Side story:06

Mulai dari awal
                                    

"ស...សុំទោស!"មានត្រឹមពាក្យសុំទោសដែលបង្ហើបចេញពីបបូរមាត់ញ័តតាត់នោះពោរពេញទៅដោយភាពបន្ទោសដល់ខ្លួនដែលមិនអាចសូម្បីតែជួយជីវិតដល់មនុស្សដែលខ្លួនស្រឡាញ់

លើកទី1?លើកទី2?លើកទី3?ប្រុងឲ្យគេបាត់បង់ទេវតាដ៏ឥតខ្ចោះរបស់គេដល់ពេលណាទៀត?គេហត់...ហត់ពិតមែន!គេពិតជាចង់ស្លាប់ទៅតាមរាងល្អិតណាស់ តែអ្វីដែលរាងល្អិតចង់បានគឺចង់ឲ្យគេរស់ គេមិនអាចមិនស្ដាប់តាមបានឡើយ!

មានតែទ្រាំរស់ទាំងបៀមទុក្ខក្រោមស្បៃមុខសោះកក្រោះគ្មានអារម្មណ៍អីទាំងអស់របស់ខ្លួនរយៈពេលច្រើនឆ្នាំមកនេះ

ភ្លាមៗបែជាមានពន្លឺភ្លឺផ្លេកតូចៗរំលេចឡើងក្នុងខ្លួនរបស់tianfeiបង្កភាពភ្ញាក់ផ្អើលដល់sasakiជាខ្លាំងសឹងមិនជឿនឹងអ្វីដែលបានកើតឡើងនោះទេ

ដៃមាំក្រាស់ម្ខាងលើកទៅប្រើវេទមន្តជប់សាកសពក្លែងក្លាយដែលមានរូបរាងពិតដូចtianfeiរួចរៀបចំឲ្យបានរៀបរយមុននឹងនាំសាកសពពិតប្រាកដរបស់រាងល្អិតបំបាំងកាយចាកចេញពីទីនោះបាត់លែងនៅបន្តតទៅទៀត

មកដល់ខុនដូររបស់ខ្លួន កាយមាំក្រាស់លើកបីកាយតូចសម្ដៅទៅកាន់គ្រែគេងរបស់ខ្លួន ប្រើវេទមន្តដើម្បីមើលពីវិញ្ញាណដែលនៅក្នុងខ្លួនរបស់tianfei

គ្រប់យ៉ាងកំពុងតែក្រឡាប់ចាក់ក្នុងខួរក្បាលរបស់sasakiមួយរំពេច

ហេតុអីក៏ដួងវិញ្ញាណរបស់lanនៅទីនេះមិនបានបែកខ្ចាយទៅវិញ?នាយគួរណាស់តែមើលដឹងតាំងពីដំបូងតែបែរជាទើបនឹងរកឃើញទៅវិញ

ឬដួងវិញ្ញាណរបស់lanភ្ញាក់ឡើងនៅពេលដែលគេស្លាប់ម្ដងនេះទៀត

កាយមាំក្រាស់ប្រើវេទមន្តបិតវាំងននប្រើរបាំងការពារមិនឲ្យរំខានដល់អ្នកនៅខាងក្រៅមុននឹងដើរទៅឈរនៅខាងមុខរាងតូចបង្ហាញនូវកន្ទុយរបស់ខ្លួនចេញមកលើកទៅចាក់រាងកាយរបស់ខ្លួនដើម្បីងាយស្រួលក្នុងការប្រើកន្ទុយឲ្យស្រក់ឈាមលើរាងកាយរបស់tianfeiបានសព្វគ្រប់កន្លែង

ដៃម្ខាងលើកទៅបញ្ចូលកម្លាំងឲ្យទៅកាយតូចស្របពេលកែវភ្នែកទាំងគូកំពុងតែបញ្ចេញពន្លឺមកខ្លាំងជាងមុនៗទ្វេរដង

ម្ចាស់វិមានរបាំងមុខ [18+](ចប់)Tempat cerita menjadi hidup. Temukan sekarang