"សូហ្កាគឺជាលោក?" ជីមីនងើបឈរនឹងដើរទៅជិតយ៉ុងហ្គីមួយជំហានៗដោយដំណើរបន្តិចៗ។

"ត្រូវហើយប៉ុន្តែពេលនេះយើងមិនមែនជាសូហ្ការបស់អែងទៀតទេ!!" យ៉ុងហ្គីច្រាណជីមីនមួយទំហឹងអោយដួលទៅដីរួចក៏ដើរចេញទៅក្រៅបាត់។

"សូហ្កាហឹកៗៗម៉េចក៏លោកប្រែប្រួលយ៉ាងនេះលោកនៅចាំទេពួកយើងធ្លាប់បំពាក់ចិញ្ជៀនដែលធ្វើមកពីផ្កាអោយគ្នា? លោកនៅចាំពាក្យសន្យាទេ!!! ខ្ញុំស្អប់យ៉ុងហ្គីឥឡូវនេះណាស់ប៉ុន្តែខ្ញុំមិនអាចស្អប់អែងបានទេសូហ្កា" ជីមីននិយាយលឺទាំងទឹកភ្នែកទៅយ៉ុងហ្គីដែលដើរចេញក្រៅបានមួយជំហាននោះ។

"យើងមិនបានស្រឡាញ់អែងទេរឿងពីមុនគ្រាន់តែជារឿងលេងសើចប៉ុណ្ណោះ" យ៉ុងហ្គីនិយាយសម្លេងស្រទន់ធម្មតាតបតទៅជីមីនវិញដែលធ្វើអោយទឹកភ្នែកជីមីនរឹតតែហូរ។

"បើសិនជាអែងដឹងរឿងគ្រប់យ៉ាងហើយអែងអាចចេញពីវិមានយើងបានរឿងរ៉ាវដែលយើងបានធ្វើទៅលើអែងទាំងប៉ុន្មានគឺវាគ្រប់គ្រាន់នៅថ្ងៃនេះហើយ" យ៉ុងហ្គីបែរមកឈរជ្រែងហោប៉ៅមើលទៅជីមីន។

"ទេ!!!!!យ៉ាងណាខ្ញុំនៅមានឈ្មោះជាប្រពន្ធលោកនៅឡើយ" ជីមីនស្រែកប្រកែកភ្លាមៗដោយមិនស្ទាក់ស្ទើរ។

"ហេតុអីក៏អែងមិនព្រមស្អប់យើងទៅ? យើងប្រាប់ហើយយើងគឺជាយ៉ុងហ្គី!!!!មិនមែនសូហ្ការបស់អែងពីមុនទៀតនោះទេ" យ៉ុងហ្គីដើរទៅច្របាច់ស្មារជីមីននឹងមើលមុខគ្នាទៅវិញទៅមក។

"ខ្ញុំដឹងថាលោកជាយ៉ុងហ្គីមិនមែនជាសូហ្កា!!!!ប៉ុន្តែលោកនឹងសូហ្កាជាមនុស្សតែមួយទោះបីជាខ្ញុំស្អប់យ៉ុងហ្គីក៏ដោយក៏ខ្ញុំមិនអាចចោលសូហ្កាបានដែល!!!!!ខ្ញុំមិនចាកចេញពីលោកនោះទេ" ជីមីនយំអោបយ៉ុងហ្គីប៉ុន្តែយ៉ុងហ្គីមិនអោបវិញទេ។ គេលើកដៃគេឡើងទៅលើនៅខំប្រឹងរើចេញពីជិមីន។ ដោយទាល់តម្រះយ៉ុងហ្គីក៏រុញជីមីនធ្វើអោយជីមីនដួលទៅលើដី។

"ជីមីន!!!!!!យើងទុកពេលអោយអែង៣៦៥ថ្ងៃដើម្បីស្រឡាញ់យើងជាយ៉ុងហ្គីមិនមែនជាសូហ្កា" យ៉ុងហ្គី។

"ទេខ្ញុំមិនបានស្រឡាញ់យ៉ុងហ្គីទេ!!!ខ្ញុំស្រឡាញ់សូហ្កា!!!" ជីមីនស្រែកទៅយ៉ុងហ្គីវិញ។ យ៉ុងហ្គីក៏ដើរទៅអូសគេចូលបន្ទប់គេងរបស់ខ្លួនវិញ។

365 ថ្ងៃWhere stories live. Discover now