____________________

មកដល់ក្នុងបន្ទប់អ្នកជំងឺដ៏ធំមួយនៃមន្ទីរពេទ្យ ដៃមាំក្រាស់ឈោងទៅបិតទ្វារថ្នមៗខ្លាចរំខានដល់អ្នកនៅលើគ្រែអ្នកជំងឺរួចដើរទៅអង្គុយក្បែររាងតូចដោយយកដៃទាំងគូក្ដោបដៃមួយចំហៀងរបស់tianfeiយកមកអឹបជាប់នឹងថ្ងាស់របស់ខ្លួនដែលកំពុងតែឱនមុខចុះនោះ

តំណក់ទឹកពណ៌ក្រហមបានហូរស្រក់ចេញពីរង្វង់ភ្នែកខាងស្ដាំរបស់នាយរមៀលចុះមកខាងក្រោមគ្មានសូម្បីតែសម្លេងយំបន្លឺឡើងចេញមក

ពួកយើងពិតជាមិនអាចរស់នៅជាមួយគ្នាបានពិតមែនឬ?ដួងវិញ្ញាណរបស់បងត្រូវបានបំផ្លាញអស់ហើយ ពេលនេះខ្ញុំសង្ឃឹមត្រឹមរួបរាងកាយជាមនុស្សថ្មីរបស់បងដែលជាមនុស្សធម្មតា បែរជាគ្រប់យ៉ាងត្រូវបញ្ចប់ត្រឹមនេះមែនទេ?ខ្ញុំមិនទាន់បាននិយាយរឿងគ្រប់យ៉ាងប្រាប់ដល់បង ខ្ញុំមិនទាន់និយាយថាស្រឡាញ់បងនោះទេ

បើខ្ញុំបានជួបបងតាំងពីក្មេងម្លោះហើយបងនឹងមិនជួបរឿងអាក្រក់ច្រើនដល់ថ្នាក់នេះនោះទេ

"អ្ហឹក....ហ្ហឹក...ទឹក...."សម្លេងតូចស្ដើងបន្លឺឡើងធ្វើឲ្យអ្នកដែលខ្សឹបខ្សួលអំបិញមិញត្រូវរហ័សងើបក្បាលឡើងសម្លឹងឃើញអ្នកនៅលើគ្រែកំពុងកម្រើកទើបនាយប្រញាប់ក្រោកយកទឹកទៅបញ្ចុកឲ្យtianfei

"ល...លោកពូ...ហេតុអីលោកពូនៅទីនេះ?ខ...ខ្ញុំមកទីនេះបានដោយរបៀបណា?"tianfeiដែលត្រូវនាយដាក់ឲ្យផ្អែកទៅលើក្បាលគ្រែបោះសំណួរទៅកាន់នាយយ៉ាងចម្ងល់

"មានមិនស្រួលត្រង់ណាដែរទេ?"នាយបែរមិនឆ្លើយតបទៅកាន់អ្នកនៅចំពោះមុខខ្លួនផ្ទុយទៅវិញហើបបបូរមាត់របស់ខ្លួនបោះសំណួរបកទៅរាងល្អិតវិញទាំងក្ដីបារម្ភ

Tianfeiក្រវីក្បាលតិចៗបញ្ជាក់ថាខ្លួនមិនមានបញ្ហាអ្វីនោះទេ

"ហេតុអីមិនប្រាប់ថាឯងមានជំងឺបេះដូង?អ្វីដែលសំខាន់រាងកាយឯងមានទាំងជំងឺមហារីកខួរក្បាលដំណាក់កាលចុងក្រោយទៀតផង!"

"លឿនយ៉ាងនេះឬ?"មើលទៅម្ចាស់សមីខ្លួនដូចជាមិនបានភ្ញាក់ផ្អើលនឹងជំងឺរបស់គេសោះ

"ដឹងទេថាខ្លួនសល់ពេលមិនច្រើននោះទេ!"

"ខ្ញុំដឹង....បែបនេះហើយទើបខ្ញុំលែងប្រកែកនឹងការធ្វើបាបរបស់គ្រប់គ្នាមកលើខ្ញុំព្រោះខ្ញុំដឹងថាខ្ញុំសល់ពេលមិនយូរទៀតនោះទេ!"

ម្ចាស់វិមានរបាំងមុខ [18+](ចប់)Where stories live. Discover now