បើនិយាយអំពីកូនបីសាចវិញពេលនេះពួកគេធំៗអស់ហើយ ពួកគេត្រូវទៅរៀននៅក្រៅប្រទេសចម្លែកអីដែលអាប៊ីចង់ធ្វើការក្នុងហាងកាហ្វេជាមួយsasakiទើបនាយមិនបដិសេធជាមួយនឹងគេ ណាមួយនាយស្រឡាញ់កូនបីសាចក្បាលខូចអស់ទាំងនោះសឹងនឹងស្លាប់ទៅហើយ ប្រកែកមិចនឹងកើត?

"បាទ!មួយរយៈនេះក្មួយរវល់ទើបមិនសូវបានមកលេង!"

"មិនអីនោះទេ!"

"សួស្ដី!"yiboងក់ក្បាលតិចៗពេលដែលsasakiបែរមករកខ្លួន

"អញ្ចេះចុះ!នៅនិយាយគ្នាលេងទៅណាអ៊ំទៅធ្វើម្ហូប!ក្មួយកុំភ្លេចញ៉ាំអាហារពេលថ្ងៃនៅទីនេះដឹងទេ?"

"បាទ!នេះជាបង្អែលដែលអ៊ំស្រីចូលចិត្ត!ខ្ញុំធ្វើវាសម្រាប់អ៊ំស្រីណា!"

"អរគុណខ្លាំងណាស់ក្មួយ!"គាត់យកបង្អែមមួយប្រអប់ពីដៃរបស់sasakiរួចបោះជំហ៊ានជើងចាកចេញទៅផ្ទះបាយលែងរំខានការសន្ទនារបស់អ្នកទាំង2

មិនយូរប៉ុន្មានរាងសង្ហារទាំង2នាក់បានមកដល់អាងទឹកដ៏ធំដែលនៅឆ្ងាយពីសួនច្បារខាងក្រោយភូមិគ្រឹះបន្តិចរួចដាក់ខ្លួនអង្គុយកន្លែងបង់សម្លឹងមើលទៅអាងទឹកដែលមានកូនឆ្កែរត់លេងនៅទីនោះ

"លោកមិនចង់ត្រឡប់ទៅសភាពដើមវិញទេឬ?សភាពលោកពេលនេះចាប់ផ្ដើមមានស្នាមជ្រួញបន្តិចនៅលើមុខរបស់លោកហើយ!"កែវភ្នែកទាំង2ពណ៌របស់sasakiកំពុងតែងាកទៅរកអ្នកនៅក្បែរខ្លួន

ពិតណាស់ឲ្យតែyiboយល់ព្រមគេក៏អាចធ្វើឲ្យនាយក្លាយជាបីសាចម្ដងទៀតបានដែរ ព្រោះsasakiពេលនេះមិនមែនទន់ខ្សោយដូចមុននោះទេ

"សភាពដើមអីទៅ?បើយើងក្លាយជាបីសាចម្ដងទៀតតែមិនអាចរស់នៅជាមួយនឹងមនុស្សដែលយើងស្រឡាញ់បំផុតបានការអ្វីទៅ?ដឹងទេ?ទោះជាមនុស្សមានអាយុមិនដល់100ឆ្នាំយ៉ាងណាក៏គេអាចទទួលបាននូវអារម្មណ៍ជាច្រើនសម្រាប់ជីវិតមានតម្លៃដ៏ខ្លីរបស់ពួកគេ អាចរស់នៅក្បែរមនុស្សដែលគេស្រឡាញ់បំផុតរហូតដល់ថ្ងៃស្លាប់រៀងៗខ្លួនយ៉ាងស្កប់ស្កល់!"នាយអាក់សម្ដីរបស់ខ្លួនបន្តិចរួចបន្ត

"យើងមិនចង់ដើរផ្លូវចាស់នោះទេ!មិនចង់ទ្រាំមើលមនុស្សដែលខ្លួនស្រឡាញ់ចាស់ទៅតែម្នាក់ឯងឈរមើលមនុស្សដែលយើងស្រឡាញ់ស្លាប់នៅចំពោះមុខខ្លួន ចំណែកឯយើងដែលមានអាយុថិតថេរបែរជាត្រូវរង់ចាំការវិលត្រឡប់របស់មនុស្សម្នាក់នោះប្រែក្លាយជាពី1ឆ្នាំទៅ10ឆ្នាំរហូតដល់ត្រូវចាំជារៀងរហូតឈរក្ដោបទុក្ខដែលនៅក្នុងទ្រូងសម្លឹងមើលពិភពលោកតែម្នាក់ យើងធ្វើមិនបាននោះទេ!"

ម្ចាស់វិមានរបាំងមុខ [18+](ចប់)Where stories live. Discover now