"មិនត្រូវជាស្អីនោះទេ អាម្នាក់នឹងឆ្គួតទេកុំទៅប្រកាន់គេអី" ថេយ៌តបវិញទាំងភ្នែកកំពុងមើលផ្កាលីលី និងផ្កាអ័រគីដេ
"បាទ ចឹងខ្ញុំសុំទៅធ្វើការវិញសិនហើយ" វ៉ូអូននិយាយបែបអាក់អន់ចិត្ត ព្រោះចម្លើយដែលថេយ៌ផ្ដល់អោយគឺវាមិនច្បាស់ទាល់តែសោះ ហើយថេយ៌និយាយចេញមកដោយមិនប្រកបដោយការស្អប់ខ្ពើមអីទៅកាន់ជុងហ្គុគនោះទេ ទើបធ្វើអោយគេរៀងមិនប្រាកដចិត្ត។
"អ្ហឹម~~"ថេយ៌ងក់ក្បាល ហើយក៏ទាញកន្រ្តៃយ៌មកកាត់ស្លឹកផ្កាចេញ។
+ខុនដូជីមីន
ថ្ងៃនេះយ៉ុងហ្គីមិនបានទៅធ្វើការនោះទេ គឺនាយបានទៅខុនដូររបស់ជីមីនដើម្បីមានពេលវេលានៅជាមួយកូនប្រុសដ៏គួរអោយស្រឡាញ់របស់គេ។ ឯជីមីនវិញបានដាក់ច្បាប់ការងារព្រោះត្រូវជូនយ៉ុងមីនទៅពិនិត្យសុខភាពនៅឯមន្ទីរពេទ្យ ព្រោះយ៉ុងមីនមិនសូវមានសុខភាពល្អដូចក្មេងដទៃនោះទេ។
"យ៉ុងមីន កូនរៀបចំខ្លួនហើយឬនៅ ពួកយើងជិតដល់ពេលត្រូវទៅមន្ទីរពេទ្យហើយ"ជីមីនស្រែកចេញពីបន្ទប់ទទួលភ្ញៀវទៅដើម្បីសួរយ៉ុងមីន
"នៅទេម៉ាក់ៗ~~~"យ៉ុងមីនតបវិញ
"ទៅមន្ទីរពេទ្យ? អូនកើតអី? ឬមួយក៏កូនយើងកើតអី?"នាយប្រញាប់ចោទសំណួរសួរទៅកាន់ជីមីន នៅពេលដែលលឺថាត្រូវទៅមន្ទីរពេទ្យបែបនេះ។
"អ្ហឹម គឺថាពិនិត្យសុខភាពរបស់យ៉ុងមីន កូនយ៉ុងមីនមិនមានសុខភាពល្អដូចក្មេងដទៃនោះទេ ហើយយ៉ុងមីនត្រូវទៅមន្ទីពេទ្យដើម្បីពិនិត្យសុខភាពជារៀងរាល់ខែម្ដង ព្រោះដើម្បីដឹងអំពីអាការៈរបស់គេ" ជីមីនបកស្រាយប្រាប់យ៉ុងហ្គី
"ចាំបងរកមន្ទីរពេទ្យណាជំនាញដើម្បីអោយគេមើលថាយ៉ុងមីន"នាយចាប់ផ្ដើមលើកសំណើរមក ឯជីមីនវិញក៏ជ្រួញចិញ្ចើមចូលគ្នា ព្រោះគេចាំច្បាស់ណាស់ថាអម្បាញ់មិញគេមិនបានថាយ៉ុងមីនកើតអីនោះទេ គេគ្រាន់តែថាយ៉ុងមីនត្រូវពិនិត្យសុខភាពប្រចាំខែតែប៉ុណ្ណោះ។
"នាយឆ្គួតហើយ!"ជីមីនសម្លក់មុខយ៉ុងហ្គីបន្តិចមុននឹងដើរទៅមើលយ៉ុងមីន។
VOUS LISEZ
ថេយ៉ុងកំពូលស្នេហ៌បង❤️❤️
Roman d'amour"បងនឹងតាមស្រឡាញ់អូនរហូតដល់អូនយល់ព្រម មិនថាបងត្រូវធ្វើមុខក្រាស់ប៉ុណ្ណានោះទេ" "អូនជាមនុស្សដែលបងស្រឡាញ់បំផុត"😊 គីម ថេយ៉ុង × ចន ជុងហ្គុគ អូមេហ្កា × អាល់ហ្វា និពន្ធដោយ : ហ្កាំមី ហ្កាំមី Author by : Gümmy Gümmy 10/12/2021
ភាគទី ៨ : ជុងហ្គុគ~~ជួយខ្ញុំផង~~!
Depuis le début
