នៅល្ងាចឡើងយ៉ុងហ្គីក៏បានសម្រាកពីការងារគេបានឡើងឡានជាមួយអក្សរក្សមកផ្ទះវិញ។ ពេលគេចូលទៅដល់ក៏ឃើញជីមីនអង្គុយនៅលើសាឡុងជាមួយនឹងទឹកមុខក្រៀមក្រំដែលមានមកតាំងពីព្រឹកមកម្ល៉េះ។

"អែងអង្គុយធ្វើអីទីនេះ?" យ៉ុងហ្គីឈរច្រត់ហោប៉ៅនិយាយទៅជីមីន។

"ខ្ញុំ" ជីមីនរៀបនឹងនិយាយប៉ុន្តែយ៉ុងហ្គីក៏ហាមឃាត់គេ។

"មិនបាច់និយាយទេ" អុញ!!!ហើយមិញក្រែងសួរគេហី?

"ឡើងទៅលើងូតទឹករៀបចំខ្លួនគេងទៅកុំគិតអីច្រើនទៀត" យ៉ុងហ្គីនិយាយរួចក៏រៀបដើរចេញទៅជាមួយជីមីន។

នៅពេលជីមីនបានរៀបចំងូតទឹកអីរួចរាល់ហើយក៏មកអង្គុយនៅលើពូករៀបនឹងគេងក៏ប្រទះឃើញស្រោមអនាម័យនៅលើពូកដែលជ្រុះចេញមកពីកាតាបធ្វើការរបស់យ៉ុងហ្គី។

"????" សំណួរជាច្រើនលេចឡើងលើក្បាលជីមីន។

"ជីមីនធ្វើអីនឹង" យ៉ុងហ្គីដើរមករួចកញ្ឆក់វាចេញពីដៃជីមីន។

"ហេតុអីក៏បងមានវា?" ជិមីនងើបឈរឡើងមកនិយាយតតាំងជាមួយយ៉ុងហ្គី។

"មនុស្សប្រុសមួយនាក៏ត្រូវមានវាតាមខ្លួនដែល" យ៉ុងហ្គីនិយាយរួចក៏បោះវាចូលទៅក្នុងធុងសម្រាមរួចក៏ដើរទៅអង្គុយជូតសក់ធ្វើមិនដឹង។

"ចឹងខ្ញុំគួរតែដាក់តាមខ្លួនមួយដែលទេ" ជីមីនក្តាប់ដៃខាំមាត់និយាយតទៅយ៉ុងហ្គីវិញព្រោះជីមីនក៏ជាមនុស្សប្រុសដែល។

"អែងនិយាយស្អីមិញ" យ៉ុងហ្គីបាញ់ខ្សែភ្នែកមកជីមីន។

"ខ្ញុំសួរថាខ្ញុំអាចដាក់វាតាមខ្លួនបានដែលរឺទេ" ជីមីនស្រែកមួយទំហឹងដាក់យ៉ុងហ្គី។

"អែងដាក់ទៅ!!!!បន្ទាប់មកអែងនឹងដឹងថានឹងមានរឿងអ្វីកើតឡើង!!" យ៉ុងហ្គីស្តុះដើរមកច្របាច់ចង្ការជីមីនខ្លាំងៗ។

"លែងខ្ញុំទៅ" ជីមីនដកដៃយ៉ុងហ្គីចេញបន្ទាប់មកយ៉ុងហ្គីក៏ទះទៅលើជីមីនមួយទំហឹង។

ផាច់!

ខ្លួនជីមីនដួលខ្ពោកទៅលើការ៉ូជាមួយនឹងឈាមគែមមាត់ដែលត្រូវយ៉ុងហ្គីវាយអំបាញ់មិញនោះ។

365 ថ្ងៃWhere stories live. Discover now