ep31:ឆយ សុងយ៉ុន

Start from the beginning
                                    

          នេះឈុតដែលថេហ្យុងដូរ

"បានហើយឬនៅប៉ុន្នឹងលោកប្តី" ថេហ្យុងសួរទៅអ្នកជាប្តីទាំងពេបមាត់។

"បាទ ប៉ុន្នឹងស្អាតហើយប្រពន្ធសម្លាញ់" ជុងហ្គុក

"ច្នឹងបងចូលទៅងូតទឹកទៅ អូនទៅចាំបងនៅខាងក្រោមមុន" ថេហ្យុង

"បាទ ស៉ឺត" ជុងហ្គុកនិយាយហើយក៏ដើរមកថើបថ្ពាល់ថេហ្យុងមួយខ្សឺតទើបដើរចូកបន្ទប់ទឹក ហើយថេហ្យុងក៏ចុះទៅជាន់ខាងក្រោម។

+ខាងក្រោម

"អរុណសួស្តីម៉ែដេាះបងស៉ីស៉ី" ចុះមកដល់ខាងក្រោមថេហ្យុងក៏ឃើញម៉ែដេាះនិងស៉ីស៉ីដែលត្រូវជាអ្នកបម្រើក្នុងភូមិគ្រឹះចន ហើយក៏ត្រូវជាក្មួយរបស់ម៉ែដេាះដែល។

"ច៎ាស អរុណសួស្តីអ្នកនាងតូច"
ម៉ែដេាះ/ស៉ីស៉ី

"ថ្ងៃនេះបានអ្វីញ៉ាំខ្លះនិងម៉ែដេាះ" ថេហ្យុងសួរទៅម៉ែដេាះស្របពេលដែលនាងដាក់ខ្លួនអង្គុយលើកៅអីតុអាហារ។

មិនយូរប៉ុន្មានជុងហ្គុកក៏ចុះមកជាមួយនិងសម្លៀកបំពាក់ធ្វើការនិងកាបូបធ្វើការមកជាមួយ។

ពួកគេទាំងពីរនាក់ក៏បាននាំគ្នាញ៉ាំអាហារពេលព្រឹកជាមួយគ្នាយយ៉ាងមានក្តីសុខ។បន្ទាបពីញ៉ាំអាហារពេលព្រឹករួចហើយជុងហ្គុកក៏បានជូនថេហ្យុងទៅហាងកាហ្វេរដែលជីមីននិងហូប៊ីណាតើប្រពន្ធរបស់នាយ។

"ចេញបីហាងកាហ្វេរទៅរកបងនៅក្រុមហ៊ុនណា" ជុងហ្គុក និយាយផ្តែផ្តាំថេហ្យងខណ:ដែលនាយអោយឃីងឈប់ឡាននៅមុខហាងកាហ្វេរដល់ធំមួយនៅកណ្តាលទីក្រុងសេអ៊ូល។

"ច៎ាស អូនដឹងហើយ ច្នឹងអូនទៅសិនហើយបងទៅក្រុមហ៊ុនទៅណា ស៉ឺត" ថេហ្យុងថាហើយក៏ថើបថ្ពាល់ប្តីមួយខ្សឺតរួចទើបចុះពីលើឡានដែលមានឃីងជាអ្នកបើកទ្វារអោយ នាងក៏ដើរចូលទៅហាងកាហ្វេរ ក្រោយឃើញ
ថេហ្យុងចូលទៅហើយឃីងក៏បិទទ្វារឡានវិញមុននិងឡើងមកកន្លែងបញ្ជារចង្កូតឡានហើយក៏បើកទៅក្រុមហ៊ុនតាមបញ្ជាររបស់ជុងហ្គុក។

+ហាងកាហ្វេរ

"អេ៎ ពួកយើងនៅខាងនេះ" ជីមីននិងហូប៊ី ក្រោយក្រលេកឃើញថេហ្យុងដើរចូលមកក្នុងហាងកាហ្វេរហើយ ទើបពួកគេទាំងពីហៅនាងនិងលើកដៃជាសញ្ញារប្រាប់នាង។

My heart for only you (ចប់)Where stories live. Discover now