"ខ្ញុំគ្មានគ្រួសារនោះទេ!ផ្ទះ?....tianfeiជាផ្ទះរបស់ខ្ញុំហើយ!"ស្នាមញញឹមដ៏ស្រាលស្រទន់កំពុងតែរំលេចឡើងលើផ្ទៃមុខរបស់រាងសង្ហារបង្ហាញទៅកាន់គាត់

"កុហក!លោកអាយុច្រើនហើយមិនអាចគ្មានគ្រួសារនោះទេ!កូនប្រុសខ្ញុំគេនៅក្មេង!លោកក៏គួរតែទុកអនាគតឲ្យគេផង!ណាមួយ...គេមិនអាចនៅជាមួយលោកបានរហូតនោះទេ!សុំទោសបើនិយាយទៅប៉ះពាល់នឹងអារម្មណ៍លោក!ពួកយើងសុទ្ធតែជាមនុស្សប្រុសដូចគ្នា ខ្ញុំដឹងពីអ្វីដែលលោកគិតចំពោះកូនប្រុសរបស់ខ្ញុំ!"

"ខ្ញុំមិនដឹងថានិយាយអ្វីទៀតនោះទេ!"sasakiឱនគំនាបដាក់គាត់បន្តិចជាការគួរសមមុននឹងឈានជើងចាកចេញលែងចង់បកស្រាយបន្ត

"ឆ្លើយនឹងសំណួរខ្ញុំសិនមក!"

"ដឹងត្រឹមថាគេមានរូបរាងដូចទៅនឹងមនុស្សដែលខ្ញុំស្រឡាញ់ទៅបានហើយ!"ពាក្យនេះស្ដាប់ទៅអាចនឹងធម្មតាសម្រាប់sasakiទៅកាន់ប៉ារបស់tianfei តែ...ចុះអ្នកទើបនឹងមកដល់បែរជាបានស្ដាប់ឮវិញ?

ចង្វេះបេះដូងរបស់ខ្លួនកំពុងតែច្របូលច្របល់សឹងមិនជឿនឹងត្រចៀករបស់ខ្លួនថាពាក្យទាំងនោះបានចេញពីមាត់របស់មនុស្សប្រុសដែលខ្លួនស្រឡាញ់បំផុត

គ្រប់យ៉ាងដែលកើតឡើងរាល់កាយវិការបស់អ្នកទាំង2សុទ្ធតែកើតឡើងដោយពាក្យ"មនុស្សជំនួស"មែនទេ?កាយវិកាយកចិត្តទុកដាក់លើខ្លួនកន្លងមកគឺដើម្បីរំលឹកនាយឲ្យនឹកគិតដល់មនុស្សដែលនាយស្រឡាញ់ទេឬ?

ខំគិតមកហើយថាចុងក្រោយអាចសល់មនុស្សដែលខ្លួនទុកចិត្តបានតែបែរជាត្រូវនាយសម្ដែងរហូតដល់ជឿស្លុងងប់ងល់ស្រឡាញ់នាយតែម្នាក់ឯង គិតលើសខ្លួនឯងទាំងដែលនាយមិនសូម្បីតែនិយាយពាក្យសម្ដីឆ្លើយតបនៃការស្រឡាញ់របស់ខ្លួនមកកាន់គេវិញ

ផឹប*

កាយតូចស្ដើងឋិតនៅក្នុងសភាពអ្នកជំងឺត្រូវបានដួលទៅលើដីខណៈពេលដែលជំងឺរបស់ខ្លួនកំពុងតែរើឡើងយកដៃខ្ទប់ទ្រូងពិបាកក្នុងការដកដង្ហើមជាខ្លាំង

"Tianfei!!!" Sasakiគ្រាន់តែឮសម្លេងដួលភ្លាមក៏រហ័សរត់ទៅរកតាមប្រភពសម្លេងបង្ហាញនូវរឿងដ៏តក់ស្លុតបំផុតនៅចំពោះមុខនាយ

ម្ចាស់វិមានរបាំងមុខ [18+](ចប់)Where stories live. Discover now