គីម ស៊ុននូ ក្មេងប្រុសវ័យដប់ប្រាំបីឆ្នាំម្នាក់គេទើប
តែរៀនចប់ថ្នាក់វិទ្យាល័យនឹងកំពុងបន្តការសិក្សានៅ
មហាវិទ្យាល័យ កម្លោះតូចកំព្រាឪពុកម្តាយតាំងពីអា
យុ7ឆ្នាំ ប៉ុន្តែសំណាងល្អបានលោកស្រីផាក ស៊ូហា
ដែលជាអ៊ំស្រីទទួលមកចិញ្ចឹមបីបាច់ទោះមុនដំបូង
ជីវិតរកសេចក្តីសុខមិនបានព្រោះកូនប្រុសម្នាក់ផ្ទះ
ដែលត្រូវជាបងប្រុសជីដូនមួយស្អប់ខ្ពើមធ្វើបាបសព្វ
សារពើក៏ដោយប៉ុន្តែគេក៏តស៊ូខាំមាត់អត់ទ្រាំរស់នៅបន្តចុងក្រោយព្រះជាម្ចាស់ក៏មានភ្នែកបងប្រុសជីដូន
មួយចិត្តបិសាចដែលតែងតែរករឿងគេរហូតនោះក៏ត្រូវ
អ៊ំស្រីស៊ូហាដែលជាម្តាយបញ្ចូនទៅរៀននៅបរទេស
បន្ទាប់ពីនោះមកជីវិតរបស់ស៊ុននូក៏មានជីវិជីវ៉ាឡើង
វិញអាចរស់នៅបានសុខមានស្នាមញញឹមបានខ្លះតែ
ថ្ងៃដែលគេមិនចង់ឲ្យមានក៏បានមកដល់ថ្ងៃដែលបង
ប្រុសចិត្តអាក្រក់ម្នាក់នោះត្រឡប់មកកូរ៉េវិញនឹងជាថ្ងៃ
ដែលគេមានអារម្មណ៍ថាខ្លួនឯងកំពុងដើរត្រឡប់ទៅ
រកកុមារភាពម្តងទៀតថ្ងៃដែលរាងតូចបានទទួលក្រ
សែភ្នែកស្អប់ខ្ពើមពីប្រុសម្នាក់នោះព្រមដោយសម្តីឌឺ
ដងជេរប្រទេចធ្វើបាប ជាពេលវេលាមួយដែលធ្វើឲ្យស៊ុននូបំភ្លេចមិនបានហើយថ្ងៃនេះបិសាចម្នាក់នោះ
ក៏ត្រឡប់មកតើជីវិតរបស់គេចាប់ពីពេលនេះទៅអាច
រកសេចក្តីសុខឃើញដែរទេ?
<< ទីបំផុតថ្ងៃដែលខ្ញុំភ័យខ្លាចជាងគេក៏មកដល់ ថ្ងៃ
ដែលត្រូវត្រឈមមុខជាមួយក្រសែភ្នែកមុតស្រួចមួយ
គូរនោះម្តងទៀត ខ្ញុំមិនដឹងថាគួរធ្វើខ្លួនយ៉ាងមិចនោះទេបើសិនត្រូវទៅប្រឈមមុខនឹងគេម្តងទៀត បើអាច
ខ្ញុំមិនចង់ជួបមុខគេទេ >>
<< រឿងបែបនេះប្រហែលជាងមិនផុតទេទោះយ៉ាង
ណាក៏ត្រូវជួបចៀសមិនផុតទេ ប៉ុន្តែសុំពេលធ្វើចិត្តបន្តិចសិនទៅចុះ បើសិនប្រុសម្នាក់នោះមកដល់ប្រ
ហែលឡើងទៅបន្ទប់ភ្លាមៗប្រាកដជាមិនមកបង្ហាញ
ខ្លួននៅទីនេះនោះទេ តើពួកឯងថាយ៉ាងមិចដែរ? >> កំលោះមាឌល្អិតនិយាយជាមួយខ្លួនឯងមុននឹងបែរទៅសួរយោបល់ពួកផ្កានឹងរុក្ខជាតិនៅចំពោះមុខធ្វើ
ដូចជាកំពុងនិយាយជាមួយមនុស្សជិតស្និតឬមិត្តភក្តិតាមរបៀបមនុស្សស្រឡាញ់ធម្មជាតិ ប្រអប់ដៃតូចស្រឡូនលូកចូលយឺតៗទៅបេះផ្កានៅចំពោះមុខតែ
ក៏ត្រូវបង្អាក់ដោយសម្លេងរបស់នរណាម្នាក់។
YOU ARE READING
💕💐ស្រឡាញ់ព្រោះស្រឡាញ់💍💕
Romanceមិនមែនជាការងប់ងល់មិនមែនជាការចង់យកឈ្នះតែជាក្តីស្រឡាញ់បែបដែលថាគ្រាន់តែបានប៉ះពាល់ក៏ចង់បានមកគ្រប់គ្រង...!! Park Sunghoon x Kim Sunoo
🌙💐ស្រឡាញ់គឺស្រឡាញ់💍💞
Start from the beginning
