"អោយពួកយើងចូលរួលសោកស្តាយផងកូនរបស់លោកមិនអាចនៅរស់រានមានជីវិតបន្តទៀតទេ" 

យ៉ុងហ្គីបញ្ចេញទឹកមុខកម្សត់នឹងហូរទឹកភ្នែកមកយ៉ាងឈឺចាប់ដែលធ្វើអោយគ្រូពេទ្យម្នាក់នោះអាណិតទៅលើយ៉ុងហ្គីជាខ្លាំង។

"ហេតុអីៗៗ" យ៉ុងហ្គីស្រែកសួរទៅយ៉ុងហ្គីយ៉ាងឈឺចាប់។

"ពួកយើងឃើញមានសារធាតុថ្នាំអ្វីម្យ៉ាងដែលរលាយមកជាមួយទឹកប្រហែលជាអ្នកជំងឺបានផឹកទឹកនោះហើយបានជាបង្កបញ្ហាដល់ការរលូតកូនបែបនេះ" លោកគ្រូពេទ្យនោះនិយាយរួចក៏អោនសុំទោសទៅយ៉ុងហ្គីដែលពួកគេជួយអស់ពីសមត្ថភាពហើយតែមិនបានសម្រេច។

នៅពេលគ្រូពេទ្យដើរចេញទៅបាត់យ៉ុងហ្គីក៏ជូតទឹកភ្នែកនឹងសារ៉េសារ៉ង់ខ្លួនគេដើរចេញពីទីនោះ។

"ហឹស!!តែប៉ុណ្ណឹងចប់ហើយ" យ៉ុងហ្គីញញឹមអបអរស្នាដៃខ្លួនដែលធ្វើទៅបានជោគជ័យ។

នេះចង់មានន័យយ៉ាងម៉េច។

នៅពេលមួយដែលយ៉ុងហ្គីបានដើរទៅយកទឹកអោយជីមីនគេបានដាក់ថ្នាំរំលូតកូនក្នុងហោបៅដើរចេញទៅ។ យ៉ុងហ្គីដំថ្នាំនោះម៉ត់រួចក៏ចាក់ចូលកែវទឹកនឹងកូរអោយវាមើលទៅគ្រាន់តែជាទឹក។ នៅពេលដែលជីមីនផឹកទឹកនោះបានកន្លះម៉ោងថ្នាំក៏ជ្រាបចូលទៅពេញខ្លួនប្រាណ។ ជីមីនរលូតកូនដោយសារតែរឿងនេះ។ 

ត្រឡប់មកពេលបច្ចុប្បន្នវិញយ៉ុងហ្គីដើរចូលបន្ទប់ជីមីនដែលកំពុងតែយំនឹងគប់អ្វីៗគ្រប់យ៉ាងទៅលើគ្រូពេទ្យដែលកំពុងសម្រួលគេនោះ។ ដោយឃើញយ៉ុងហ្គីចូលមកគ្រូពេទ្យនោះក៏អោនដើរចេញទៅខាងក្រៅ។ យ៉ុងហ្គីដើរទៅជីតជីមីន។ 

"បងកូនយើងមិនកើតអីទេមែនទេហឹកៗៗៗពួកគេនិយាយមិនមែនជាការពិតទេមែនទេ" ជីមីនកាន់ដៃយ៉ុងហ្គីជាប់ជាមួយនឹងសភាពរញ៉េរញ៉ៃរបស់ខ្លួន។ 

យ៉ុងហ្គីក្រឡាស់ដៃពីជីមីននឹងដើរខិតចេញឆ្ងាយពីជីមីនបន្តិច។

"បង..........." ជីមីនមើលភ្លឹកនូវសកម្មភាពរបស់យ៉ុងហ្គី។

"បងជាអ្នកសម្លាប់កូនមែនទេ?" ជីមីនយកដៃខ្ទប់មាត់ខ្លួនអែងជាមួយនឹងទឹកភ្នែកហូរមកជោគមុខ។

365 ថ្ងៃWhere stories live. Discover now