🌙💐ស្រឡាញ់គឺស្រឡាញ់💍💞

38 6 4
                                        

មនុស្សម្នាដើរឆ្វាយឆ្វាចប្រទាក់ប្រឡាគ្នាទៅមកពាសពេញទីលាននៃអាកាសចរណ៍ រាងសង្ហារបោះ
ជំហានយ៉ាងស្វាហាប់សម្តៅទៅមាត់ទ្វារនៃអាកាស
យាន្តដ្ឋានដោយមានកាន់វ៉ាលីខ្នាតធំមួយនៅក្នុងដៃ
រាងខ្ពស់ស្រឡះសក់ខ្មៅក្រឹបរលាស់រលោងជាមួយ
ទម្រង់មុខសរម៉ត់សង្ហារលំដាប់តារាអមដោយវែនតា
ខ្មៅពាក់បិទបាំងភ្នែកកាន់តែធ្វើឨ្យគេមើលទៅលេច
ធ្លោនឹងថ្លៃថ្នូរទាក់ចិត្តអ្នកនៅទីនោះឨ្យជ្រួលជ្រើមនឹង
មើលមកដោយការប្រថ្នាចង់បាននាយមកធ្វើជារបស់
ខ្លួនជាពិសេសអ្នកដំណើរស្រីៗមិនលើកលែងសូម្បីនារីអាកាសចរណ៍!

5នាទីកន្លងផុតទៅ....
( ពេលវេលានៃការរង់ចាំក៏មកដល់ )

រថយន្តតម្លៃថ្លៃម៉ាកBMWមួយគ្រឿងបោះពួយ
យ៉ាងលឿនឆ្លងកាត់ដងវិថីមុននឹងចូលមកចតនៅ
ខាងមុខប្រលានយន្តចំពោះមុខបុរសមាឌធំរាងខ្ពស់
ម្នាក់ដែលជះសង្ហារឲ្យឃើញតាំងពីចម្ងាយ បន្ទាប់ពីឡានត្រូវបានឈប់វិនាទីនោះទ្វារឡានក៏របើករំលេចឲ្យឃើញបុរសឈុតខ្មៅម្នាក់ចុះមកពីឡានតម្រង់មកកន្លែងដែលអ្នកកម្លោះម្នាក់នោះឈរ។

<< សុំទោសអ្នកប្រុសធំដែលឨ្យចាំយូរ! >> បុរសឈុតខ្មៅឨនគំនាបរាងសង្ហារដោយការគោរព។

<< ...... >> គ្មានការឆ្លើយតប ផាក សុងហ៊ុន កម្លោះសង្ហារហៃសូទើបតែបញ្ចប់ការសិក្សាមកពីបរទេស ទាយាទតែម្នាក់គត់របស់ត្រកូលផាក ត្រកូលលំដាប់ទីមួយក្នុងប្រទេស អ្នកកម្លោះដោះវែនតាខ្មៅចេញពីភ្នែកបង្ហាញទម្រង់មុខសង្ហារ ផ្តាច់ការក្រអើតក្រទមបានយ៉ាងច្បាស់ ប៉ុន្តែឩបនិស្ស័យបែបនេះបែរជាទាក់ទាញចំណាប់អារម្មណ៍ភេទផ្ទុយគ្នាបានយ៉ាងងាយ ព្រោះចរិតស្ងប់ស្ងាត់ប្រកាន់ខ្លួនកោងកាចមិនសុាំញុាំព្រមទាំងក្រសែភ្នែកមុតស្រួចដូចគ្រាប់ព្រួញមួយគូរនោះទៀត ពេលដែលបានប្រសព្វហាក់ដូចរាងកាយកំពុងរលាយក្លាយជាទឹកយ៉ាងអិញ្ចឹង សុងហ៊ុនប្រើក្រស្រែភ្នែកទទេស្អាតសម្លឹងមនុស្សដែលម្តាយខ្លួនបញ្ចូនមកទទួលគេនៅប្រលានយន្តហោះ ទឹកមុខត្រជាក់ស្រេបដូចដុំទឹកកកងក់ក្បាលតិចៗជាសញ្ញាប្រាប់ថាទទួលដឹងទើបបោះជំហានកាន់មុខអង្គរក្សមាឌធំទៅចូលទៅអង្គុយក្នុងឡានក្បាំងក្រោយយ៉ាងស្ងៀមស្ងាត់។

You've reached the end of published parts.

⏰ Last updated: Dec 29, 2021 ⏰

Add this story to your Library to get notified about new parts!

💕💐ស្រឡាញ់ព្រោះស្រឡាញ់💍💕Where stories live. Discover now