលលោកបានកុហកខ្ញុំកន្លងមក.មក!"គ្រាន់តែឮបែបនេះភ្លាមអស់អ្វីនឹងប្រកែក sasakiព្រលែងដៃចេញពីរាងតូចទាំងស្រងាកចិត្តមុននឹងបង្ហាញរូបរាងកាយជាបីសាចរបស់ខ្លួនឲ្យទៅកាន់កាយតូច

"ខ្ញុំត្រឹមបីសាចធម្មតានោះទេ..."

"ហ្ហឺស...បង្កើតខ្ញុំឡើងវិញឲ្យរស់ឡើងក្នុងនាមជាកញ្ច្រោងដ៏កខ្វក់មួយនេះមែនទេ?ខ្ញុំធ្វើមិនបានទេ!ខ្ញុំស្អប់រូបរាងមួយនេះ!ស្អប់គ្រប់យ៉ាងដែលទាក់ទងនឹងកញ្ច្រោងមួយនេះ.."កាយស្ដើងស្រែកឡើងទាំងអស់សម្លេងមុននឹងឈោងយកកន្រ្តៃចេញមកបម្រុងនឹងកាត់កន្ទុយទាំងនោះចោល

"S...sasakiសូមអង្វរ...ឈប់ទៅ!"នាយក្រាស់រត់ទៅទាញកន្រ្តៃចេញឱបកាយតូចឡើងពោរពេញទៅដោយភាពឈឺចាប់នៅក្នុងខ្លួនដ៏ពិបាកទ្រាំរបស់នាយក្នុងពេលនោះ

"ប្រាប់ខ្ញុំមកពេលណាទើបដោះលែងខ្ញុំ?លោកចង់ឲ្យខ្ញុំរស់នៅក្នុងនាមជាlanឬtianfeiអ្ហឹកហ្ហឹក..."គេស្អប់...ស្អប់ការចងចាំដ៏កខ្វក់របស់ខ្លួន ស្អប់ការជិះជាន់របស់ពួកឆ្កួតកាមទាំងនោះ រំលោភធ្វើទារុណកម្មសូម្បីតែមនុស្សលែងមានសតិប្រែក្លាយជាមនុស្សឆ្កួតដោយសារតែពួកថោកទាបអស់ទាំងនឹង

គេហត់...ហត់គ្រប់យ៉ាង!គេមិនចង់មានវត្តមាននោះទេ!គេមិនចង់រស់នៅក្រោមការចងចាំដ៏គួរឲ្យរអើមទាំងនោះឡើយ!ហេតុអីមិនឲ្យគេស្លាប់ឲ្យបាត់ទៅ ជួយប្រោសជីវិតរបស់គេឲ្យមានម្ដងទៀតធ្វើអី?

ម្នាក់ខំធ្វើគ្រប់យ៉ាងដើម្បីចង់ឲ្យម្ខាងទៀតរស់ស្របពេលដែលម្ខាងទៀតបែរជាចង់ស្លាប់....

សូមរង់ចាំភាគបន្ត...

ម្ចាស់វិមានរបាំងមុខ [18+](ចប់)Tahanan ng mga kuwento. Tumuklas ngayon