♥ក្មេងឆ្នាស់ បងស្រឡាញ់អូន♥

2.9K 135 8
                                    

Jakehoon
Sunghoon top

«អាយ៎៎...... »សំឡេងស្រែកចាចពីមាត់ទ្វារ
លាន់លឺពេញថ្នាក់រៀន12A ធ្វើឲសិស្សក្នុងថ្នាក់
ស្លន់ស្លោភ័យមិនតិចនិងសំឡេងនោះទេ

មែនហើយសំឡេងនោះពួកគេចាំច្បាស់ណាស់ថា
ជាសំឡេងអ្នកណា មិនឲចាំយ៉ាងមិចទៅលោក
អើយ នេះជាសំឡេងសង្សារកំពូលឆ្នាស់
ប្រធានថ្នាក់ប្រុសពួកគេនោះអី ។

«ផាក ស៊ុងហ៊ុន... បងកំពុងធ្វើនិង»សំឡេង
អម្បាញ់មិញនោះបន្លឺសួរឡើងម្តងទៀត មិនសួរ
ធម្មតាទេគឺស្រែកសួរយកតែម្តង

ស៉ីម ជេយ៉ុន អាយុ17ឆ្នាំរៀនថ្នាក់ទី11Bជាសង្សារ
របស់ផាក ស៊ុងហ៊ុន ។ ឃើញរាងតូចតែមួយទេ
តែសំឡេងវិញមិចបាច់និយាយ។

«ជេយ៉ុននី»ស៊ុងហ៊ុនងើបពីតុសម្លឹងមុខសង្សារ
ដែលកំពុងខឹងនិងគេឡើងក្រហមមុខ

«អូនសួរថាបងកំពុងធ្វើអីមិចមិនឆ្លើយ»ជេយ៉ុនដើរ
ទៅរកស៊ុងហ៊ុន មុននិងងាកទៅសម្លក់ទៅសិស្សស្រី
ដែលអង្គុយជិតនិងសង្សាររបស់ខ្លួន

«ជេយ៉ុនមិនដូចអូនគិតទេ នាងជាសិស្សថ្មីទើបប្តូរ
មក នាងមិនយល់លំហាត់ខ្លះៗទើបបងជួយបង្រៀន
នាង»ស៊ុងហ៊ុនព្យាយាមបកស្រាយ មិនចឹង
រាងតូចចំពោះមុខនិងធ្វើរឿងឆ្កួតៗដូចមុនមិនខាន

(ជេយ៉ុនធ្លាប់វៃមនុស្សស្រីដែលព្យាយាមមក
រញែរញៃនិងស៊ុងហ៊ុន ហើយក៏ចូលទីចាត់ការច្រើន
ដងដែរ) ចាហាវណាស់ ក'ជេគ

«ចុះអ្នកផ្សេងមិចមិនសួរទៅ ចាំបាច់អីត្រូវសួរបង»
ជេយ៉ុនសួរទៅសំឡេងខ្លាំងៗមិនខ្មាស់ពីមនុស្ស
ដែលមើលមកទេ

«ពិតមែន ខ្ញុំនិងគាត់គ្មានអ្វីទេ»សិស្សស្រីម្នាក់នោះ
និយាយសម្រួល ព្រោះនាងនិងស៊ុងហ៊ុនពិតជាគ្មាន
អ្វីពិតមែន

«បិទមាត់របស់នាងទៅ ខ្ញុំមិនបានសួរទេ»ជេយ៉ុន
និយាយខ្លាំងៗដាក់នាង ធ្វើឱ្យនាងឱនមុខចុះ
ហើយងើបដើរទៅតុរបស់នាងវិញ

«ស៊ុងហ៊ុនបងចង់ទៅណា បងមិនទាន់ឆ្លើយសំណួរ
របស់ខ្ញុំទេ»ជេយ៉ុនសួរទៅសុងហ៊ុនខណ:ឃើញ
គេបម្រុងនិងដើរចេញពីថ្នាក់

Prettyz x Tall line (KH)Où les histoires vivent. Découvrez maintenant