បន្ទាប់ពីនិយាយបែបនោះហើយsunooក៏ដើរចូលទៅរកពួកគេទាំង2នាក់
«នេះឯងបោកយើងថាមកទិញទឹកហើយមកនៅប្រលែងលេងតែពីរអ្នកឯងអញ្ជឹងហេស?»sunooនិយាយទៅកាន់jungwonទាំងទឹកមុខខឹង
«ទេៗមិនដូចឯងគិតទេ»jungwonក៏ប្រញ៉ាប់ប្រកែកឡើងញាប់មាត់ស្អេក
«មិនដឹងទេយើងខឹងហើយ»sunooនិយាយហើយក៏ដើរចេញទៅបាត់ទាំងអាការៈខឹង
«ណែ ឈប់សិនទៅមើលស្ដាប់យើងបកស្រាយសិន»jungwonនិយាយហើយក៏ប្រញ៉ាប់រត់តាមពីក្រោយsunooទៅ
«យីទៅចោលឯងអស់បាត់ នេះមិនខ្វល់ពីឯងសោះតែម្ដងហី»ni-kiនិយាយព្រមទាំងក្រវីក្បាលតិចៗហើយក៏ដើរតាមពីក្រោយគេទៅដែរ
#ម៉ោងអាហារថ្ងៃត្រង់
សិស្សគ្រាប់គ្នាគេមកដល់កន្លែងញ៉ាំអាហារអស់ហើយតែនៅមិនទាន់ឃើញni-kiមកទៀត
«ណែ jungwonឯងមានឃើញni-kiទេ?»sunghoonដែរទើបតែដើរមកដល់ក៏ស្រែកសួរទៅjungwonដែរអង្គុយតុជាប់គេនោះ
«អម្បាញ់មិញគេដើរតាមមកហើយតាស ប្រហែលមានការរវល់អីទេដឹង»jungwonតបទៅវិញទាំងធ្វើមុខឆ្ងល់ៗ
«អើបើអញ្ចឹងយើងទៅរកវាមកស៉ីបាយសិន jakeឯងយកបាយឲ្យយើងនឹងអាkiផងតិចទៀតយើងមកវិញហើយ»ដោយបាត់មិនឃើញni-kiមកsunghoonគេក៏ស្មាកចិត្តចេញទៅរកមិត្តមកវិញហើយក៏មិនភ្លេចប្រាប់សម្លាញ់ដែរនៅទីនេះយកបាយឲ្យផងដែរព្រោះខ្លាចមកវិញអស់បាយខាន់បានញ៉ាំ
«មិនអីទេទុកឲ្យខ្ញុំជាអ្នកទៅរកគេវិញ»jungwonដោយបារម្ភពីni-kiពេកក៏ស្មាក់ខ្លួនទៅជំនួសsunghoon
«អញ្ចឹងក៏បានដែរ ចាំយើងយកបាយទុកឲ្យឯង»sunghoonនិយាយហើយក៏ដើរទៅយកបាយបាត់ទៅ
កាត់មកមើលni-kiឯនេះវិញគេកំពុងតែអង្គុយសញ្ជឹងគិតម្នាក់ឯងនៅក្បែរមាត់ជ្រោះដូចជាទ្រង់សេដសំបើមណាស់
«ហ៊ើយ!!!តើគេមានអារម្មណ៍ថាចូលចិត្តយើងដូចដែរយើងចូលចិត្តគេវិញដែរឬអត់ណ៎?»ni-kiនិយាយម្នាក់ឯងបន្ដើរឯដៃក៏ស្រវ៉ារើសដុះថ្មនៅជិតនោះបោះចូលជ្រោះបន្ដើរ គេធ្វើសកម្មភាពបែបនេះដដែរៗរហូតដល់មានដៃមួយលូកមកច្រាន់គេពីក្រោយ
YOU ARE READING
Best friend forever / Wonki
Romanceចាប់ផ្ដើមពីអ្នកមិនដែលស្គាល់គ្នាហើយក៏ឈានដល់មិត្តភ័ក្កបន្ទាប់មកក៏ជាមនុស្សសំខាន់
