ភាគទី ១២ : ខ្ញុំព្រមធ្វើជាគូរដណ្ដឹងនាងតាំងពីកាល?

Start from the beginning
                                        

"បើនាយបញ្ឈប់ខ្ញុំ វាក៏គ្មានរឿងនឹងកើតឡើងដែរ មកពីនាយនឹងវាតណ្ហាក្រាស់បានចឹងនោះ"

"បានតែមួយទឹកសោះ ថាអោយគេតណ្ហាក្រាស់ដែរ!"

"បានហើយ ហើយកាលយកសម្លៀកបំពាក់ឲ្យខ្ញុំពាក់ យ៉ាងម៉េចចង់ឲ្យខ្ញុំនៅខ្លួនអាក្រាតដល់ណាទៀត?" ថេយ៌និយាយទាំងសម្លឹងមើលដងខ្លួនរបស់គេ រួចក៏សម្លុតទៅកាន់ជុងហ្គុគ ឯជុងហ្គុគវិញក៏សម្លឹងមិនដាក់ភ្នែកដែរពេលបានឃើញខ្លួនអាក្រាតរបស់ថេយ៌ ព្រោះខ្លួនថេយ៌មើលទៅគួរអោយទាក់ទាញខ្លាំងណាស់។

"នៅប្រកាច់មើលស្អីទៀត ម៉េចមិនប្រញាប់ទៅយកសម្លៀកបំពាក់មក!"ថេយ៌ចាប់ផ្ដើមសម្លុតរៀងខ្លាំងជាងមុន បើជុងហ្គុគនៅតែបន្តសម្លឹងមើលទៀតនោះ ជុងហ្គុគច្បាស់ជាគិតចង់ធ្វើស្អីអាក្រក់មកលើគេទៀតហើយ។

"ដឹងហើយ~~~បញ្ជានោះបញ្ជា" នាយរអ៊ូរតែក៏មិនភ្លេចទៅយកសម្លៀកបំពាក់អោយថេយ៌ នៅពេលជុងហ្គុគដើរចេញទៅទូរស័ព្ទរបស់គេក៏ចាប់ផ្ដើមរោទិ៍ឡើង។

ទឹងៗ.........

ថេយ៌លឺសម្លេងទូរស័ព្ទនៅលើតុ គេក៏ប្រញាប់ដើរទៅមើលខ្លាចក្រែងថាជាទូរស័ព្ទរបស់គេ តែពេលទៅដល់វាបែរជាសម្លេងទូរស័ព្ទរបស់ជុងហ្គុគទៅវិញ ថេយ៌ក៏លើកទូរស័ព្ទជុងហ្គុគ មកមើលថាជាអ្នកណាដែលខលមកជុងហ្គុគ

"អ្នកម៉ាក់??"ថេយ៌លាន់មាត់ពេលឃើញលេខដែលទាក់ទងមកជុងហ្គុគ ខណៈពេលនោះជុងហ្គុគក៏ដើរមកវិញទាំងមានសម្លៀកបំពាក់នៅពេញដៃ

"នេះ ថេយ៌~~~"នាយហុចសម្លៀកបំពាក់អោយថេយ៌ ថេយ៌ក៏ទទួល

"អរគុណ ហើយនេះម៉ាក់នាយខលមក" ថេយ៌ក៏ហុចទូរស័ព្ទអោយទៅជុងហ្គុគរួចក៏យកសម្លៀកបំពាក់ទៅប្ដូរ ឯជុងហ្គុគវិញក៏លើកទូរស័ព្ទដើម្បីនិយាយជាមួយម៉ាក់របស់គេ។

បន្តិចក្រោយជុងហ្គុគក៏ដាក់ទូរស័ព្ទចុះ ឯទេកមុខរបស់នាយបែរមកជាខ្មៅងងឹត គ្រោតគ្រាត និងបង្កប់ដោយភាពខឹង មិនដឹងថាគេបានលឺអ្វីនោះទេ ទើបធ្វើអោយទឹកមុខគេប្រែប្រួលលឿនអីបែបនេះនោះ។

ក្នុងកំឡុងពេលនោះថេយ៌ក៏រៀបចំខ្លួនរួចរាល់ រួចក៏ដើរចេញមកទាំងស្នាមញញឹម តែនៅពេលឃើញទឹកមុខជុងហ្គុគ ថេយ៌ក៏ចាប់ផ្ដើមទម្លាក់ទឹកមុខចុះវិញ ហើយក៏ប្រើទឹកមុខបែបឆ្ងល់ទៅកាន់ជុងហ្គុគ។

ថេយ៉ុងកំពូលស្នេហ៌បង❤️❤️Where stories live. Discover now