អក្សរក្សទាំងអស់ក៏ដើរចេញទៅខាងក្រៅវិមានវិញ។

"ខ្ញុំអាចស្រឡាញ់គេបានដែរហេស? ហឹសជីមីនគេជាអ្នកសម្លាប់ម៉ាក់ប៉ាអែងនឹងធ្វើបាបអែងណាកុំគិតបែបនេះអោយសោះ" ជីមីននិយាយនឹងអស់សំណើចខ្លួនអែងលាយឡំជាមួយនឹងទឹកភ្នែកហូរចូលមកមិនឈប់។

"ជីមីន" យ៉ុងហ្គីបានស្រែកហៅជីមីនមកពីខាងលើបន្ទប់របស់គេ។ ជីមីនគិតថានឹងមានរឿងអ្វីកើតឡើងទៀតហើយគេក៏ដើរចូលទៅខាងក្នុងបន្ទប់។​

"មកនេះមក" យ៉ុងហ្គីពេលនេះមិនដូចរាល់ដងនោះទេ។ តើគេមានគម្រោងអ្វីមែនទេ?

"ប៉ុន្តែ" ជីមីន។

"យើងមិនធ្វើបាបអែងទេមកត្រង់នេះមក" យ៉ុងហ្គីទះពូកតិចៗ។ ជីមីនក៏ដើរទៅទាំងប្រថុយមកក្បែរយ៉ុងហ្គី។

"គេងទៅ "យ៉ុងហ្គី។

ជីមីនភ្ញាក់ផ្អើលយ៉ាងខ្លាំងគេក៏ងាកមើលមុខយ៉ុងហ្គីប៉ុន្តែឃើញតែទឹកមុខស្មើររបស់យ៉ុងហ្គី។ វាមិនមានអ្វីគួរអោយភ្ញាក់ផ្អើលទេទឹកមុខយ៉ុងហ្គីតែងតែបែបនេះ។ យ៉ុងហ្គីបានគេងក្បែរជីមីនរួចក៏យកដៃអោបចង្កេះជីមីនយ៉ាងជាប់។

"លោកខ្ញុំនៅឈឹនៅឡើយទេ" ជីមីនបម្រុងនឹងដកដៃយ៉ុងហ្គីចេញប៉ុន្តែយ៉ុងហ្គីបានចាប់ច្របាច់ចង្កេះជីមីនរឹតតែខ្លាំងដែលធ្វើអោយជីមីនហូរទឹកភ្នែកមកជ្រាល។

"និយាយអោយចេះស្តាប់គ្នា" យ៉ុងហ្គីនិយាយខ្សឹបៗដាក់ត្រចៀកជីមីន។ 

"ស្អែកឡើងអែងត្រូវទៅផ្តិតមេដៃរៀបការជាមួយយើងចាប់ពីពេលនោះទៅអែងនឹងក្លាយទៅជាប្រពន្ធរបស់យើងស្របច្បាប់ដូច្នេះហើយកុំបង្ហូរទឹកភ្នែកនឹងកុំបញ្ចេញរឹកពាដូចរាល់ថ្ងៃទៀតជីវិតអែងគឺយើងជាអ្នករៀបចំយើងជាអ្នកគ្រប់គ្រងជីវិតអែងចាំទុកក្នុងខួរក្បាលអែងអោយច្បាស់" យ៉ុងហ្គីបានបិទភ្នែកនឹងអោបចង្កេះជីមីនជាធម្មតាវិញ។

"លោកចង់បានអ្វីអោយប្រាកដ?" ជីមីនទ្រាំមិនបានគេក្លាហានសួរទៅយ៉ុងហ្គី។

"...." យ៉ុងហ្គី។

"ហេតុអ្វីក៏មិនសម្លាប់ខ្ញុំតែម្តងទៅ?" ជីមីនយំមកមិនក្រែងចិត្តយ៉ុងហ្គីឡើយ។ យ៉ុងហ្គីក៏បើកភ្នែកមកនឹងដកដៃចេញពីជីមីនរួចក៏ងើបឈរពាក់អាវបម្រុងនឹងចេញទៅក្រៅ។

365 ថ្ងៃWhere stories live. Discover now