ភាគទី29 :នេះជាបញ្ជា!

Start from the beginning
                                        

+ផ្ទះឬស្សី
យ៉ុនហូកំពុងតែដើរសម្ដៅមកផ្ទះឬស្សី មកដល់មុខមាត់ទ្វារនាយក៏ទុចដំណើរងក់ បន្តិចទើបចាក់សោរចូលទៅខាងក្នុង គេមកទីនេះធ្វើអី?ឬក៏ចាប់អ្នកណាមកទៀត???
យ៉ុនហូដើរសម្លឹងក្នុងបន្ទប់ នាយទម្លាក់អង្គុយលើគ្រែយកដៃស្ទាបលើកម្រាលពូក~

« ដួងផ្កាយរបស់យើង ពេលនេះឯងយ៉ាងម៉េចទៅហើយ យើងនឹកឯង ជុងវ៉ុន !! »នាយនិយាយតិចៗនៅក្នុងចិត្តតែម្នាក់ឯង នឹករលឹកដល់ជុងវ៉ុនភ្ជាប់ជាមួយស្នាមញញឹមនៅលើមុខ~

« សង្ឃឹមថាពួកយើងនឹងជួបគ្នាឆាប់ៗ បើមានឱកាសគ្រាប់គ្រាន់ យើងនឹងក្រសោបឯងមិនអោយអ្នកយកបានទេ~~ »
តុក~តុក

« ចៅហ្វាយ »សម្លេងគោះទ្វារនិងសំឡេងរបស់កូនចៅហៅធ្វើអោយយ៉ុនហូរហ័សងាកចេញមកខាងក្រៅ

« មានការអីប៊ីអូ! »នាយអើតចេញពីខាងក្នុងមកហើយឈានចេញមកក្រៅបន្ទប់ឈរផ្ទាល់កម្ពស់នឹងកូនចៅ

« ខ្ញុំទទួលទូរស័ព្ទក្នុងផ្ទះអម្បាញ់មិញ ខាងវិមានចង់អោយចៅហ្វាយទៅវិមាន! »

« លោកប៉ារកយើង? មានការអ្វី? »យ៉ុនហូ

« ខ្ញុំក៏មិនដឹងដែរចៅហ្វាយ »

« ហឹុម~ ឯងទៅត្រៀមឡានទៅ បន្តិចទៀតចេញទៅជាមួយយើង »

« បាទ ទាន! »ប៊ីអូឱនគំនាបគោរព យ៉ុនហូក៏ដើរចេញទៅ ប៊ីអូញញឹមយ៉ាងសោះកក្រោះបន្តិច គេមានឱកាសបានទៅវិមានហើយធ្លាប់តែឮពីមាត់ចៅហ្វាយមិនដែលបានទៅព្រោះ ទៅមិនបាន គ្មានការអនុញ្ញាតឬអញ្ជើញគឺមិនអាចទៅបានឡើយ ចេញចូលបានតាមចិត្តមានតែសមាជិកគ្រួសារនេហ្វៀអាន់តែប៉ុណ្ណោះ បើឱកាសកម្របែនេះគួរតែឆ្លៀតប្រមូលទិន្នន័យខ្លះឬអត់???
+វិមាននេហ្វៀអាន់
បុរសចំណាស់ម្នាក់អង្គុយអានកាសែតនៅលើសាឡុងក្នុងបន្ទប់ដ៏ធំល្វឹងល្វើយនៃវិមាន ដោយមានកូនចិញ្ចឹមម្នាក់ស្ថិតនៅម្ខាងនៃសាឡុង

« ពេលណាប្រុសយ៉ុនមកដល់ »រាងចំណាស់បត់ កាសែតទុកនៅលើតុហើយងាកមកសួរកូនប្រុសរបស់គាត់~

« បងយ៉ុនគួរតែជិតមកដល់ហើយលោកប៉ា »ទន្ទឹមនឹងចម្លើយរបស់ថេម៉ូនិយាយផងនោះ យ៉ុនហូកំពុងតែដើរចូលមកល្មម

 ភរិយាបំណុលSs1(ស៊េរីបំណុលជីវិត Completed✓)Where stories live. Discover now