"ពុទ្ធោ...នេះលោកពូជាមនុស្សរោគចិត្តមែនទេ?"

"ត្រូវហើយ!"នាយងើបក្បាលមកញញឹមស្រទន់ទៅកាន់រាងតូចកាន់តែធ្វើឲ្យគេភ្ញាក់ផ្អើលគួរសមនឹងសម្រស់ដ៏ស្រស់សង្ហាររបស់នាយមិនមាននរណាប្រៀបផ្ទឹមបានតាំងពីគេកើតមក

អត់ទេ!មិនអាចគិតផ្ដេសផ្ដាសលើលោកពូរោគចិត្តម្នាក់នេះបានទេ!អ្វីដែលសំខាន់ពួកគេជាប្រុសដូចគ្នាទៀត

"និយាយអញ្ចឹងឯងឈ្មោះអី?"ដោយហេតុចង់បង្វែរស្ថានការណ៍នាយសង្ហារស្រដីសួរប្ដូរប្រធានបទកុំឲ្យភាពតានតឹងចូលមកជ្រៀតជ្រែកនឹងបរិយាកាសរបស់ពួកគេទាន់

"Zhang Tian Fei!ចុះលោកពូ?"

ទីតៗ*

អ្វីគ្រប់យ៉ាងត្រូវបានបញ្ចប់នាពេលដែលសម្លេងទូរសព្ទបានកាត់ផ្ដាច់ការសន្ទនារបស់ពួកគេទាំង2នាក់បង្វែរចំណាប់មករកទូរសព្ទវិញ

"អាឡូប៉ា?បាទៗកូនចុះទៅហើយ!"ឆ្លើយតបទៅកាន់គាត់រួចtian feiក្រោកឈររត់ទៅស្ពាយកាតាបមុននឹងដើរទៅពាក់ស្បែកជើងដើម្បីរៀបចំខ្លួនចាកចេញ

"ខ្ញូំអរគុណលោកពូណាស់សម្រាប់យប់មិញនិងព្រឹកនេះ!ខ្ញុំនឹងចងចាំគុណរបស់លោកពូទុក្ខចំពោះខ្ញុំ!ខ្ញុំលាសិនហើយ!ខ្ញុំនឹងសងប្រាក់លោកពូវិញខ្ញុំមិនចង់ជំពាក់គុណលោកពូនោះទេ"tianfeiឱនគំនាបបញ្ជាក់ពីការគោរពអរគុណដល់មនុស្សដែលបានជួយសង្រ្គោះខ្លួនមុននឹងបើកទ្វារចាកចេញទៅបាត់

ស្នាមញញឹមដែលបានបង្ហាញទៅកាន់រាងតូចអំបិញមិញត្រូវបានរលុបអស់ក្រោយពីការចាកចេញរបស់tianfeiនាយត្រូវប្រែជាចរឹកពិតរបស់ខ្លួនវិញរួចក្រោកឈរដើរទៅរៀបចំដើម្បីទៅហាងយ៉ាងស្ងៀមស្ងាត់

តែមុននឹងទៅហាងនាយមិនភ្លេចឈ្លៀតចូលទៅភូមិគ្រឹះត្រកូលxiaoសួរសុខទុក្ខអ្នកដែលធ្លាប់ជួយដល់ខ្លួននោះឡើយ

"ជម្រាបសួរអ៊ំស្រី!"ពេលចូលទៅកាន់ភូមិគ្រឹះដ៏ធំស្កឹមស្កៃស្រាប់តែប្រទះឃើញមនុស្សដែលមានវ័យចំណាស់កំពុងតែអង្គុយនៅលើសាឡុងនិយាយគ្នាជាមួយនឹងyibo

"អូ!!ក្មួយសម្លាញ់!បែកគ្នាជិត1ខែស្មានតែភ្លេចអ៊ំហើយទេតើ!"អ្នកស្រីxiaoក្រោកឈរដើរទៅឱបរាងក្រាស់ទាំងក្ដីនឹករលឹកដល់ក្មួយសម្លាញ់

ម្ចាស់វិមានរបាំងមុខ [18+](ចប់)Where stories live. Discover now