«យ៉ាងណាគេក៏ជាប្អូនរបស់បងដែរទោះមិនជាប់សាច់ឈាមគ្នាក៏ដោយ គេធ្វើបែបនោះព្រោះតែចង់បានក្ដីស្រឡាញ់ ភាពកក់ក្ដៅ ការថ្នាក់ថ្នម ឯងក៏គួរតែដឹងហើយថាព្រោះតែគេកំព្រាគ្មានពុកម៉ែហៅដូចជាពួកយើងឯងកុំប្រកាន់នឹងគេទៀតអីក្មេងកំហូច»អ្នកជាបងស្រីនិយាយរៀបរាប់ប្រាប់អ្នកជាប្អូន
«ព្រោះតែវាមានចរិតបែបនេះហើយទើបវាគ្មានបានអ្វីដែលវាចង់បានដូចជាបងនិយាយនោះហឹស»ថាហើយគេក៏ដើរចេញពីបន្ទប់របស់រាងតូច
«. . .»កាយតូចដែលបានបាត់បង់ស្មារតីនោះបានស្ដាប់លឺគ្រប់ពាក្យគ្រប់ម៉ាត់ទាំងអស់ដែលបងប្អូនជីដូនមួយរបស់ខ្លួននិយាយបែបណាមកកាន់ខ្លួន
#បីថ្ងៃក្រោយមក: កាយតូចដែលសន្លប់ដោយសារថ្នាំពុលក៏បានដឹងខ្លួនឡើងមកប៉ុន្តែមានរឿងចម្លែកមួយបានកើតឡើងលើខ្លួនរបស់គេនោះគឺគេបានប្រែជាមនុស្សម្នាក់ផ្សេងទៀតដែលមិននិយាយស្ដីឬធ្វើអ្វីដែលខ្លួនតែងតែធ្វើដាក់អ្នកបម្រើឬបងស្រីជីដូនមួយរបស់គេ
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
ស៊ូ សៀនអ៊ីង អាយុ19ឆ្នាំ ជាក្មួយប្រុសសំណព្វរបស់លោកមេទ័ពជាំង ចរិត(ពីមុន):កាចឆ្នាស់ ឃោរឃៅ អាក្រក់ចិត្តខ្មៅ តែងតែធ្វើបាបអ្នកបម្រើ នឹងបងស្រីជីដូនមួយរបស់គេ អ្វីដែលគេចង់បានគឺត្រូវតែបាន ប្រសិនបើគេមិនបានអ្នកផ្សេងក៏ត្រូវតែមិនបានដូចគ្នា គេបានលួចស្រឡាញ់ព្រះអង្គម្ចាស់ទី2បុត្ររបស់ស្ដេចថាង គេតែងតែធ្វើបាបមនុស្សស្រីដែលចង់បានព្រះអង្គម្ចាស់ទី2ឬនៅក្បែរទ្រង់ (ឥឡូវ):ស្ងៀមស្ងាត់ មិនសូវនិយាយស្ដី ទឹកមុខស្រពោនជាប់ជានិច្ច មិនដែលចេញពីបន្ទប់ តែងតែអង្គុយមើលព្រះអាទិត្យនៅទិសខាងលិចដែលបានកំផែងក្រុងចាស់នៅទិសនោះ
ហើយបើនិយាយពីការលួចស្រឡាញ់ព្រះអង្គម្ចាស់ទី2គេក៏ឈប់ស្រឡាញ់ទៀតដែរព្រោះតែគេម្នាក់នោះហើយជាអ្នកដែលចាប់គេយកទៅធ្វើបាបដាក់ទណ្ឌកម្មយ៉ាងព្រៃផ្សៃមកលើគេនៅក្នុងគុកងងឹតនោះ
YOU ARE READING
ខ្ញុំជាមនុស្សចិត្តអាក្រក់,តើខ្ញុំអាចស្លាប់បានទេ??
Romanceតើអ្នកជឿលើការថយពេលវេលាទេ??
ផ្ដើមរឿង : ត្រូវហើយខ្ញុំសមតែស្លាប់
Start from the beginning
