Part48: teaបងសុំទោស!!

Start from the beginning
                                    

  ងាក៎មកខាងរាងក្រាស់ឯងណេះ៎វិញគឺគេកំពុងតែដេកនៅលើគ្រែដៃម្ខាងអោបរូបថតនាយតូចនឹងម្ខាងទៀតអោបដបស្រាដេកបិទភ្នែក ដោយមានដំណក់ទឹកតូចថ្លាៗជ្រាបចេញមកតាមកន្ទុយភ្នែកមិនឈប់៕

______________

     { skip }
                    (Sorry កាត់ទៀតហើយណា😭)

     + 4ឆ្នាំកន្លងផុតទៅ

    កន្លងផុតទៅ4ឆ្នាំ យ៉ាងរហ័សអ្វីៗក៏ផ្លាស់ប្ដូរដូចគ្នាសូម្បីតែជីវិតមនុស្សម្នាក់ៗ៕ យ៉ាងប្រសិនបើយើងក្រឡេកមកមើលកម្លោះតូចកូនមួយ🌚Kim Teahyungរបស់យើងវិញ ពេលនេះគឺជីវិតគេបានផ្លាស់ប្រែទាំងស្រុងហើយ ប្ដូរពីក្មេងប្រុសស្រែៗទន់ជ្រាយ មកជាប្រុសម្នាក់ថ្មីផ្សេងទៀតដែលរស់នៅក្នុងជីវិតហាយសូ ឡូយឆាយមានគេគោរពស្រឡាញ់យ៉ាងច្រើន ហើយបច្ចុប្បន្ននេះគេគឺរស់នៅភូមិគ្រឹះដ៏ធំមួយម្នាក់ឯង អូ!!! មិនមែនទេគឺជាមួយក្មេងប្រុសនឹងក្មេងស្រីតូចៗគួរឲ្យស្រឡាញ់2នាក់ទៀត ៕

" អា៎...jungeun (ជុងអ៊ុន) appa ហត់ណាស់ឈប់រត់ទៅ" សម្លេងតូចស្រួយដូចសារិកាយំ បានស្រែកបណ្ដើរនឹងរត់តាមចាប់ក្មេងប្រុសគួរឲ្យស្រឡាញ់ម្នាក់៕

" អត់ថេ អាប់ប៉ា តាមចាប់អូនឲ្យបានមក" ក្មេងប្រុសម្នាក់នោះបានងាក៎មកមើលteahyung ដែរលជាអាប់ប៉ារបស់គេ៕

" ហឹុម... បងផុស អត់អាណិតអាប់ប៉ាទេហី មើលចុះគាត់ហត់ហើយណា" សម្លេងក្មេងស្រីម្នាក់ទៀតបានបន្លឺឡើង៕

" kk...បងឈប់រត់ហៃ..." បន្ទាប់ពីនិយាយជាមួយនាងតូចដែលជាប្អូនស្រីរួចគេក៏ឈប់រត់តទៀត៕

" ហា៎... ឈប់ខូចទៀតឮទេ?? ប្រយ័ត្នប៉ាយកកូនទៅដាក់នៅជាមួយស្វាទៅ" teahyung ដើរមកស្ដីឲ្យកូនប្រុសញែតៗ ព្រោះខឹងគេពេក៕

" ជុប!! អាប់ប៉ា អូនឆុំទោសណា...អូនឈប់ខូចហៃ" កម្លោះតូចរបស់យើងនិយាយលួចappaរបស់គេ៕

" ហឹុម...ប៉ាហើយម៉ោះ...ទៅឲ្យម៉ែដោះងូតទឹកឲ្យណា បន្តិចទៀតអាប់ប៉ាត្រូវទៅធ្វើការហើយ..សឺតៗ" teahyung និយាយហើយក៏នាំកូនៗទាំងពីរបស់គេទៅទុកនៅម៉េដោះសិន ចំណែកគេក៏ទៅរៀបចំខ្លួនដូចគ្នា៕

✨♨️Baby Tea🔞Where stories live. Discover now