ភាគទី19:បើឯងក្បត់ យើងមិនធ្វើអ្វីឯងទេ..គ្រាន់តែកាច់បំបាក់ឆ្អឹងតែប៉ុណ្ណោះ

Beginne am Anfang
                                        

« ហឹមមម៎ តើឯងយ៉ាងម៉េចទៅហើយ ! »បើទោះបីជាកំពុងតែបិទភ្នែកត្រាំទឹកតែក៏នៅតែពោលពាក្យចង់ដឹងថាពេលនេះជុងវ៉ុនយ៉ាងម៉េចទៅហើយ

« ប៊ី ~~ ប៊ីអូនៅខាងក្រៅដែរទេ »នាយក៏ស្រែកហៅកូនចៅជំនិតរបស់ខ្លួន

« បាទចៅហ្វាយ »ប៊ីអូកំពុងតែរៀបចំកន្លែងគេងអោយចៅហ្វាយរបស់គេ ពេលឮចៅហ្វាយហៅក៏រហ័សឆ្លើយតបទៅវិញ

« មកចាប់សសៃអោយយើងបន្តិចមក ! »យ៉ុនហូ

« បាទចៅហ្វាយ »ប៊ីអូទាញភួយបត់មកម្ខាងអោយស្រួលបួលទើបដើរទៅរកចៅហ្វាយនៅបន្ទប់ទឹក ប៊ីអូដើរចូលទៅរកអាងដែលចៅហ្វាយកំពុងតែត្រាំទឹក ប៊ីអូលូកដៃទៅច្របាច់ស្មាអោយយ៉ុនហូធ្វើសសៃកញ្ចឹង.កអោយនាយ ~

« ប៊ីអូ »

« បាទ ! »

« យើងរំខានឯងទេដឹង ឯងមកពីក្រៅក៏ហត់ដូចយើងដែរ !! »យ៉ុនហូ

« មិនរំខានទេ ចៅហ្វាយងួតទឹករួចចូលសម្រាន្ត ទើបខ្ញុំគេងតាមក្រោយក៏មិនជាបញ្ហាអីដែរ »និយាយតែមាត់តែដៃនៅតែធ្វើសសៃអោយចៅហ្វាយ

« យើងសំណាងណាស់ដែលមានឯងជាកូនចៅ »យ៉ុនហូ

« មិនដល់ថ្នាក់នឹងទេដឹងចៅហ្វាយ »ប៊ីអូ

« តាំងពីឯងមកនៅក្បែរយើង យើងមានអារម្មណ៍ថាធូរដៃធូរជើងជាងមុន ឯងជួយកិច្ចការយើងជាច្រើន ឯងតែងតែបារម្ភពីសុខភាពរបស់យើង មើលថែយើងសព្វគ្រប់បែបយ៉ាង ឯងមិនហត់ខ្លះទេហ្អេស? »យ៉ុនហូនិយាយគឺត្រូវហើយ កន្លងមកគេធ្វើការម្នាក់ឯងហត់ខ្លាំងណាស់ នៅថ្ងៃមួយប៊ីអូបានជួយជីវិតគេនៅពេលដែលកំពុងធ្វើជំនួញ យ៉ុនហូមើលឃើញថាគេជាក្មេងល្អស្អាតស្អំ ប៊ីអូប្រាប់នាយថាគេគ្មានគ្រួសារឯណានោះទេដើរត្រាច់ចរគ្មានទិសដៅ  ទើបយកគេមកនៅជាមួយដោយអោយធ្វើជាជំនិតរបស់ខ្លួនថែមទៀត ~

« វាជាតួនាទីរបស់ខ្ញុំ ទោះបីជាហត់ឬមិនហត់ក៏ខ្ញុំមិនត្អូញត្អែរអ្វីនោះដែរ ខ្ញុំទៅវិញទេដែលមានសំណាង ព្រោះចៅហ្វាយក៏មើលថែខ្ញុំ ចាត់ទុកខ្ញុំដូចជាប្អូនប្រុសម្នាក់របស់ចៅហ្វាយ តែប៉ុណ្ណឹងខ្ញុំសងគុណចៅហ្វាយមិនអស់ផង »ប៊ីអូ

 ភរិយាបំណុលSs1(ស៊េរីបំណុលជីវិត Completed✓)Wo Geschichten leben. Entdecke jetzt