ផ្តើមរឿង

Start from the beginning
                                        

«លោកអាមាត្រ ទៅប្រាប់សេនាទាំងអស់ឱ្យត្រៀមខ្លួនសម្រាប់ការធ្វេីសឹកនៅខែក្រោយនេះ»

«ព្រះពរម្ចាស់ ព្រះអង្គ!!»

🕍នរគហ្វុង🕍

«យ៉ាងមិចហើយវាថាយ៉ាងមិចខ្លះ»

«ក្រាបទូលព្រះអង្គ ស្តេចនគរស៊ុងអុីយល់ព្រមហេីយក្រាបទូល ថែមទាំងមានប្រសាសន៍ថាអាចធ្វេីសឹកបាននៅខែក្រោយនេះឯងក្រាបទូល»អ្នកនាំសារ

«ល្អ...ចេញទៅ យេីងនឹងឱ្យឯងស្គាល់ពាក្យថាចាញ់ម្តងកុំឱ្យក្អេងក្អាងពេក»

«ជួបគ្នាឆាប់ៗយ៉ុនគី ប៉ាចាម៉ា»

_Evening_

នាល្ងាចថ្ងៃនេះព្រះអង្គម្ចាស់ដែលល្បីខាងសឹកសង្គ្រាមបានយាងទៅមាត់បឹងដែលជាកន្លែងទ្រង់តែងតែមកពេលមានរឿងកខ្វល់ព្រះទ័យ

«ព្រះអង្គម្ចាស់មានរឿងអ្វីកង្វល់ព្រះទ័យមែនទេព្រះពរម្ចាស់??»សម្លេងស្រួយបានបន្លឺឡេីង បង្ហាញឱ្យឃើញនារីមានរូបឆោមល្អស្អាតគួរជាទីគយគន់ ហេីយថែមទាំងមានឈ្មោះជាព្រះរាជគូរដណ្តឹងរបស់ព្រះអង្គម្ចាស់យ៉ុនគីទៀតផង

យ៉ាង ស៊ូយ៉ុង ជាគូរដណ្តឹងរបស់ទ្រង់ មាតារបស់ព្រះអង្គបានបង្ខំឲ្យទ្រង់រៀបអភិសេកតាំងពីទ្រង់មានវ័យ១៨មកម្ល៉េះ តែទ្រង់មិនបានយល់ព្រមហើយតែងតែបដិសេធព្រោះជាស្តេចដែនដីគ្មានអ្នកណាហ៊ានជំទាស់ទេទោះមានការមិនពេញចិត្តពីសំណាក់មន្ត្រីក្នុងវាំងក្តីក៏ទ្រង់នៅតែអាចរក្សាតំណែងជាស្តេចដែនដីបានគង់វង្សគ្រប់ពេល

«យេីងគ្មានរឿងអីទេ ទ្រង់កុំព្រួយព្រះទ័យអី»និយាយដោយសម្លេងធម្មតា ទោះបីជាគូរដណ្តឹងក៏ដោយ តែទ្រង់គ្មានចិត្តប្រតិព័ទ្ធទៅលើនាងនោះទេ ទ្រង់ចាត់ទុកនាងត្រឹមតែជាព្រះអនុជត្រីប៉ុណ្ណោះ

«ខ្ញុំម្ចាស់គ្រាន់តែបារម្ភពីទ្រង់ ខ្លាចទ្រង់មិនស្រួលព្រះកាយ»ព្រះនាងស៊ូយ៉ុង

«យេីងមិនអីទេ យេីងទៅវិញសិនហេីយ»បញ្ចប់សម្តីទ្រង់ក៏យាងចេញដោយមិនខ្វល់ពីចិត្តគូរដណ្តឹងសូម្បីបន្តិច

«ខ្ញុំម្ចាស់មិនមែនរូបចម្លាក់ទេ ខ្ញុំម្ចាស់ក៏ចេះឈឺ ខ្ញុំម្ចាស់ដឹងថាព្រះអង្គមិនសព្វព្រះទ័យនឹងខ្ញុំម្ចាស់ តែខ្ញុំម្ចាស់សុំត្រឹមតែនៅក្បែរព្រះកាយរបស់ព្រះអង្គបានហេីយ»ព្រះនាងសូ៊យ៉ុង ញញឹមខ្សោះ ទ្រង់ដឹងច្បាស់ណាស់ថាទ្រង់មិនអាចស្រឡាញ់ខ្លួនបានទេ ដឹងច្បាស់ថាទ្រង់ចាត់ទុកខ្លួនជាអ្វី

🤴ព្រះអង្គម្ចាស់ឆ្លងភព👑Where stories live. Discover now