« គ្មានស្អីទេ ទៅប្រាប់អ្នកបម្រើអោយយកអីវ៉ាន់ទុកផង »និយាយផ្ដែផ្ដាំប្រាប់ប្អូនរួចទើបហុីសឺុងដើរចូលទៅខាងក្នុងដោយមិនងាកមើលមុខរបស់រាងតូចសូម្បីបន្តិច មីគីបានតែធ្វើភ្នែកឡេសឡង់តាមមើលដំណើរបងប្រុសដើរទៅដោយមិនយល់អ្វីទាល់តែសោះ តែបើកមើលទឹកមុខម្នាក់ៗប្រាកដជាមានរឿងអីមួយហើយ
« បងថ្លៃ បងយ៉ាងម៉េចហើយ ! »នីគីផ្ដាច់ចិត្តគំនិតគិតពីបងប្រុសហើយទើបងាកដើរមកជិតបងថ្លៃ
« ខ្ញុំ..អត់..មានកើតអ្វីទេ »ជុងវ៉ុនឆ្លើយដោយព្យាយាមសម្រួលអារម្ម៍មិនអោយនិយាយចេញមកញ័រ
« បងយំ? បងសឺុងធ្វើអីបងមែន មិញនេះម៉េចក៏ឮសម្លេងស្រែកដាក់គ្នាខ្លាំងម្ល៉េះ? ពួកបងមានរឿងអី? »
« ពួកយើងអត់មានរឿងអីនឹងគ្នាទេ ចូលទៅខាងក្នុងទៅ »
« បាទបងថ្លៃ »ជុងវ៉ុនញញឹមដាក់នីគីហើយពួកគេក៏នាំគ្នាចូលទៅខាងក្នុង
___
រសៀលបន្តិចជុងវ៉ានមករកថេម៉ូដល់ភូមិគ្រឹះតាមការអញ្ជើញអោយមករបស់ម្ចាស់ផ្ទះ នាយដើរចូលទៅខាងក្នុង នៅពេលដែលឃើញរាងក្រាស់កំពុងតែឈរសម្លឹងទៅផ្នែកខាងក្រៅមួយផ្នែកទៀតដើម្បីរង់ចាំគេ~
ជុងវ៉ានញញឹមហើយដើរមកអោបចង្កេះរបស់ថេម៉ូពីក្រាយទម្លាក់មុខកៀកកើយលើផែនខ្នងរបស់ថេម៉ូ
« ហៅអូនមកបែបនេះ នឹងអូនមែនទេ »
ថេម៉ូ ប្រឡេះដៃរបស់ជុងវ៉ានចេញពីចង្កេះរបស់ខ្លួនហើយហើយដើរចេញពីជុងវ៉ានសំដៅទៅរកសាឡុង
ជុងវ៉ានក្ដាប់ដៃអន់ចិត្តស្ដូកខំមកផ្អែមអាលួយដាក់គេតែបែរជាគេមិនឆ្លើយជាមួយវិញ សូម្បីតែមុខក៏មិនមើលផង
ជុងវ៉ានរៀបឬកសារជាថ្មីងាកបង្វែខ្លួន ទឹកមុខញញឹមញញែមហើយដើរទៅរកថេម៉ូ នាយទម្លាក់អង្គុយក្បែរថេម៉ូសម្លឹងមុខពីចំហៀងរបស់រងក្រាស់ដែលធ្វើទឹកមុខក្រញ៉ូវដូចកំពុងតែខឹងនឹងគេ
« ហេតុអីក៏ធ្វើមុខបែបនេះ?? អូនធ្វើអីអោយបងទាស់ចិត្តមែនទេ ?? ងាកមកអូនមក »ជុងវ៉ានទាញបង្វែរមុខថេម៉ូអោយមករកខ្លួន
« ម៉េចក៏មាត់បងមានរបួស អ្នកណាធ្វើអីបង? »ជុងវ៉ានសួរនាំនៅពេលដែលឃើញគែមមាត់រាងក្រាស់មានរបួសូចជាទើបតែត្រូវគេដាល់ហើយ ថេម៉ូនៅតែមិនប្ដូរទឹកមុខដែលក្រញ៉ូវនោះដដែល នាយសម្លឹងមុខជុងវ៉ានហើយជុងវ៉ានញញឹមដាក់គេ នាយក៏ងាកមុខចេញវិញ
YOU ARE READING
ភរិយាបំណុលSs1(ស៊េរីបំណុលជីវិត Completed✓)
Short Storyការស្អប់ ភាពឈឺចាប់ ភាពច្រណែនរបស់បងចំពោះប្អូន " យើងធ្វើដើម្បីបំផ្លាញវា " ការបាត់បង់ យល់ខុស បោកប្រាស់ បំបែកបំបាក់ ហើយក៏បាត់បង់រហូតទៅ ស៊េរីបំណុលជីវិត ហុីសុឺង ហ្គីវីស& ជុងវ៉ុន ហ្សេនដេ និពន្ធដោយ:មីនហ្គី
ភាគទី25: សុំទោស
Start from the beginning
