"អូនធូរបន្តិចនៅ?" យ៉ុងហ្គី។

"ហឹមមិនអីទេគ្រាន់បើហើយ" ជីមីន។

"ថ្ងៃស្អែកចង់ទៅណាទេ?" យ៉ុងហ្គី។

ជីមីនអោនមុខចុះនៅពេលលឺយ៉ុងហ្គីសួរបែបនេះ។ យ៉ុងហ្គីក៏ងើបពីកៅអីដើរទៅអោបជីមីន។

"មានរឿងអីទៀតហើយ" យ៉ុងហ្គីនិយាយសម្លេងថ្នមៗសួរទៅជីមីន។

"ខ្ញុំចង់ទៅជួបម៉ាក់នឹងប៉ា" ជីមីនសម្រក់ទឹកភ្នែកអោបយ៉ុងហ្គី។

"ហឹមកុំយំអីបងនឹងជូនអូនទៅ" យ៉ុងហ្គីអង្អែលខ្នងលួងជីមីនទាល់តែគេបាត់យំ។ ជីមីនក៏គេលង់លក់តាមភាពទន់ភ្លន់ដែលយ៉ុងហ្គីបានអោយទៅគេ។

យ៉ុងហ្គីដាក់ជីមីនអោយគេងនឹងដណ្តប់ភួយអោយជីមីនបានត្រឹមត្រូវរួចក៏ថើបជីមីននឹងដើរចេញទៅខាងក្រៅ។

យ៉ុងហ្គីបានកដល់ក្រុមហ៊ុនរបស់គេរួចក៏ធ្វើការងារបន្ត។

"លោកប្រុសយ៉ុង" លេខារបស់យ៉ុងហ្គីបានគោះទ្វារនឹងដើរចូលមកខាងក្នុង។

"អក្សរក្សរបស់លោកយ៉ុងបានប្រាប់ថាលោកយ៉ុងហៅខ្ញុំតើមានការអីអោយខ្ញុំជួយដែលទេ"

"នាងដឹងថាថ្ងៃស្អែកនេះជាថ្ងៃអីដែលទេ" យ៉ុងហ្គី។

"អរខ្ញុំយល់ន័យរបស់លោកប្រុសហើយចាំខ្ញុំរៀបចំជូន" និយាយរួចនាងក៏ដើរទៅបាត់។ 

រៀបចំអ្វីទៅហេតុអីក៏សំខាន់ម្ល៉េះ?

យ៉ុងហ្គីក៏បានមកដល់វិមានវិញគេក៏ឃើញជីមីននៅអង្គុយនិយាយលេងជាមួយថេយ៉ុងនឹងជុងគុក។ 

"នេះពួកគេមកតាំងពីកាល?" និយាយចប់យ៉ុងហ្គីក៏ដើរទៅក្បែរពួកគេ។

"អរបង" ជីមីនឃើញយ៉ុងហ្គីរួចក៏ដើរទៅអោបគេ។

"ហឹម" យ៉ុងហ្គីអោនថើបជីមីនដែលធ្វើអោយជីមីនលេចស្នាមញញឹមមក។

"លោកប្រុសយ៉ុង" ថេយ៉ុងអោនគោរពយ៉ុងហ្គីបន្តិចមុននឹងមើលទៅជុងគុក។

"បង!!" ថេយ៉ុង។

ជុងគុកនឹងយ៉ុងហ្គីមើលមុខគ្នាទៅវិញទៅមកទំនងជាចង់សុីសាច់ហុតឈាមគ្នាទៅវិញទៅមកចឹង។

365 ថ្ងៃWhere stories live. Discover now