ភាគទី18:យើងជួយ តែឯងស្ថិតក្រោមការគ្រប់គ្រងរបស់យើង!

Start from the beginning
                                        

នីគីដើរចុះពីខាងលើមកសម្លឹងផែនខ្នងរបស់ជេយ៍ដែលអង្គុយនៅលើសាឡុងរងចាំគេ~

« មករកខ្ញុំដល់ផ្ទះមានការអី? »នីគីដើរចូលទៅអង្គុយនៅសាឡុងម្ខាងទៀតនៃរាងក្រាស់

« Call ឯងមិនលើក »ជេយ៍

« ខ្ញុំមិនបានកាន់ទូរស័ព្ទផង »នីគីឆ្លើយហីៗមិនមើលមុខ មិនមែនគេមិនបានកាន់ទេ កាន់រហូតនឹងរងចាំទូរស័ព្ទរបស់ជេយ៍ទាក់ទងមកគេ នៅពេលដែលឃើញគេCallមកក៏ខ្ជិលលើក សារក៏ខ្ជិលតបរហូតដល់គេជិះមករកដល់ផ្ទះហើយមិនចង់ចុះមកទៀតនៅអោយមេដោះកុហក់ថាគេមិននៅផ្ទះថែមទៀតផង ដោយសារតែគេខឹងនឹងជេយ៍ដែលមិនទៅពីព្រឹកមិញ~

« ឯងខឹងយើង? »ជេយ៍អង្គុយសម្លឹងមើលនីគីដែលអង្គុយអោបដៃងាកចេញមិនមើលមុខ ទើបសួរ~

« អត់ទេ »នីគី

« អោយយើងសុំទោសផង ព្រឹកមិញយើងជាប់រវល់ការងារ មិនបានទៅចូលរួម »ជេយ៍

« មិនបានសួរ មិនបាច់រាយរ៉ាប់ក៏គ្មានអ្នកណាថាអីដែរ»នីគីនិយាយទៅធ្វើធម្មតាខុសពីជេយ៍ក្រឺតខ្នាញ់ជាខ្លាំងឥឡូវចេះផ្គើនសាហាវណាស់

« បាន ឯងមិនស្ដាប់ក៏អត់ចុះ គ្រាន់តែចង់ប្រាប់ថារវល់ការងារពិតមែន »ជេយ៍

« ខ្ញុំដឹងហើយ និយាយដដែលៗ »នីគី

« អ្ហឹម ! បើឯងមិនខឹងក៏ល្អហើយ យើងក៏គ្មានអីនិយាយច្រើនទេ យើងទៅវិញហើយ »ជេយ៍

« មកក៏ព្រោះតែការប៉ុណ្ណឹង ? »

« ហ្នឹងហើយ អស់អីហើយយើងក៏ត្រូវទៅវិញដែរ »ជេយ៍ងើបចេញពីសាឡុងរៀបដើរចេញ

« ខ្ញុំនិយាយថាអោយ ពូឯងទៅឬនៅ? បានចង់ទៅនឹង? »នីគីដើរឃាំងពីមុខបង្អាក់ដំណើរទៀត

« យើងក៏អស់ការអីហើយ អោយយើងនៅធ្វើអី? »

« ខ្ញុំធ្វើប៉ុណ្ណឹងពូអត់ដឹងថាខ្ញុំខឹងពូទេអី! »

« ខឹង? មិញនេះ ឯងថាមិនបានខឹងទេ ! »

« មិនខឹងស្មើនឹងខឹងហ្នឹងហើយ  គ្រាន់តែប៉ុណ្ណឹងក៏មិនយល់ដែរ »នីគីអោបដៃដើរទៅអង្គុយលើសាឡុងវិញមុខមិនរីកសោះ ជេយ៍ឯណេះក៏ងាកមើលក្មេងដែលកំពុងខឹង គេដឹងថានីគីខឹងគ្រាន់តែធ្វើអោយគេទទួលថាគេខឹងនឹងនាយពិតមែន តែប៉ុណ្ណោះ!

 ភរិយាបំណុលSs1(ស៊េរីបំណុលជីវិត Completed✓)Where stories live. Discover now