"មកពីលោកពូសង្ហារហ្នឹងណាបានរូបគំនូរចេញមកស្អាតបែបនេះ!"

"កូនtian...."សម្លេងរបស់ស្រ្តីម្នាក់កំពុងតែបន្លឺឡើងនៅក្បែរនោះបណ្ដាលឲ្យអ្នកអង្គុយក្បែរគ្នានៅទីធ្លាខាងក្រោយនៃមន្ទីរពេទ្យត្រូវងាកទៅតាមប្រភពសម្លេងឃើញថាគាត់ជាម៉ាក់របស់tianfei គាត់ក៏បានមកជាមួយប៉ារបស់tianfeiដូចគ្នា

"អ្ហឹក...ហ្ហឹក....ឲ្យម៉ាក់សុំទោសផងណា!ម៉ាក់ដឹងខុសហើយ!បើម៉ាក់គិតបានដិតដល់ម្លោះហើយកូនមិនស្ថិតនៅក្នុងស្ថានការណ៍បែបនេះនោះទេ?"សម្រែកនៃការស្រែកយំបញ្ជាក់ពីអារម្មណ៍ឈឺចាប់អាណិតអាសូរដល់កូនប្រុសរបស់ខ្លួនមុននឹងរត់ទៅឱបគេយ៉ាងណែនបញ្ចេញនូវពាក្យដែលខ្លួនចង់និយាយ

តែថា....គាត់និយាយជាការពិតឬសម្ដែងដើម្បីកុំឲ្យគេត្រឡប់ទៅវិញជាមួយប៉ារបស់គេ?

ដៃស្រឡូនលើកទៅឱបតបតទៅកាន់គាត់វិញខណៈពេលដែលទឹកនេត្រាកំពុងតែប្រដេញគ្នាស្រក់ចុះមកឥតឈប់ឈរគ្រាន់តែបានសណ្ដាប់នូវអ្វីដែលគាត់និយាយបើទោះជាមិនមែនជាការពិតក៏គេត្រេកអរខ្លាំងរកថាអ្វីពុំបាន

"ម៉ាក់មិនបានខុសនោះទេកុំបន្ទោសខ្លួនឯងអីណាម៉ាក់!"យូរប៉ុណ្ណាហើយដែលមិនបានស្ថិតនៅក្នុងរង្វង់ដៃដ៏កក់ក្ដៅរបស់អ្នកមាននាមជាម្ដាយ?

រាល់ថ្ងៃបានត្រឹមឃើញមុខគ្នាមិនសូម្បីតែឈរក្បែរគ្នា រហូតដល់ពេលខ្លះគេតែងសួរខ្លួនឯងថាពួកគេជាអ្នកដទៃនឹងគ្នាមែនទេ?កាយវិកាដ៏សោះកក្រោះរបស់គាត់ចំពោះខ្លួនសឹងនឹងធ្វើឲ្យគេចង់សម្លាប់ខ្លួនម្ដងៗទៅហើយ

គេខំគ្រប់យ៉ាងដើម្បីឲ្យគាត់ចាប់អារម្មណ៍ទៅលើគេនិងចាត់ទុកគេជាកូនប្រុសមិនមែនជាឧបករណ៍សម្រាប់ឲ្យគាត់ប្រើប្រាស់តែអ្វីដែលគាត់តបស្នងបែរជារឿងដ៏គួរឲ្យខ្លាចបំផុតសម្រាប់គេទៅវិញ

ប៉ារបស់tianfeiបានកេះដៃរបស់នាយសង្ហារដើម្បីទៅកន្លែងផ្សេងក្នុងការនិយាយគ្នា

មួយសន្ទុះធំក្រោយមក*

"និយាយបានទេថាលោកមករកកូនប្រុសរបស់ខ្ញុំដើម្បីអ្វី?គ្រួសារលោកមកពីណា?ផ្ទះលោកនៅឯណា?"

ម្ចាស់វិមានរបាំងមុខ [18+](ចប់)Where stories live. Discover now