ភាគទី ៨ : ជុងហ្គុគ~~ជួយខ្ញុំផង~~!

Mulai dari awal
                                        

   "ហាស៎????"យ៉ុងហ្គីចាប់ផ្ដើមឆ្ងល់នឹងពាក្យសម្ដីរបស់ជីមីន គេឆ្ងល់ថាគេឆ្កួតត្រង់ណា?

   "កូនរៀបចំខ្លួនរួចហើយ ប៉ាប៉ា"យ៉ុងមីនបានរត់ចេញពីបន្ទប់ខ្លួនមកនៅពេលដែលរៀបចំខ្លួនហើយ តែមិនមែនរត់សម្ដៅមករកជីមីននោះទេ គេសម្ដៅមករកយ៉ុងហ្គីតែម្ដង។

   "កូនប៉ាឆ្លាតណាស់"យ៉ុងហ្គីបានលើកយ៉ុងមីនមកអោបជាប់នឹងដៃរបស់ខ្លួន រួចអង្អែលក្បាលយ៉ុងមីនតិចៗ

   "យី អាកូននេះ ខំដើរមករកវា វាបែរជារត់ទៅអោបប៉ាដែលមិនបានការរបស់វាទៅវិញ?" ជីមីនចាប់ផ្ដើមរអ៊ូង៉ូវៗតែម្នាក់ឯង "សមជាឪកូននឹងគ្នាមែន"ជីមីនក៏សម្លក់ពីរនាក់ប៉ាកូននោះរួចក៏ដើរមកមាត់ទ្វារចេញចូល។

   "ឆាប់មកយ៉ុងហ្គី និងយ៉ុងមីនប្រញាប់ទៅមន្ទីរពេទ្យមិនទាន់"ជីមីនបានស្រែកហៅប៉ាកូនទាំងពីរនោះចេញមក។

   "ទៅហើយ! ម៉ោះចាំប៉ាអៀវ" យ៉ុងហ្គីនិយាយរួចក៏លើកយ៉ុងមីនមកអៀវ ហើយក៏ដើរចេញទៅតាមជីមីនទៅ។

    យ៉ុងហ្គីក៏បើកឡានជូនជីមីននិងយ៉ុងមីនទៅមន្ទីរពេទ្យ នៅពេលទៅដល់គ្រូពេទ្យចាប់ផ្ដើមពិនិត្យរាងកាយយ៉ុងមីនឃើញថារឹងមាំ ហើយសុខភាពគេក៏ល្អ គ្រូពេទ្យក៏អោយយ៉ុងមីនមកផ្ទះវិញ។ ឯយ៉ុងហ្គីមិនបាននាំយ៉ុងមីននិងជីមីនមកផ្ទះនោះទេ គឺគេនាំអ្នកទាំងពីរដល់លេងឡ់ងសប្បាយតែម្ដង រហូតដល់ពេលល្ងាចទើបត្រឡប់មកផ្ទះវិញ។

   +ពេលល្ងាច

   ថេយ៌ចាប់ផ្ដើមរៀបចំហាង ព្រោះអស់អតិថិជននិងដល់ពេលវេលាត្រូវបិទហាងហើយ បុគ្គលិកគ្រប់គ្នាក៏ទៅផ្ទះវិញអស់នៅសល់តែថេយ៌និងវ៉ូអុនតែប៉ុណ្ណោះ។

   "បងថេយ៌ចាំខ្ញុំជួយរៀបចំហាងជាមួយបង"

   "អ្ហឹម" ថេយ៌គ្រហឹមក្នុងបំពង់ករបន្តិច ព្រោះកំពុងតែរវល់មិនអាចឆ្លើយតបវិញបាន។

   នៅពេលរៀបចំសុខៗ ថេយ៌មានអារម្មណ៍ថាកម្ដៅក្នុងខ្លួនរបស់គេគឺថាឡើងស្រឹបៗតែម្ដង គេចាប់ផ្ដើមវិលមុខ ហើយរាងកាយរបស់គេចាប់ផ្ដើមទន់ខ្សោយ ថេយ៌មានអារម្មណ៍ថាបេះដូងរបស់គេគឺលោតខុសចង្វាក់ ហើយគេមានអារម្មណ៍ថាថប់ៗដង្ហើម។

   "ខ្ញុំកើតស្អីនឹង?" ថេយ៌ចាប់ផ្ដើមទប់លំនឹងខ្លួនលែងជាប់ ជើងរបស់គេចាប់ផ្ដើមទន់ ថេយ៌ឈរលែងនឹង គេក៏ទន់ជើងដួលលើឥដ្ឋទៅ។

   "ហាស~~~~ហា៎~~~ជួយផង"ថេយ៌ចាប់ផ្ដើមដកដង្ហើមលែងដល់គ្នា ខ្លួនរបស់គេឡើងកម្ដៅយ៉ាងខ្លាំង ហើយខ្លួនរបស់គេចាប់ផ្ដើមភាយក្លិនក្រអូននិងក្លិនផ្អែមពេញហាងតែម្ដង

   "បងថេយ៌" វ៉ូអុនឃើញអាការៈរបស់ថេយ៌មិនស្រួលបែបនឹង គេក៏រត់ចូលមកតែដោយសារតែគេជាអាល់ហ្វាគេមិនអាចទប់ទល់នឹងក្លិនដ៏ក្រអូបនិងផ្អែមដែលភាយចេញពីខ្លួនថេយ៌មកបាននោះទេ វ៉ូអុនចាប់ផ្ដើមភ្លេចភ្លាំងស្មារតី ហើយគេក៏ចាប់ផ្ដើមបំពានទៅលើថេយ៌។

   "វ៉ូអុន ឯងធ្វើស្អីនឹង?" ថេយ៌ចាប់ផ្ដើមភ័យ គេមិនដឹងសោះឡើយថាវ៉ូអុនជាអាល់ហ្វានោះទេ ព្រោះនៅក្នុងក្រដាសការងារវ៉ូអុនដាក់ថាខ្លួនជាអូមេហ្កាទើបថេយ៌នាំចូលធ្វើការជាមួយគេ។

   "ក្លិនរបស់បងក្រអូបហើយនិងផ្អែមណាស់" គេចាប់ផ្ដើមអោនទៅហិតក្លិនខ្លួនរបស់ថេយ៌ ហើយគេបានសង្កត់ដៃថេយ៌ទាំងពីរឡើងលើ ឯថេយ៌វិញចង់រើបម្រៈណាស់តែថា គេមិនអាចកម្រើកខ្លួនបាននោះទេ នៅពេលដែលវ៉ូអុនបញ្ចេញក្លិនខ្លួនរបស់គេចេញមក។

   "ជួយ~~~ផង~~~" ថេយ៌ស្រែកទាំងចេញទឹកភ្នែកតាមភ្នែកមក ចិត្តរបស់គឺរើបម្រើសណាស់តែថាខ្លួនរបស់គេគឺរើមិនកើតសោះ។

   ឯវ៉ូអុនវិញបានដៃណាស់នៅពេលដែលថេយ៌មិនអាចរើបម្រើសបែបនេះ។

   "បងដឹងទេថា ខ្ញុំស្រឡាញ់បងប៉ុណ្ណា នេះជាឱកាសល្អរបស់ខ្ញុំហើយ"គេក៏អោនទៅញីញក់លើក៌របស់ថេយ៌ ឯថេយ៌វិញដោយសារខ្លួនកម្រើកមិនបានបានត្រឹមតែយំ

   "ជុងហ្គុគ~~ជួយខ្ញុំផង~~!"ថេយ៌ស្រែកយំហៅអោយជុងហ្គុគជួយដោយបញ្ចេញនូវសម្លេងខ្សោយខ្សាវៗចេញមក នៅក្នុងខួរក្បាលគេពេលនេះមិនអាចរកនឹកមុខអ្នកណាឃើញក្រៅពីជុងហ្គុគនោះទេ។

To Be Continued 🙏😇

 

ថេយ៉ុងកំពូលស្នេហ៌បង❤️❤️Tempat cerita menjadi hidup. Temukan sekarang